Saturday, January 16, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

វត្ត​ស្វាយ​រមៀត​រៀបចំ​ពិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី​ឱប​ស្ទប​ជាមួយ អង្គ​កឋិន​សាមគ្គី​

ដោយ Pothe Thun
28/10/2019
នៅក្នុង ព័ត៌មានជាតិ, ព័ត៌មានជាតិទូទៅ, វប្បធម៌ និង ទេសចរណ៍
វត្ត​ស្វាយ​រមៀត​រៀបចំ​ពិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី​ឱប​ស្ទប​ជាមួយ អង្គ​កឋិន​សាមគ្គី​
13
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​ព្រះគ្រូ​ចៅអធិការ គណៈកម្មការ​វត្ត​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ចំណុះជើងវត្ត​បារាយណ៍​មហានទី រតនា​រាម ហៅ​វត្ត​ស្វាយ​រមៀត​បានរៀបចំ​ពិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី​៤​ឆ្នាំ​ជាប់ៗ​គ្នា ដោយ​ពិនិត្យឃើញ​ពី​ស្ថានភាព​ភូមិសាស្ត្រ​នៃ​វត្ត មាន​អំណោយផល​ល្អ​នៅក្បែរ​បារាយណ៍​ទឹក​ផ្លា​និង​ដោយ​សង្កេតឃើញ​សក្តានុពល​វិស័យ​ទេសចរណ៍​កំពុង​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​កាន់តែ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។

ព្រះ​តេជគុណ វិ​មុ​ល​សំវ​ភ​ទ្ទ​កោ នឿ​ម វុ​ឌ្ឍី ព្រះគ្រូ​ចៅអធិការ​វត្ត មាន​ថេរ​ដីកា​ថា​៖ រៀប​ចំការ​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី បានធ្វើ​ឡើង​៤​ឆ្នាំ​ជា​បន្តបន្ទាប់​មកហើយ ដើម្បី​អបអរសាទរ អង្គ​កឋិនទាន​សាមគ្គី​ដែល​បាន​ដង្ហែ​ចូល​វត្ត​នេះ​ផង​និង ដើម្បី​ញ៉ាំង​ទឹកចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​រួមគ្នា អភិរក្ស​ថែរក្សា​ប្រពៃណី ទំនៀម​ទំលាប់​និង​ជួយ​លើក​កំពស់​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា​ឱ្យ​កាន់តែ​រីកចំរើន​ឡើង​ថែមទៀត​ផងដែរ​។

មាន​ព្រះ​ថេរ​ដិ​កា​ក្នុង​ពិធី​បិទ​ការប្រណាំង​ទូក កាលពី​រាត្រី​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០១៩ ព្រះ​ធម្ម​សេរី ជុំ គឹម​ឡេង ព្រះ​សុ​មង្គល​សិលា​ចា​រ្យ អាភាក​រោ ព្រះ​មេគណ​ខេត្ត បាន ចាត់ទុក​ការរៀបចំ​ឱ្យមាន​ពិធី​ប្រណាំងទូក​នេះ​គឺ​ស្របទៅតាម​ទំនៀម​ទំលាប់ ប្រពៃណី​ដូនតា​ខ្មែរ​ដែល​និយម​ធ្វើ​តៗ​គ្នា​មក និង​ជា​សកម្មភាព​មួយ​ជួយ​ចូលរួម​លើកស្ទួយ​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា​របស់​យើង​ផងដែរ​។​ព្រះអង្គ​ថា​៖ កត្តា​សំខាន់ គឺ​ជួយ​អូសទាញ​អ្នក​ទេសចរណ៍​ឱ្យ​ចាប់ចិត្ត​ដិតអារម្មណ៍ ស្របទៅតាម​ភូមិសាស្ត្រ​វត្ត​នេះ ទទួលបាន​សក្តានុពល​ទេសចរណ៍​ពី​ធម្មជាតិ​និង​មរតក​ប្រាង្គ​ប្រាសាទពី​បុរាណ​។

