Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីសម្អាតអនាម័យ និងបរិស្ថាននៅក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា

ដោយ Pothe Thun
18/02/2021
នៅក្នុង ព័ត៌មានជាតិ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំកម្លាំងចូលរួមចំនួន២៨៦នាក់ មកពីបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ធ្វើពិធីសម្អាតអនាម័យ និងបរិស្ថាននៅក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដែលទីតាំង ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុងទំហំជាង៤ហិកតា ដើម្បីអបអរសាទរលើកទី៦៦ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨កុម្ភៈ ១៩៥៥-១៨កុម្ភៈ២០២១) ក្នុងគោលបំណងរួមចំណែកការពារបរិស្ថាន ជាគម្របធម្មជាតិបៃតង ក្នុងតំបន់ឧទ្យានអង្គរ ដែលជាបេតិកភ័ណ្ឌពិភពលោក ។

លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានឲ្យដឹងថា នៅពាក់កណ្តាលខែមេសាឆ្នាំ១៩៩៩ ឯកឧត្តមសាស្រ្តាចារ្យ ប៊ី សាមឺឌី ព្រឹទ្ធាចារ្យកាកបាទក្រហមកម្ពុជា បានអញ្ជើញមកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដោយបានផ្តល់យោបល់ឱ្យសាខាគិតគូរអំពីការទុកស្នាដៃកាកបាទក្រហមកម្ពុជា សម្រាប់ជាកេរ្តិ៍ដំណែលបន្តដល់កូនចៅជំនាន់ក្រោយ ដោយឯកឧត្តមសាស្រ្តាចារ្យ បានសម្រេចចិត្ត ថានឹងរៀបចំឧទ្យានដាំកូនឈើមួយកន្លែងនៅតាមផ្លូវទៅអង្គរវត្ត និងបានលើកសំណើនេះជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនជ្រាប និងសូមអនុសាសន៍ណែនាំពីការងារនេះ ប៉ុន្តែឯកឧត្តមសាស្រ្តាចារ្យ ប៊ី សាមឺឌី បានទទួលមរណភាពកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១២ ។

លោក ស៊ុ សំអន បានបញ្ជាក់បន្ថែមថា ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និងបានការជួយគាំទ្រពីសម្តេចជហ្វាវាំង គង់ សំអុល អនុប្រធាន ព្រមទាំងការសម្របសម្រួលពីអាជ្ញាធរខេត្ត និងអាជ្ញាធរជាតិអប្សរាផងនោះ ទីតាំងឧទ្យានដាំកូនឈើ ត្រូវបានកំណត់យកដីនៅទីតាំងនេះតែម្ដង ហើយក្នុងជំហានដំបូងក្រុមដោះមីនកូហ្វាស់របស់បារាំង បានជួយសម្រួលស្រាវជ្រាវរុករកកាកសំណល់ជាតិផ្ទុះ លើផ្ទៃដីដែលបានគ្រោងទុកនេះ។ បន្ទាប់មកក្រុមគ្រឿងចាក់ឈូសឆាយ របស់ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានឈូស ឆាយបន្តជម្រះគុម្ពោតធំៗ មួយចំនួន ដោយបានរៀបចំជា៤ការ៉េៗ មានការធ្វើផ្លូវការពារភ្លើង ព័ទ្ធជុំវិញនិងពុះខ្នែង ជាសញ្ញាកាកបាទក្រហមចំកណ្តាលផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១១មក ឲ្យតែដល់ថ្ងៃទី១៨កុម្ភៈ កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប តែងបានរៀបចំពលកម្មសម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជានេះ ដោយមានការចូល រួមពីថ្នាក់ដឹកនាំគណៈកម្មាធិការសាខា គណ:កិត្តិយសសាខា ស្ថាប័នពាក់ព័ន្ធ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទ ក្រហមកម្ពុជា កាយរឹទ្ធិជាតិកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ដោយស្មារតីដោយក្តីសោមនស្សរីករាយ និងចូលរួមបន្តថែរក្សាសមិទ្ធផលមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានេះ ឱ្យបានគង់វង្សជារៀងរហូត។

ឯកឧត្តម បានលើកឡើងទៀតថា ចំពោះសកម្មភាពទាំងនេះ គឺកើតចេញពីការរួបរួមសាមគ្គីគ្នា និងរួមគ្នាថែទាំកូនឈើក្នុងឧទ្យាននេះ ខណៈកន្លងមកដោយមានជួសកូនឈើដែលស្វិតស្រពោន ពេលនោះអស់ប្រមាណជាង ២០០ដើម ជម្រះស្មៅ ស្រោចទឹក ដាក់ជីរ បាញ់ថ្នាំសម្លាប់ដង្កូវស៊ីស្លឹកឈើជម្រះផ្លូវភ្លើង និងជាបន្តបន្ទាប់បានដាំកូនឈើបន្ថែមទៀមចំនួន៤៦០ដើម ដែលមកទល់ពេលនេះឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា មានដើមឈើសរុបចំនួន២.៤៦០ដើម ៕

អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​សម្អាត​បរិស្ថានសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អំពាវនាវឲ្យគ្រប់សាលារៀនបំផុសចលនាដាំកូនឈើឡើងវិញ

អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អំពាវនាវឲ្យគ្រប់សាលារៀនបំផុសចលនាដាំកូនឈើឡើងវិញ

សួនផ្កាកូស្មូនៅរង្វង់មូលក្នុងស្រុកបន្ទាយស្រី កំពុងទាក់ទាញចំណាប់អារម្មណ៍របស់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដែលធ្វើដំណើរឆ្លងកាត់

សួនផ្កាកូស្មូនៅរង្វង់មូលក្នុងស្រុកបន្ទាយស្រី កំពុងទាក់ទាញចំណាប់អារម្មណ៍របស់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដែលធ្វើដំណើរឆ្លងកាត់

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំកំពង់ក្តី បញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារវត្តបុព្វទិសារាម ស្រុកជីក្រែង ខេត្តសៀមរាប

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំកំពង់ក្តី បញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារវត្តបុព្វទិសារាម ស្រុកជីក្រែង ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.