Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាភ្ញៀវទេសចរណ៍អន្ដរជាតិ ដែលទិញសំបុត្រចូលទស្សនាអង្គរមួយថ្ងៃ អាចទស្សនាបានពីរថ្ងៃ និងមានសុពលភាព៥ថ្ងៃ

ដោយ Pothe Thun
11/08/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាភ្ញៀវទេសចរណ៍អន្ដរជាតិ ដែលទិញសំបុត្រចូលទស្សនាអង្គរមួយថ្ងៃ អាចទស្សនាបានពីរថ្ងៃ និងមានសុពលភាព៥ថ្ងៃ
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ដ្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា ភ្ញៀវទេសចរណ៍អន្ដរជាតិ ដែលបានទិញសំបុត្រសម្រាប់ទស្សនាប្រាសាទអង្គរវត្ដក្នុងរយៈពេលមួយថ្ងៃ អាចទស្សនាបានចំនួន២ថ្ងៃ និងមានសុពលភាពរយៈពេលប្រាំថ្ងៃ ដែលមានន័យថា ក្នុងរយៈពេលប្រាំថ្ងៃនោះ ភ្ញៀវទេសចរណ៍អាចទស្សនារមណីយដ្ឋានអង្គរនៅពេលណាក៍បាន។

ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដើម្បីធ្វើឱ្យមានភ្ញៀវទេសចរ ទៅទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើន ក្រោយពេលជំងឺកូវីដ-១៩បានធូរស្រាលនោះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើគោលនយោបាយរៀបចំលក់សំបុត្រចូលទស្សនាប្រាសាទអង្គរ សម្រាប់ភ្ញៀវទេសចរបរទេស គឺពួកគាត់ទិញសំបុត្រចូលទស្សនាអង្គរមួយថ្ងៃ អាចទស្សនាបានពីរថ្ងៃ និងមានសុពលភាព៥ថ្ងៃ មានន័យថា ក្នុងរយៈពេលចន្លោះប្រាំថ្ងៃនេះ ពួកគាត់ចូលទស្សនាក្នុងចន្លោះថ្ងៃណាក៍បាន ខណៈដែលកន្លងមកអ្នកទេសចរទិញមួយថ្ងៃបានត្រឹមមួយថ្ងៃ។

ឯកឧត្ដម ឡុង កុសល បានឱ្យដឹងបែបនេះ នៅក្នុងសន្នីសិទសារព័ត៌មាន នៅខាងមុខអង្គរវត្ដ កាលពីថ្ងៃទី១០ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ។ឯកឧត្ដមបានបន្ដថា បើភ្ញៀវទេសចរទិញសំបុត្រក្នុងរយៈពេល៣ថ្ងៃ ភ្ញៀវទេសចរអាចចូលទស្សនារមណីយដ្ឋានអង្គរបានចំនួនប្រាំថ្ងៃ និងមានសុពលភាព១០ថ្ងៃ ហើយសម្រាប់សំបុត្រមានរយៈពេល៧ថ្ងៃ ភ្ញៀវអាចចូលទស្សនាបានចំនួន១០ថ្ងៃ និងមានសុពលភាពចំនួន៣០ថ្ងៃ។ ជាមួយគ្នានោះក៍មានសំបុត្រចូលទស្សនារយៈពេលវែងផងដែរសម្រាប់អ្នកទេសចរដែលមានវីសារចាប់ពី៣ខែឡើងទៅ រួមមានទិញសំបុត្រក្នុងរយៈពេលមួយខែអាចចូលទស្សនា អាចចូលទស្សនាបានចំនួន២ខែ , ទិញសំបុត្រក្នុងរយៈពេលបីខែ អាចទស្សនាបាន៦ខែ និង ទិញសំបុត្រក្នុងរយៈពេល៦ខែអាចចូលទស្សនាមួយឆ្នាំ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដម ឡុង កុសល បានបន្ថែមថា ការធ្វើបែបនេះ ដើម្បីលើកទឹកចិត្ដដល់ភ្ញៀវទេសចរអន្ដរជាតិដែលបានស្នាក់នៅប្រទេសកម្ពុជាក្នុងរយៈពេល២ឆ្នាំឡើងទៅ ។បើតាមឯកឧត្ដម ឡុង កុសល បានលើកឡើងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះ មានអ្នកទេសចរអន្ដរជាតិទៅទស្សនារមណីយដ្ឋានអង្គរមានប្រមាណ៩ម៉ឺននាក់ ខណៈដែលអ្នកទេសចរក្នុងស្រុកសរុបមានប្រមាណបីលាននាក់ ៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹត្តិការណ៍ជិះកង់ ដើម្បីស្វែងរកថវិកាជូនមន្ទីរពេទ្យកុមារអង្គរ ឆ្នាំទី៨ សម្រាប់បន្តបេសកកម្មសង្គ្រោះជិវិតកុមារកម្ពុជាដោយមិនគិតកំរៃ !

ព្រឹត្តិការណ៍ជិះកង់ ដើម្បីស្វែងរកថវិកាជូនមន្ទីរពេទ្យកុមារអង្គរ ឆ្នាំទី៨ សម្រាប់បន្តបេសកកម្មសង្គ្រោះជិវិតកុមារកម្ពុជាដោយមិនគិតកំរៃ !

ក្រសួងមហាផ្ទៃកំពុងធ្វើកំណែទម្រង់លើកងកម្លាំងនគរបាលជាប្រចាំ តាមរយៈការបណ្ដុះបណ្ដាល

ក្រសួងមហាផ្ទៃកំពុងធ្វើកំណែទម្រង់លើកងកម្លាំងនគរបាលជាប្រចាំ តាមរយៈការបណ្ដុះបណ្ដាល

កិច្ចប្រជុំស្តីពីការចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋដែលបានសាងសង់ និងកាន់កាប់ដីធី្លក្នុងតំបន់រមណីយដ្ឋានអង្គរ

កិច្ចប្រជុំស្តីពីការចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋដែលបានសាងសង់ និងកាន់កាប់ដីធី្លក្នុងតំបន់រមណីយដ្ឋានអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.