Wednesday, July 9, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ដំណើរ​ទ​ស្សា​ចរណ៍ ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា ទៅកាន់​ខេត្ត​ចំនួន​៣​នៃ​ប្រទេស​ថៃ ជាប់​ព្រំដែន​កម្ពុជា ទទួលបាន​ជោគជ័យ​ផ្លែផ្កា​ជា​វិជ្ជមាន !

ដោយ Pothe Thun
28/10/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ដំណើរ​ទ​ស្សា​ចរណ៍ ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា ទៅកាន់​ខេត្ត​ចំនួន​៣​នៃ​ប្រទេស​ថៃ ជាប់​ព្រំដែន​កម្ពុជា ទទួលបាន​ជោគជ័យ​ផ្លែផ្កា​ជា​វិជ្ជមាន !
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ថ្លែងប្រាប់​អ្នក​សា​ព័ត៌មាន នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូ​ស្មាច់ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៩​ចុង​សប្តាហ៍​កន្លងទៅនេះ បន្ទាប់ពី​បានបញ្ចប់ ការដឹកនាំ​ប្រតិភូ​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប បំពេញ​ទស្សនកិច្ច​ឆ្លងដែន​ដោយ​រថយន្ត​ផ្ទាល់ខ្លួន ( Tourism Caravan Road Show Siem Reap-Thailand ) ដើម្បី​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា ទៅកាន់​បណ្តា​ខេត្ត​ចំនួន​៣ ( ប្រា​ជិន​បូរី នគររាជ​សីមា និង​ខេត្ត​បូ​រូ​រ៉ាំ ) នៃ​ប្រទេស​ថៃ ជាប់​ព្រំដែន​កម្ពុជា ដោយ​រំពឹងថា ភ្ញៀវទេសចរ​ថៃ នឹង​ចូលមក​ទស្សនា​កម្ពុជា ជាពិសេស​គោលដៅ​អង្គរ​សៀមរាប នឹងមាន​ការកើនឡើង ។​
–
ឯកឧត្តម​បន្ត​ឲ្យ​ដឹងថា ៖ នៅក្នុង​កម្មវិធី​កម្សាន្ត​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា​ទៅ​ប្រទេស​ថៃ​នេះ ក្លឹប​សមាគម​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ( MOU ) ចំនួន​២ គឺជា​មួយ​សភាពាណិជ្ជកម្ម​ខេត្ត​នគររាជ​សីមា និង​ជាមួយ​សភាពាណិជ្ជកម្ម​ខេត្ត​បូរី​រ៉ាំ​របស់​ថៃ ស្តីពី​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង លើ​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង ។​

ខ្លឹមសារ MOU នោះ ទី​១). ធ្វើឱ្យមាន​ការរីកចម្រើន និង​ពង្រឹង​សម្ព័ន្ធភាព​លើ​វិ​ស័​ទេសចរណ៍ ប្រកបដោយ​ភាព​យោគយល់​និង​ស្មើ​សិទ្ធិ​គ្នា ហើយក៏​ដើម្បី​រក្សា​នូវ​ឧ​ត្ត​ម​ប្រយោជន៍ រវាង​គ្នា​ទៅវិញទៅមក ។ ទី​២). ភាគី​ទាំងពីរ នឹង​ផ្សព្វផ្សាយ​អំពី​សក្ដានុពល នៃ​វិស័យ​ទេសចរណ៍​ប្រទេសជាតិ​របស់ខ្លួន​, ចូលរួម​សិក្ខាសាលា​, កិច្ចប្រជុំ​, សន្និសីទ​, ពិ​ព័រ​ណ៌​, និង​សកម្មភាព​នានា ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ ។ ទី​៣). ភាគី​ទាំងពីរ នឹងមាន​ការគាំទ្រ លើកទឹកចិត្ត បង្ហាញ​មធ្យោបាយ ក្នុងការ​ផ្លាស់ប្ដូរ​នៃ​ដំណើរ​ទស្សនកិច្ច និង​គោលដៅ​ទេសចរណ៍​របស់​ប្រទេស​នីមួយៗ ដល់​គ្នា​ទៅវិញទៅមក ។ ទី​៤). ជួយ​សម្របសម្រួល និង​រៀបចំ​នូវ​ឯកសារ​រដ្ឋ​បាល និង​ឯកសារ​ពាក់ព័ន្ធ​នានា ក្នុងការ​ធ្វើដំណើរ​ឆ្លង​ដែន និង​ឯកសារ​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​ទេសចរណ៍ ដល់​គ្នា​ទៅវិញទៅមក ។ ទី​៥). នឹងមាន​ការផ្លាស់ប្ដូរ ចែករំលែក​បទពិសោធ​ន៍ ចំណេះដឹង ការប្រតិបត្តិ​ល្អ និង​នវានុវត្តន៍ រួមទាំង​កម្មវិធី​ទស្សនកិច្ច​សិក្សា ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ ដល់​គ្នា​ទៅវិញទៅមក ។​

