ក្រុមហ៊ុនហ្វូតផេនដា សហការជាមួយអាជ្ញាធរក្រុងដំាកូនឈើ ចំនួន៥០០ដើមនៅតំបន់បី នៃបឹងទន្លេសាប នាខេត្ដសៀមរាប
ក្រុមបុគ្គលិក នៃក្រុមហ៊ុនហ្វូតផែនដា បានសហការជាមួយអាជ្ញាធរក្រុងសៀមរាប សហគមន៍បឹងពារាំង និងមន្ដ្រីជលផល នៅខេត្ដសៀមរាប ប្រមាណ១០០នាក់ បាននាំគ្នាដាំកូនឈើព្រៃលិចទឹក ដើម្បីស្ដារព្រៃលិចទឹកឡើងវិញ នៅតំបន់បឹងពារាំងនៃបឹងទន្លេសាប នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ។ លោក បូ ម៉េងទ្រី អភិបាលរងក្រុងសៀមរាប មានប្រសាសន៍ថា ការដាំកូនឈើព្រៃលិចទឹកនេះ មានចំនួន ...