Tag: ​ប្រណាំងទូក

វត្ត​ស្វាយ​រមៀត​រៀបចំ​ពិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី​ឱប​ស្ទប​ជាមួយ អង្គ​កឋិន​សាមគ្គី​

វត្ត​ស្វាយ​រមៀត​រៀបចំ​ពិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី​ឱប​ស្ទប​ជាមួយ អង្គ​កឋិន​សាមគ្គី​

​ព្រះគ្រូ​ចៅអធិការ គណៈកម្មការ​វត្ត​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ចំណុះជើងវត្ត​បារាយណ៍​មហានទី រតនា​រាម ហៅ​វត្ត​ស្វាយ​រមៀត​បានរៀបចំ​ពិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី​៤​ឆ្នាំ​ជាប់ៗ​គ្នា ដោយ​ពិនិត្យឃើញ​ពី​ស្ថានភាព​ភូមិសាស្ត្រ​នៃ​វត្ត មាន​អំណោយផល​ល្អ​នៅក្បែរ​បារាយណ៍​ទឹក​ផ្លា​និង​ដោយ​សង្កេតឃើញ​សក្តានុពល​វិស័យ​ទេសចរណ៍​កំពុង​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​កាន់តែ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ព្រះ​តេជគុណ វិ​មុ​ល​សំវ​ភ​ទ្ទ​កោ នឿ​ម វុ​ឌ្ឍី ព្រះគ្រូ​ចៅអធិការ​វត្ត មាន​ថេរ​ដីកា​ថា​៖ រៀប​ចំការ​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី បានធ្វើ​ឡើង​៤​ឆ្នាំ​ជា​បន្តបន្ទាប់​មកហើយ ដើម្បី​អបអរសាទរ អង្គ​កឋិនទាន​សាមគ្គី​ដែល​បាន​ដង្ហែ​ចូល​វត្ត​នេះ​ផង​និង ដើម្បី​ញ៉ាំង​ទឹកចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​រួមគ្នា អភិរក្ស​ថែរក្សា​ប្រពៃណី ទំនៀម​ទំលាប់​និង​ជួយ​លើក​កំពស់​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា​ឱ្យ​កាន់តែ​រីកចំរើន​ឡើង​ថែមទៀត​ផងដែរ​។ មាន​ព្រះ​ថេរ​ដិ​កា​ក្នុង​ពិធី​បិទ​ការប្រណាំង​ទូក ...

Recommended

សូម Like និង Follow ពួកយើង