Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សួនផ្កាកូស្មូនៅរង្វង់មូលក្នុងស្រុកបន្ទាយស្រី កំពុងទាក់ទាញចំណាប់អារម្មណ៍របស់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដែលធ្វើដំណើរឆ្លងកាត់

ដោយ Pothe Thun
18/02/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សួនផ្កាកូស្មូដែលស្ថិតនៅលើរង្វង់មូលស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ នៅក្នុងខេត្តសៀមរាប និងតាមបណ្ដាខេត្តផ្សេងៗ ដែលបានធ្វើដំណើរឆ្លងកាត់រង្វង់មូលនេះ ដើម្បីទៅទស្សនារមណីយដ្ឋានភ្នំគូលែន , ទៅកាន់ស្រុកអន្លង់វែង និងប្រាសាទព្រះវិហារ ។

ក្នុងឱកាសនៃការចូលទស្សនាកម្សាន្តសួនផ្កានេះ លោកស្រី អន ហុង ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានសម្ដែងនូវការពេញចិត្តចំពោះភាពស្រស់ស្អាតរបស់ផ្កានៅនឹងរង្វង់មូល ពិសេសបានសម្ដែងនូវការកោតសរសើរចំពោះភាពឆ្លាតវៃដែលមានគំនិតរៀបចំដាំផ្កាក្នុងតំបន់នេះ និងសំណូមពរដល់អ្នកដែលមកចូលកម្សាន្តសូមជួយថែរក្សាដើមផ្កាទាំងអស់នេះ រួមទាំងបរិស្ថានផងដែរ ។

ពាក់ព័ន្ធទៅនឹងសួនផ្កានៅរង្វង់មូលនេះដែរ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាស្រី បានមានប្រសាសន៍ថា ការរៀបចំជាសួនផ្កានៅទីនេះ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពរបស់ស្រុកផង និង លើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកផង ព្រោះថារង្វង់មូលនេះ ក្រោយពីធ្វើរួចមក ត្រូវបានគេទុកចោល មិនបានរៀបចំអភិវឌ្ឍន៍អ្វីនោះទេ ដែលធ្វើឲ្យទីនេះបានក្លាយទៅជាកន្លែងចោលសំរាម និង កន្លែងចងគោទុកឲ្យស៊ីស្មៅ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់បន្ថែមថា ក្នុងកំឡុងខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរស្រុកបានចាប់ផ្ដើមធ្វើការរៀបចំកែលម្អរង្វង់មូលនេះ ឲ្យក្លាយជាសួនផ្ការង់ចាំភ្ញៀវទេសចរ ដោយព្រោះគ្រាប់ផ្កាកូស្មូ ដែលជាប្រភេទផ្កានាំចូលពីក្រៅប្រទេស វាមានអាយុ២ខែសម្រាប់ការលូតលាស់បញ្ចេញផ្កាពណ៌ចម្រុះ និងអាយុកាលនៃការបញ្ចេញសម្រស់របស់វា មានរយៈពេល១ខែ ដែលនៅខែកុម្ភៈ ឆ្នាំ២០២១ ផ្កាកូស្មូនេះ បានចាប់ផ្ដើមបញ្ចេញផ្កាពណ៌ចម្រុះ ដូច្នេះ ពេលនេះ មានភ្ញៀវទេសចរណ៍បានទៅទស្សនា ដើម្បីផ្ដិតយករូបភាពស្អាតៗនោះប្រមាណជាង១ម៉ឺននាក់ហើយ ។

លោកបន្តទៀតថា ជាគោលដៅបន្ត រដ្ឋបាលស្រុកនឹងព្យាយាមស្វែងរកពូជផ្កានៅក្នុងតំបន់យកមកដាំ ទៅតាមរដូវរបស់ប្រភេទផ្កា ដូចជា ផ្កាផ្គរលាន់ជាដើម ដូច្នេះក្នុងឱកាសនេះ សូមសំណូមពរដល់ពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ ដែលបានទៅទស្សនានៅទីនោះ ធ្វើយ៉ាងណា ជួយថែរក្សាអនាម័យ បរិស្ថាន ជាពិសេស កុំដើរជាន់ផ្កាដើម្បីថតយករូបភាពស្អាតៗតែម្នាក់ ព្រោះសួនផ្កានេះ គឺជាសួនផ្កាសាធារណៈ ដែលយើងទាំងអស់ជាពលរដ្ឋខ្មែរ ត្រូវតែចូលរួមថែរក្សាទាំងអស់គ្នាផងដែរ ។

គួររំលឹកថា សួនផ្កានៅរង្វង់ស្រុកបន្ទាយស្រី ស្ថិតនៅលើចំណុចប្រសព្វនៃផ្លូវជាតិលេខ៦៧ សៀមរាប-អន្លង់វែង ជាមួយនឹងផ្លូវបំបែកចូលទៅកាន់រមណីដ្ឋានធម្មជាតិភ្នំគូលែន ដែលមានផ្ទៃក្រឡាប្រហែល២ហិកតាកន្លះ ជារង្វង់មូលធំជាងគេលំដាប់ទី២នៅកម្ពុជា បន្ទាប់ពីរង្វង់មូលធំជាងគេលំដាប់ទី១នៅខេត្តត្បូងឃ្មុំ ៕

អត្ថបទ ៖ លោក ទិត្យ សំបូរ
រូបថត ៖ លោក ជា ស្រស់ និង លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: រង្វង់មូលស្រុកបន្ទាយស្រីសួនផ្កាកូស្មូ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំកំពង់ក្តី បញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារវត្តបុព្វទិសារាម ស្រុកជីក្រែង ខេត្តសៀមរាប

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំកំពង់ក្តី បញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារវត្តបុព្វទិសារាម ស្រុកជីក្រែង ខេត្តសៀមរាប

កងទ័ពស៊ីរី និងរុស្ស៊ីសហការគ្នា រកឃើញឃ្លាំងស្តុកអាវុធ ដ៏ធំមួយរបស់ ISIS

កងទ័ពស៊ីរី និងរុស្ស៊ីសហការគ្នា រកឃើញឃ្លាំងស្តុកអាវុធ ដ៏ធំមួយរបស់ ISIS

នាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីតាលី ទទួលការបោះឆ្នោតផ្តល់ទំនុកចិត្តពីព្រឹទ្ធសភា

នាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីតាលី ទទួលការបោះឆ្នោតផ្តល់ទំនុកចិត្តពីព្រឹទ្ធសភា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.