អភិបាលខេត្តសៀមរាបអំពាវនាវឲ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ខណៈជំងឺកូវីដ-១៩ ប្រភេទ ឌែលតា ក្នុងខេត្តបន្តកើនឡើង
យោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុកផ្លូវការ របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបានបញ្ជាក់ថា ជំងឺកូវីដ-១៩ ប្រភេទ ឌែលតា (Delta) ក្នុងខេត្តសៀមរាបបច្ចុប្បន្នកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ វិធានការនៃការទប់ស្កាត់នៅពេលនេះ គឺមានតែស្នើសុំការសហការពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តសៀមរាប បើមិនចាំបាច់សូមកុំចេញពីផ្ទះ បើចេញ គឺក្នុងករណីចាំបាច់បំផុត ...