Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានាធិបតីនៃ​សាធារណរដ្ឋ​ហុង​គ្រី ធ្វើ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ នៅ​ខេត្តសៀមរាប​

ដោយ Pothe Thun
30/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រធានាធិបតីនៃ​សាធារណរដ្ឋ​ហុង​គ្រី ធ្វើ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ នៅ​ខេត្តសៀមរាប​
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩ ឯកឧត្តម យ៉ា​ណូ​ស អា​ឌ័​រ (János Áder) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ហុង​គ្រី និង​លោកជំទាវ បានធ្វើ​ដំណើរ​តាម​ជើងយន្តហោះ​ពិសេស មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប នៅវេលា​ម៉ោង​១១:១០​នាទី​ព្រឹក ដោយមាន​ការទទួល​ប​ដិ​ស​ណ្ឋា​រ​កិច្ច​យ៉ាង​កក់ក្ដៅ​ជាទីបំផុត​ពី​សំណាក់ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប មន្ត្រី​អ្នកមុខអ្នកការ ព្រមទាំង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។​

​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩​ដល់​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៩ ក្នុង​ខេត្តសៀមរាប ឯកឧត្តម យ៉ា​ណូ​ស អា​ឌ័​រ (János Áder) និង​លោកជំទាវ នឹង​អញ្ជើញ​ទស្សនា​ប្រាសាទបុរាណ​ដ៏​អស្ចារ្យ​របស់​កម្ពុ​ជាមួយ​ចំនួន ដូចជា ប្រាសាទព្រះខ័ន ប្រាសាទបាយ័ន ប្រាសាទ​អង្គរវត្ដ ជាដើម​។​

​សូមបញ្ជាក់ថា ការអញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់ ឯកឧត្តម​ប្រធានាធិបតី ហុង​គ្រី និង​លោកជំទាវ នៅ​ព្រះ​ជា​រា​ណា​ចក្រ​កម្ពុជា បានធ្វើ​ឡើង​តប​តាម​ការអញ្ជើញ របស់​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ ឯកឧត្ដម យ៉ា​ណូ​ស អា​ឌ័​រ (János Áder) បាន​ចូលគាល់​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ចូលជួប​សម្តែង ការគួរសម ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នៅក្នុង​ជំនួប​នេះដែរ ឯកឧត្តម​ប្រធានាធិបតី​នៃ​ប្រទេស​ហុង​គ្រី បានបង្ហាញ​ពី​ការចូលរួម​របស់​ហុង​គ្រី ជាមួយនឹង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ដែល​ក្នុងនោះ​ឯកឧត្តម នឹង​បញ្ជូន​អ្នកជំនាញការ​របស់​ហុង​គ្រី ដើម្បី​មកជួយ​កម្ពុជា​ក្នុងការ​សិក្សា លើ​បញ្ហា​ទឹកស្អាត សំរាម សំណល់​រឹង និង​សំណល់​រាវ និង​បញ្ហា​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ នឹង​ការអភិវឌ្ឍ​ទីក្រុង​។ បន្ទាប់ពី​ការសិក្សា​ហើយ ក្រុម​អ្នកជំនាញ​របស់​ហុង​គ្រី​នឹង​ផ្ដល់ជូន​នូវ​បច្ចេកវិទ្យា និង​ដំណោះស្រាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកស្អាត បញ្ហា​សំណល់​រឹង និង​រាវ​នៅ​កម្ពុជា​។ ជាងនេះទៀត ហុង​គ្រី នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​កម្ពុជា​រយៈពេល​វែង ដូចជា​ការបណ្ដុះបណ្ដាល ធនធានមនុស្ស និង​វិស័យ​សុខភាព​ផងដែរ​៕

    

​អត្ថបទ និង រូបភាព ៖ លោក ឃុ​ត សៅ​
​កែសម្រួល​៖ លោក សេង ផល្លី​

Tags: János Áder​ទស្សនកិច្ច​ខេត្តសៀមរាប​ប្រធានាធិបតី​សាធារណរដ្ឋ​ហុង​គ្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធី​ដាំ​ដើម​ពោធិ​ប្រឹក្ស នៅ​វត្ត​ទេព​ពោធិ​វង្ស ហៅ​វត្ត​ក្បាល​ខ្មោច ក្នុង​ក្រុង​សៀមរាប​

ពិធី​ដាំ​ដើម​ពោធិ​ប្រឹក្ស នៅ​វត្ត​ទេព​ពោធិ​វង្ស ហៅ​វត្ត​ក្បាល​ខ្មោច ក្នុង​ក្រុង​សៀមរាប​

ពិធី​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​២​មន្ត្រីជាន់ខ្ពស់ ក​ម្រឹត​បច្ចេកទេស នៃ​ប្រទេស​បញ្ជូន​ទាំងបី កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា (CLM) ស្តីពី «​តួនាទី​ប្រទេស​បញ្ជូន​ក្នុងការ​ការពារ​ពលក​រ​ទេសន្តរប្រវេសន៍​»

ពិធី​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​២​មន្ត្រីជាន់ខ្ពស់ ក​ម្រឹត​បច្ចេកទេស នៃ​ប្រទេស​បញ្ជូន​ទាំងបី កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា (CLM) ស្តីពី «​តួនាទី​ប្រទេស​បញ្ជូន​ក្នុងការ​ការពារ​ពលក​រ​ទេសន្តរប្រវេសន៍​»

កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០១៩ របស់​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប​

កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០១៩ របស់​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.