Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

អភិបាលខេត្តសៀមរាបអំពាវនាវឲ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ខណៈជំងឺកូវីដ-១៩ ប្រភេទ ឌែលតា ក្នុងខេត្តបន្តកើនឡើង

ដោយ Pothe Thun
09/08/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
67
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុកផ្លូវការ របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបានបញ្ជាក់ថា ជំងឺកូវីដ-១៩ ប្រភេទ ឌែលតា (Delta) ក្នុងខេត្តសៀមរាបបច្ចុប្បន្នកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ វិធានការនៃការទប់ស្កាត់នៅពេលនេះ គឺមានតែស្នើសុំការសហការពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តសៀមរាប បើមិនចាំបាច់សូមកុំចេញពីផ្ទះ បើចេញ គឺក្នុងករណីចាំបាច់បំផុត ដូចជា៖ ទៅពេទ្យ ទៅធ្វើការ ទៅលក់ដូរជាដើម តែត្រូវអនុវត្តដាច់ខាតនូវការពាក់ម៉ាស់ រក្សាគម្លាត លាងដៃឲ្យបានជាប់លាប់រាល់ពេលប៉ះជាមួយសម្ភារផ្សេងទាំងអស់គ្នា ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ-១៩ ប្រភេទ ឌែលតា ដ៏កាចសាហាវនេះ។

ជាមួយគ្នានោះដែរឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ទៀតថា ខ្ញុំសូមទទូចសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា នូវវិធានការ ៣ការពារ ៣កុំ ដោយ៣ការពារគឺ ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល និង៣កុំគឺ កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ដើម្បីរួមគ្នាក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩ ទាំងអស់គ្នា។

សូមជម្រាបថា ក្នុងខេត្តសៀមរាប គិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ មានករណីវិជ្ជមានកូវីដ-១៩ បម្លែងខ្លួនថ្មី ប្រភេទ ឌែលតា ចំនួន ៧១ករណី ក្នុងនោះករណីនាំចូលមកពីក្រៅប្រទេសមានចំនួន ២៨ករណី ,ឆ្លងក្នុងសហគមន៍ចំនួន ៤៣ករណី និងព្យាបាលជាសះស្បើយចំនួន ៧នាក់ ហើយចំពោះភូមិសាស្រ្តដែរមានក៏ឆ្លងរាលដាលខ្លាំងជាងគេ គឺស្ថិតក្នុងឃុំកំពង់ឃ្លាំង ស្រុកសុទ្រនិគម ខេត្តសៀមរាប៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: Deltaអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាបទទួលអំណោយជាសម្ភារៈប្រើប្រាស់ពីក្រុមហ៊ុន ST Premier Resid ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយជាសម្ភារៈប្រើប្រាស់ពីក្រុមហ៊ុន ST Premier Resid ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកវ៉ារិន ខេត្តសៀមរាប នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន០៧វត្ត ក្នុងស្រុកវ៉ារិន

ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកវ៉ារិន ខេត្តសៀមរាប នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន០៧វត្ត ក្នុងស្រុកវ៉ារិន

រយៈពេលល៦ថ្ងៃអាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើចម្រុះជាង២,៦០០ដើម ដល់សាធារណជនទូទៅ ដើម្បីធ្វើការដាំដុះតាមតម្រូវការ

រយៈពេលល៦ថ្ងៃអាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើចម្រុះជាង២,៦០០ដើម ដល់សាធារណជនទូទៅ ដើម្បីធ្វើការដាំដុះតាមតម្រូវការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.