ព័ត៌មានជាតិ ថ្មីៗ

ចំណីអាហារផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួនត្រូវបានដកហូត នៅផ្សារមួយកន្លែង ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

ចំណីអាហារផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួនត្រូវបានដកហូត នៅផ្សារមួយកន្លែង ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

15/01/2021
ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ត្រូវលើកទៅដើមខែកុម្ភៈ និងវិនិច្ឆ័យលទ្ធផលដោយប្រព័ន្ធឌីជីថល

ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ត្រូវលើកទៅដើមខែកុម្ភៈ និងវិនិច្ឆ័យលទ្ធផលដោយប្រព័ន្ធឌីជីថល

15/01/2021

​ព្រះអង្គ​បន្តថា​៖​អ្វីៗ​ដែល​អាច​ដំណើរការ​ដោយ​រលូន​និង​ប្រកបដោយ​ភាពសប្បាយ​រីករាយ​រប​ស់​យើងទាំងអស់គ្នា​នាពេលនេះ គឺ​កើតឡើង​បានក៍​អាស្រ័យ​ដោយមាន​គោលការណ៍​ដឹកនាំ​ច្បាស់លាស់​របស់​អាជ្ញាធរ​ខេត្ត ក្រសួង​ស្ថាប័ន​ពាក់​ព​ន្ឋ័​និង​រាជរដ្ឋាភិបាល និង​មានការ​ចូលរួម​ពី​ព្រះសង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ គួបផ្សំ​ជាមួយ​ស្ថានភាព​បរិយាកាស​សុខ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ​ល្អ ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​និង​ប៉ិនប្រសព្វ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប ញ៉ាំងឱ្យ​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​រីកចំរើន​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​ព្រះសង្ឃ​និង​វត្ត​អារាមក៍​ទទួលបាន​ការ​រីកចម្រើន​ទៅតាម​នោះដែរ ព្រោះ​វត្ត​អារាម​និង​ព្រះសង្ឃ​រីកចម្រើន​ទៅបាន​អាស្រ័យ​ដោយ​ជីវភាព​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ចំណុះជើងវត្ត​មាន​ជី​ភាពសំបូរ​ធូ​ធារ ក្រោម​ឆន្ទៈ​សាមគ្គី​ជា​ធ្លុង​មួយ​។​

សូមបញ្ជាក់ថា​៖​វត្ត​ស្វាយ​រមៀត​បួន​ឆ្នាំ​ជាប់​គ្នា​ហើយ បានរៀបចំ កម្មវិធី​ការប្រណាំង​ទូក​លក្ខណៈ​ប្រពៃណី​ដែល​កម្មវិធី​នេះ ធ្វើឡើង​ក្នុង​គោលបំណង​រឹតចំណង​បង្កើន​សាមគ្គីភាព​រវាង​វត្ត​អារាម​និង​ពុ​ទ្ឋ​បរិស័ទ រក្សា​ប្រពៃណី​ទំនៀម​ទំលាប់​របស់​ខ្មែរ និង​ក៍​គឺ​ដើម្បី​ញ៉ាំង​អង្គ​កឋិន​សាមគ្គី​ឱ្យ​រឹងរឹតតែ​អឹ​ក​ធិ​ក និង​ជាពិសេស​ដើម្បី​រំលឹក​នឹក​គុណ​ដល់​កងទ័ពជើងទឹក​ដែល​បានទទួល​ជោគជ័យ​លើ​ខ្មាំងសត្រូវ​ឈ្លានពាន​មកលើ​ទឹកដី​ខ្មែរ​។ កម្មវិធី​នេះ​រៀបចំ​ដោយ​កិច្ចសហការ​រវាង​ព្រះគ្រូ​ចៅអធិការ ព្រះសង្ឃ និង​គណៈកម្មការ​អាចា​រ្យ​ក្នុង​វត្ត​ទាំងអស់ ព្រមទាំង​ទទួលបាន​ការគាំទ្រ​ចូលរួម​ពី​ប្រជា​ពុ​ទ្ឋ​បរិស័ទ អាជ្ញាធរ​មូល​ដ្ឋា ប្រជា​ការពារ​ក្នុង​សង្កាត់ នគរបាល​ប៉ុស្តិ៍ អាជ្ញាធរ​អប្សរា​និង​អាជ្ញាធរខេត្ត​ផងដែរ ក្រោម​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​សប្បុរជន​ជា​ពាណិជ្ជករ អាជីវករ និង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​។