ឯកឧត្តម​បញ្ជាក់ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ កម្ពុជា​ទទួលបាន​បទ​ពិសោធន៍​ជាច្រើន ពាក់ព័ន្ធ​នឹង​ការឆ្លង​ដែន​ដោយ​ប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន ក្នុងនោះ​ក៏បាន​រកឃើញ​ចំនុច​ខ្វះខាត​មួយចំនួន​ផងដែរ ដែល​និង​ធ្វើការ​កែតម្រូវ​ឱ្យបាន​កា​ន់​តែ​ប្រសើរឡើង ។​

ព័ត៌មានជាតិ ថ្មីៗ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

09/07/2025
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

09/07/2025

យ៉ាងណាក៏ដោយ ឯកឧត្តម​បាន​សំណូមពរ​ឲ្យ​វិស័យ​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ សម្រួល​តម្លៃ​កញ្ចប់​ទស្សនាចរណ៍​រប​ស់​ខ្លួន​ឡើងវិញ និង​សំណូមពរ​ដល់​សមត្ថកិច្ច​ច្រកទ្វារព្រំដែន​អន្តរជាតិ​ទាំងអស់ បន្ថែម​នូវ​ការយកចិត្តទុកដាក់ ក្នុង​ស្មារតី​សម្របសម្រួល​ឲ្យ​បានល្អ ដើម្បី​លំហូរ​ចេញចូល​នៃ​ភ្ញៀវទេសចរ កាន់តែ​បាន​ច្រើន រលូន និង​គ្មាន​ឧ​ប​ស័គ្គ ។​

លោក ចាន់ សុភា អនុប្រធាន​សមាគម​ក្លិប​ប្រតិបត្តិ​ករ​ទេសចរណ៍​សៀមរាប បាន​ឲ្យ​ដឹងថា ៖ ក្លឹប​សមាគម​ប្រតិបត្តិ​ករ​ទេសចរណ៍​សៀមរាប ត្រៀមខ្លួន​ជានិច្ច​រង់ចាំ​ស្វាគមន៍​ភ្ញៀវទេសចរ​ថៃ ហើយ​បន្ទាប់​ជោគជ័យ នៃ​ដំណើរ​កម្សាន្ត​ដោយ​រថយន្ត​ផ្ទាល់ខ្លួន ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា​ទៅ​ប្រទេស​ថៃ​លើក​ទី​១​នេះ សមាគម​ក្លឹប​ប្រតិបត្តិ​ករ​ទេសចរណ៍​សៀមរាប នឹងមាន​គម្រោង​បន្ត រៀបចំ​កម្មវិធី​ដូចគ្នានេះ ( Siem Reap Caravan Tour ) ទៅ​ប្រទេសជិតខាង​ផ្សេងទៀត គឺ​ប្រទេស​ឡាវ និង វៀតណាម ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង លោក យូ វង្ស​

Tags: Tourism Caravan Road Show Siem Reap-Thailandដំណើរ​ទ​ស្សា​ចរណ៍ ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានាធិបតីនៃ​សាធារណរដ្ឋ​ហុង​គ្រី ធ្វើ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ នៅ​ខេត្តសៀមរាប​

ប្រធានាធិបតីនៃ​សាធារណរដ្ឋ​ហុង​គ្រី ធ្វើ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ នៅ​ខេត្តសៀមរាប​

ពិធី​ដាំ​ដើម​ពោធិ​ប្រឹក្ស នៅ​វត្ត​ទេព​ពោធិ​វង្ស ហៅ​វត្ត​ក្បាល​ខ្មោច ក្នុង​ក្រុង​សៀមរាប​

ពិធី​ដាំ​ដើម​ពោធិ​ប្រឹក្ស នៅ​វត្ត​ទេព​ពោធិ​វង្ស ហៅ​វត្ត​ក្បាល​ខ្មោច ក្នុង​ក្រុង​សៀមរាប​

ពិធី​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​២​មន្ត្រីជាន់ខ្ពស់ ក​ម្រឹត​បច្ចេកទេស នៃ​ប្រទេស​បញ្ជូន​ទាំងបី កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា (CLM) ស្តីពី «​តួនាទី​ប្រទេស​បញ្ជូន​ក្នុងការ​ការពារ​ពលក​រ​ទេសន្តរប្រវេសន៍​»

ពិធី​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​២​មន្ត្រីជាន់ខ្ពស់ ក​ម្រឹត​បច្ចេកទេស នៃ​ប្រទេស​បញ្ជូន​ទាំងបី កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា (CLM) ស្តីពី «​តួនាទី​ប្រទេស​បញ្ជូន​ក្នុងការ​ការពារ​ពលក​រ​ទេសន្តរប្រវេសន៍​»

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    36 shares
    Share 14 Tweet 9
  • ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

    31 shares
    Share 12 Tweet 8
  • អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរក្រុងស្រុកត្រូវឈ្វេងយល់ និងបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

    30 shares
    Share 12 Tweet 8
  • អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

    26 shares
    Share 10 Tweet 7
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63203 shares
    Share 43653 Tweet 8146

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (731)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,926)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,285)
  • ព័ត៌មានជាតិទូទៅ (223)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,085)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (900)
  • សាសនា និង មនុស្សធម៌ (1,038)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (248)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.