Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំកំពង់ក្តី បញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារវត្តបុព្វទិសារាម ស្រុកជីក្រែង ខេត្តសៀមរាប

ដោយ Pothe Thun
18/02/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំកំពង់ក្តី បញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារវត្តបុព្វទិសារាម ស្រុកជីក្រែង ខេត្តសៀមរាប
59
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ប៉ុល សុគុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកំពង់ក្តី ស្រុកជីក្រែង រួមជាមួយប្រតិភូអមដំណើរ និងលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង ព្រះបរវរវិជ្ជា ទេព ភឿន ព្រះវិន័យធរគណខេត្ត និងជាព្រះគ្រូសារធម្មបាល អនុគណស្រុកជីក្រែង ខេត្តសៀមរាប រួមជាមួយអាជ្ញាធរដែនដី លោកយាយលោកតា និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនរូបទៀត បាននិមន្ត និងអញ្ជើញក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារវត្តបុព្វទិសារាម ហៅវត្តកំពង់ក្តី ស្ថិតក្នុងភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ ខ្លោងទ្វារនេះដែរជាអំណោយដ៍ថ្លៃថ្លាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប ផ្តល់មកតាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំកំពង់ក្តី ដែលនឹងប្រើរយៈពេល៣ខែក្នុងការសាងសង់ និងចំណាយថវិកាប្រមាណជាង ៤ម៉ឺនដុល្លារអាមេរិក។

ឯកឧត្តម ប៉ុល សុគុណ មានប្រសាសន៍ថា កម្ពុជាក្រោមការនាំការដឹកនាំដ៏ឈ្លាសវៃ និងក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យមាតុប្រទេសយើង ទទួលបានសុខសន្តិភាព ស្ថេរភាពពេញលេញ និងអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ទឹក ប្រឡាយ សាលារៀន មន្ទីរពេទ្យ ស្រះទឹក អណ្តូងទឹកព្រះវិហារ ឧបដ្ឋានសាលា សេនាសនៈ និងពិធីសាសនា។ ការងារទាំងអស់នេះវាបានស្តារ និងអភិវឌ្ឍន៍ឡើងវិញយ៉ាងឆាប់រហ័សនឹកស្មានពុំដល់ ពិសេសព្រះពុទ្ធសាសនាត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញថាជា«សាសនារបស់រដ្ឋ»។

ឯកឧត្តមបន្ថែមថា ការសម្រេចសាងសង់ខ្លោងទ្វារថ្មីនេះ គឺឆ្លើយតបទៅនឹងការសុំបិណ្ឌបាត្រពីព្រះគ្រូអនុគណស្រុកជីក្រែង និងប្រគេនជូនទៅតាមតម្រូវការចាំបាច់ជាក់ស្តែង។ មុននឹងសម្រេចសង់ខ្លោងទ្វារថ្មីនេះគឺក្រុមការងារ និងក្រុមជាងបានសិក្សារួចហើយ គឺថាមិនអាចគាស់ក្លោងទ្វារចាស់មកដាក់នៅទីតាំងថ្មីបានទេ ដោយហេតុថាផ្លូវនៅខាងមុខទីតាំងខ្លោងទ្វារចាស់បច្ចុប្បន្នត្រូវបាន សាងសង់បង្វែរមកទិសខាងត្បូងវិញជាហេតុនាំឱ្យក្លោងទ្វារចាស់របស់វត្តដែលបានកសាងកាលពីឆ្នាំ២០០១ ត្រូវស្ថិតនៅម្ខាងផ្លូវ មិនអាចឱ្យមហាជនដឹងបានថាមានវត្តនៅក្បែរៗនេះទេ និងម្យ៉ាងទៀត វត្តនេះមានទីតាំងចូលជ្រៅទៅក្នុងទៀតផង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ខ្លោងទ្វារវត្តបុព្វទិសារាមវត្តបុព្វទិសារាមស្រុកជីក្រែង​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កងទ័ពស៊ីរី និងរុស្ស៊ីសហការគ្នា រកឃើញឃ្លាំងស្តុកអាវុធ ដ៏ធំមួយរបស់ ISIS

កងទ័ពស៊ីរី និងរុស្ស៊ីសហការគ្នា រកឃើញឃ្លាំងស្តុកអាវុធ ដ៏ធំមួយរបស់ ISIS

នាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីតាលី ទទួលការបោះឆ្នោតផ្តល់ទំនុកចិត្តពីព្រឹទ្ធសភា

នាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីតាលី ទទួលការបោះឆ្នោតផ្តល់ទំនុកចិត្តពីព្រឹទ្ធសភា

អាជ្ញាធរជាតិអប្សរាទទួលបានអណ្ដូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យមួយគ្រឿងពីក្រុមហ៊ុនកូកាកូឡាដើម្បីចូលរួមអភិវឌ្ឍន៍ការងារបរិស្ថានក្នុងរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាទទួលបានអណ្ដូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យមួយគ្រឿងពីក្រុមហ៊ុនកូកាកូឡាដើម្បីចូលរួមអភិវឌ្ឍន៍ការងារបរិស្ថានក្នុងរមណីយដ្ឋានអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.