Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រឹត្តិការណ៍ជិះកង់ ដើម្បីស្វែងរកថវិកាជូនមន្ទីរពេទ្យកុមារអង្គរ ឆ្នាំទី៨ សម្រាប់បន្តបេសកកម្មសង្គ្រោះជិវិតកុមារកម្ពុជាដោយមិនគិតកំរៃ !

ដោយ Pothe Thun
14/08/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ព្រឹត្តិការណ៍ជិះកង់ ដើម្បីស្វែងរកថវិកាជូនមន្ទីរពេទ្យកុមារអង្គរ ឆ្នាំទី៨ សម្រាប់បន្តបេសកកម្មសង្គ្រោះជិវិតកុមារកម្ពុជាដោយមិនគិតកំរៃ !
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមអ្នកចូលចិត្តកីឡាជិះកង់ ប្រមាណជាង ១,០០០នាក់ បានរួមគ្នាបង្កើតព្រឹត្តិការណ៍ជិះកង់លើកទី៨ របស់ខ្លួនឡើងវិញ នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ក្រោមប្រធានបទ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ”។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកា ពីសាធារណជន វិស័យឯកជន និងស្ថាប័ននានា ដើម្បីទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរ ដែលមានបេសកកម្មព្យាបាល និងជួយសង្រ្គោះអាយុជីវិតរបស់កុមារកម្ពុជា ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងមិនគិតកម្រៃ។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ បានបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់នាពេលនេះ គឺជាសកម្មភាពមនុស្សធម៌ដ៏ពិសេសមួយរបស់ប្រជាពលរដ្ឋទូទៅ ក្នុងការចូលរួមថែរក្សាបរិស្ថាន និងសុខភាព ជាពិសេសគឺការចូលរួមចំណែកក្នុងការបរិច្ចាកនូវថវិការ ជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា។ លោក បន្តថា បច្ចុប្បន្នមន្ទីរពេទ្យកុមារអង្គរ កំពុងមានភាពមមាញឹកក្នុងការជួយសង្គ្រោះ និងព្យាបាលជំងឺដល់កុមារ ដែលកំពុងមានការកើនឡើងឥតឈប់ឈរដោយអ្នកជំងឺធ្ងន់ធ្ងរ ហើយក្នុងនោះមានតម្រូវការព្យាបាលដោយឯកទេសជំនាញ មានចំនួនកាន់តែច្រើន ដោយជំងឺទាំងនោះមានដូចជា ជំងឺមហារីក តម្រងនោម ប្រព័ន្ធប្រសាទ ជំងឺទារក និងជំងឺមួយចំនួនទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ជិះកង់នាពេលនេះដែរ ក៏ជាការបង្ហាញឲ្យសាធារណជនទូទៅបានឃើញពីការចូលរួម និងយកចិត្តទុកដាក់ របស់ប្រជាពលរដ្ឋគ្រប់ទិសទី ក៏ដូចជាបណ្ដាក្រុមហ៊ុន និងស្ថាប័ននានា ជុំវិញសកម្មភាពមនុស្សធម៌ ក្នុងការជួយសង្គ្រោះនូវអាយុជីវិតកុមារកម្ពុជាយើង។

តំណាងឲ្យក្រុមអ្នកជិះកង់នាពេលនេះ លោក ឆាយ សុភាព បានបង្ហាញថា ព្រឹត្តិការណ៍ជិះកង់សម្រាប់ពេលនេះពិតជាមានសារសំខាន់ណាស់ ខណ:ខេត្តទេសចរណ៍ សៀមរាប-អង្គរ ជាប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់កម្ពុជា ដែលបានទាក់ទាញនូវរាល់វត្តមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យចូលមកកំសាន្តជាបន្តបន្ទាប់ ក្រោយពីស្ថានភាព ជំងឺកូវីដ-១៩ មានភាពធូរស្រាល។ លោកបន្តថា ព្រឹត្តិការណ៍នេះដែរ មិនត្រឹមតែជួយផ្សព្វផ្សាយ និងរៃអង្គាសថវិការជួយដល់មន្ទីរពទ្យកុមារអង្គរតែម្យ៉ាងទេ តែព្រឹត្តិការណ៍នេះ ក៏ជយយជំរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យកីឡាទេសចរណ៍ ក្នុងការទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកស្នេហាវិស័យកីឡាជាតិ និងអន្តរជាតិ ជាពិសេសស្របតាមយុទ្ធសាស្ត្រផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឆ្នាំ ២០២៣ “Visit Camboida Next 2023” ព្រឹត្តិការណ៍នេះ ក៏នឹងចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជា ដើម្បីអបអរសាទរដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAMES – ASEAN PARA GAMES 2023 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះផងដែរ។ សកម្មភាព និងព្រឹត្តិការណ៍ទាំងនេះ កើតមានឡើងបាន គឺដោយសារតែយើងមានសុខសន្តិភាព ហើយបើយើងគ្មានសុខសន្តិភាពទេ នោះយើងក៏គ្មានការរីកចម្រើនដែរ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ជិះកង់នេះ បានប្រើបា្រស់ពេលវេលាជាងកន្លះថ្ងៃ ជាមួយនឹងកម្មវិធីកំសាន្តសប្បាយផ្សេងៗទៀតផងដែរ ដើម្បីជាការទាក់ទាញអ្នកចូលរួម ហើយការរៃអង្គាសមូលនិធិសប្បុរស ដើម្បីចូលរួមគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលកំពុងប្រតិបត្តិការមនុស្សធម៌ ពិនិត្យព្យាបាលជំងឺកុមារដោយឥតគិតថ្លៃ ខណ:ក្នុង១ថ្ងៃៗមន្ទីរពេទ្យមួយនេះ បានទទួលកុមារពិនិត្យព្យាបាលជំងឺប្រមាណជា ៥០០នាក់ ហើយបញ្ហាប្រឈមចំពោះមុខនោះ គឺការលំបាកស្វែងរកថវិកា ដើម្បីបន្តប្រតិបត្តិការ៕

អត្ថបទនិងរូបភាពលោកអ៊ុន ណារាជ្យ កែសម្រួលដោយ លីវ សុខុន!!!

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងមហាផ្ទៃកំពុងធ្វើកំណែទម្រង់លើកងកម្លាំងនគរបាលជាប្រចាំ តាមរយៈការបណ្ដុះបណ្ដាល

ក្រសួងមហាផ្ទៃកំពុងធ្វើកំណែទម្រង់លើកងកម្លាំងនគរបាលជាប្រចាំ តាមរយៈការបណ្ដុះបណ្ដាល

កិច្ចប្រជុំស្តីពីការចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋដែលបានសាងសង់ និងកាន់កាប់ដីធី្លក្នុងតំបន់រមណីយដ្ឋានអង្គរ

កិច្ចប្រជុំស្តីពីការចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋដែលបានសាងសង់ និងកាន់កាប់ដីធី្លក្នុងតំបន់រមណីយដ្ឋានអង្គរ

កិច្ចប្រជុំណែនាំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍ ឆ្នាំ២០២២ របស់មន្ទីរផែនការខេត្តសៀមរាប

កិច្ចប្រជុំណែនាំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍ ឆ្នាំ២០២២ របស់មន្ទីរផែនការខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.