Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អំពាវនាវឲ្យគ្រប់សាលារៀនបំផុសចលនាដាំកូនឈើឡើងវិញ

ដោយ Pothe Thun
18/02/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសប្រារព្ធពិធីសម្អាតឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដើម្បីអបអរសាទរខួបលើកទី៦៦ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨កុម្ភៈ ១៩៥៥-១៨កុម្ភៈ២០២១) នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានធ្វើការអំពាវនាវដល់គណៈកម្មការគ្រប់គ្រងសាលារៀនទាំងអស់ក្នុងខេត្ត ត្រូវបំផុសចលនាដាំកូនឈើឡើងវិញនៅក្នុងសាលារៀន ដើម្បីបង្កើនធម្មជាតិគម្របបៃតងដល់ភពផែនដី ម៉្យាងការដាំកូនឈើឡើងវិញ គឺវាមានប្រយោជន៍ច្រើនដល់ផ្នែកបរិស្ថាន និង បានបន្សល់ទុកនូវអនុស្សាវរីយ៍ដល់កូនចៅជំនាន់ក្រោយរបស់យើងផងដែរ ដែលឧទ្យានសហស្សវត្សរ៍កាកបាទកស្រហមកម្ពុជានៅខេត្តសៀមរាប ជាភស្តុតាងស្រាប់ ។

ឯកឧត្តម គុជ លីណា មានប្រសាសន៍បន្ថែមថា ជាក់ស្តែងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដែលជាស្នាព្រះហស្ថរបស់សម្តេចព្រះមហាក្សត្រី សម្តេចព្រះនរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល រួមទាំងកាកបាទក្រហមកម្ពុជា ដែលស្តេចយាងដាំ និងអញ្ជើញដាំកូនឈើនៅក្នុងឧទ្យាននេះ គឺជាការរួមចំណែកដ៏ធំធេងក្នុងការលើកកម្ពស់គម្របបៃតង នៃឧទ្យានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ដូចជាការលើកកម្ពស់បរិស្ថានរបស់ភពផែនដី ។

នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំកម្លាំងចូលរួមចំនួន២៨៦នាក់ មកពីបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ធ្វើពិធីសម្អាតអនាម័យ និងបរិស្ថាននៅក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដែលទីតាំងស្ថិតនៅតាមផ្លូវទៅប្រាសាទអង្គរវត្ត ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុងទំហំជាង៤ហិកតា ដើម្បីអបអរសាទរលើកទី៦៦ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨កុម្ភៈ ១៩៥៥-១៨កុម្ភៈ២០២១) ហើយពិធីនេះ តែងតែប្រារព្ធឡើងក្នុងថ្ងៃទី១៨ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឧទ្យានសហស្សវត្សរ៍កាកបាទកស្រហមកម្ពុជានេះ បានបង្កើតឡើងនៅឆ្នាំ ១៩៩៩ ក្រោមព្រះរាជាធិបតីភាពខ្ពងខ្ពង់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលមកដល់ពេលនេះមានអាយុកាល ២២ឆ្នាំហើយ និងមានដើមឈើប្រមាណ ២.៤៦០ដើម ៕

អត្ថបទ និង រូបថត ៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ដាំកូនឈើឡើងវិញសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបសាលារៀនឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សួនផ្កាកូស្មូនៅរង្វង់មូលក្នុងស្រុកបន្ទាយស្រី កំពុងទាក់ទាញចំណាប់អារម្មណ៍របស់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដែលធ្វើដំណើរឆ្លងកាត់

សួនផ្កាកូស្មូនៅរង្វង់មូលក្នុងស្រុកបន្ទាយស្រី កំពុងទាក់ទាញចំណាប់អារម្មណ៍របស់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដែលធ្វើដំណើរឆ្លងកាត់

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំកំពង់ក្តី បញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារវត្តបុព្វទិសារាម ស្រុកជីក្រែង ខេត្តសៀមរាប

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំកំពង់ក្តី បញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារវត្តបុព្វទិសារាម ស្រុកជីក្រែង ខេត្តសៀមរាប

កងទ័ពស៊ីរី និងរុស្ស៊ីសហការគ្នា រកឃើញឃ្លាំងស្តុកអាវុធ ដ៏ធំមួយរបស់ ISIS

កងទ័ពស៊ីរី និងរុស្ស៊ីសហការគ្នា រកឃើញឃ្លាំងស្តុកអាវុធ ដ៏ធំមួយរបស់ ISIS

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.