ពិធី​ប្រណាំង​មាន​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៦​ដល់​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០១៩ មាន​ទូក​ចូលរួម​១២ គូរ ទូក​នីមួយៗ​ចំណុះ​៦​នាក់ ចានដែក​៥​គូ​។​ល​ទ្ឋ​ផល​នៅ​វគ្គ​ផ្តាច់​ព្រ័​ត្ត ទូក​លេខ​១ ទទួលបាន​ពាន​១​និង​ថវិកា​៦០​ម៉ឺន​រៀល​បូករួម​ទាំង​ថវិកា​ទទួលបាន​ពី​សប្បុរសជន​ផង ជាង​១​លាន លេខ​២​បាន ពាន​១​និង​ថវិកា​៥០​ម៉ឺន​រៀល បាន​ពី​សប្បុរស​ផង​សរុប​ជិត​៨០​ម៉ឺន​រៀល លេខ​៣​បាន ពាន​១​និង​៤០​ម៉ឺន​រៀល បូក​ទាំង​ការទទួលបាន​ពី​សប្បុរសជន​ផង​បាន​ជាង​៧០​ម៉ឺន​រៀល​។ ចំណែក​ទូក​ចំនួន​២១​ទូក​ទៀត ដែល​ពុំ​ទទួល​ចំណាត់ថ្នាក់​ទទួលបាន​ថវិកា​ក្នុង​មួយ​ទូក​២០​ម៉ឺន​រៀល​ស្មើៗ​គ្នា​។


​
​អត្ថបទ និង រូបភាព ៖ លោក យូ វង្ស លោក បូ សា​វី លោក ម៉ី សុខា​រិ​ទ្ធ​

Tags: ​ប្រណាំងទូកវត្ត​ស្វាយ​រមៀតអង្គ​កឋិន​សាមគ្គី​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ដំណើរ​ទ​ស្សា​ចរណ៍ ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា ទៅកាន់​ខេត្ត​ចំនួន​៣​នៃ​ប្រទេស​ថៃ ជាប់​ព្រំដែន​កម្ពុជា ទទួលបាន​ជោគជ័យ​ផ្លែផ្កា​ជា​វិជ្ជមាន !

ដំណើរ​ទ​ស្សា​ចរណ៍ ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា ទៅកាន់​ខេត្ត​ចំនួន​៣​នៃ​ប្រទេស​ថៃ ជាប់​ព្រំដែន​កម្ពុជា ទទួលបាន​ជោគជ័យ​ផ្លែផ្កា​ជា​វិជ្ជមាន !

ប្រធានាធិបតីនៃ​សាធារណរដ្ឋ​ហុង​គ្រី ធ្វើ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ នៅ​ខេត្តសៀមរាប​

ប្រធានាធិបតីនៃ​សាធារណរដ្ឋ​ហុង​គ្រី ធ្វើ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ នៅ​ខេត្តសៀមរាប​

ពិធី​ដាំ​ដើម​ពោធិ​ប្រឹក្ស នៅ​វត្ត​ទេព​ពោធិ​វង្ស ហៅ​វត្ត​ក្បាល​ខ្មោច ក្នុង​ក្រុង​សៀមរាប​

ពិធី​ដាំ​ដើម​ពោធិ​ប្រឹក្ស នៅ​វត្ត​ទេព​ពោធិ​វង្ស ហៅ​វត្ត​ក្បាល​ខ្មោច ក្នុង​ក្រុង​សៀមរាប​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

24/08/2020
នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

24/08/2020
ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

06/08/2020

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (255)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,117)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (2,845)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (443)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (328)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (435)
  • សេដ្ឋកិច្ច និង កសិកម្ម (113)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.