Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

អាជ្ញាធរខេត្ដសៀមរាប លើកឡើងថា វិស័យដឹកជញ្ជូនឯកជន ជួយសម្រួលដល់ការលំបាករបស់ពលរដ្ឋក្រុងសៀមរាប ក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ១៩

ដោយ Pothe Thun
20/12/2021
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
អាជ្ញាធរខេត្ដសៀមរាប លើកឡើងថា វិស័យដឹកជញ្ជូនឯកជន ជួយសម្រួលដល់ការលំបាករបស់ពលរដ្ឋក្រុងសៀមរាប ក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ១៩
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប បានលើកឡើងថា សេវាកម្មរបស់ក្រុមហ៊ុនដឹកជញ្ជូនរបស់ក្រុមហ៊ុន ឯកជន Food Panda មានការដឹកជញ្ជូនរហ័សទាន់ចិត្ដ និងបម្រើសេវាកម្មបានល្អដល់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ-១៩ ព្រោះថាក្នុងអំឡុងពេលដែលខេត្ដសៀមរាប ត្រូវបានបិទខ្ទប់ស្ទើរស្រុងនោះ ក្រុមការងារដៃគូដឹកជញ្ជូនរបស់ food panda បានធ្វើការយ៉ាងមមាញឹក ក្នុងការដឹកជញ្ជូនម្ហូបអាហារ របស់របរប្រើប្រាស់ផ្សេងៗ បម្រើជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងខេត្ដសៀមរាប បានល្អប្រសើរ ហើយជារើយៗ ក្រុមការងារនៃក្រុមដឹកជញ្ជូននេះ បានយកចិត្តទុកដាក់ខ្ពស់ដល់សុខទុកវីរៈជនជួរមុខរបស់យើងជាច្រើន ដូចជាមានការផ្តល់សម្ភារៈបរិក្ខាប្រើប្រាស់សម្រាប់ទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ រួមមានទឹកអាល់កុល ជេលសម្លាប់មេរោគ ម៉ាស់ មួយចំនួនដល់សាលាក្រុង ក៍ដូចជាមានចែកជូនអាហារដល់ស្នងការប៉ូលីសជួរមុខប្រចាំខេត្តសៀមរាបផងដែរ។
លោកអភិបាលរងខេត្ដ បានលើកឡើងបែបនេះ នៅពេលលោកបានផ្តល់កិត្តិយសអញ្ជើញចូលរួមបើកសម្ភោធហាងលក់ ទំនិញអនឡាញ Panda Mart ស្ថិតក្នុងភូមិតាភុល ក្រុងសៀមរាប ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។
លោក នាក់ ណេរ៉ុន មានប្រសាសន៍ទៀតថា ការធ្វើសកម្មភាពមនុស្សធម៌នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋសហគមន៏របស់យើងក៏ដូចជាការជួយសម្រួលដល់ជីវភាពពលរដ្ឋ និងកាត់បន្ថយហានិភ័យនៃការរីករាលដាលការឆ្លងវីរុសកូវីដ១៩ មួយកម្រឹតធំផងដែរ។លោកបានបន្ដថា ក្នុងនាមលោកតំណាងនៅខេត្តសៀមរាប ពិតជាមានមោទនភាពនិងស្វាគមន៏យ៉ាងកក់ក្តៅដល់ការពង្រីកសេវាកម្ម ផែនដាម៉ាត ព្រមទាំងសេវាកម្មថ្មីៗទៀតមកកាន់ខេត្តដ៏មានសក្តានុពល សៀមរាបយើងនេះ។
លោក ហុង រ៉ាដា អគ្គនាយកក្រុមហ៊ុនពាណិជ្ជកម្ម Food Panda មានប្រសាសន៍ថា ចាប់ពីពេលនេះ អ្នកខេត្តសៀមរាប មានភាពងាយស្រួល និងសុវត្ថិភាពមួយកម្រិតទៀត ក្នុងការទិញទំនិញនានា ក្រោយពី food panda បានពង្រីកហាងលក់ទំនិញអនឡាញ panda mart របស់ខ្លួនដល់ទឹកដីនៃប្រាសាទអង្គរវត្ត បន្ទាប់ពីបានចាប់ផ្តើមដំណើរមុខងារថ្មីនេះលើកម្មវិធី App តែមួយរបស់ខ្លួន នៅភ្នំពេញកាលពីខែកញ្ញា។
លោកបានបន្ដថា ការពង្រីកហាង panda mart នៅខេត្ដសៀមរាបមួយនេះ ក៏មានគោលបំណងក្នុងការឆ្លើយតបទៅនឹងការរស់នៅតាមរបត់ថ្មីរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងផ្តល់ភាពងាយស្រួលមួយកម្រិតទៀតផងដែរ ក្នុងការជាវទំនិញនានា ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ក៏ដូចជាបន្ថែមទៅលើសេវាដឹកជញ្ជូនអាហារដែលកំពុងតែពេញនិយមរួចជាស្រេចក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា។pandamart គឺជាសេវាស្របតាមតម្រូវការអតិជិនរបស់ foodpanda និងជាហាងលក់ទំនិញលើអនឡាញសម្រាប់តែការដឹកជញ្ជូនដល់គហដ្ឋាន លើទំនិញជាច្រើនប្រភេទរហូតដល់ជាង៣ពាន់មុខ ចាប់ពីគ្រឿងទេស ផលិតផលស្រស់ ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់សំខាន់ៗជាច្រើន ខណៈដែលអតិថិជន នឹងទទួលបានទំនិញត្រឹមតែចន្លោះពេល៣០នាទី បន្ទាប់ពីការកុម៉្មង់រួចរាល់៕
Tags: food pandaPanda Mart
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជិះកង់ ឆ្នាំទី៧ ដើម្បីបរិស្ថាននិងសុខភាពកុមារ

ជិះកង់ ឆ្នាំទី៧ ដើម្បីបរិស្ថាននិងសុខភាពកុមារ

IOMប្រចាំកម្ពុជា ៖ពលករ ដែលថៅកែរំលោភសិទ្ធិការងារ ប្រៀបដូចជាទាសករសម័យទំនើប

IOMប្រចាំកម្ពុជា ៖ពលករ ដែលថៅកែរំលោភសិទ្ធិការងារ ប្រៀបដូចជាទាសករសម័យទំនើប

ការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ នៃរដ្ឋបាលខេត្តសៀមរាប មានបេក្ខជន បេក្ខនារី ចំនួន៣៥៧នាក់ ដាក់ពាក្យចូលប្រឡង 

ការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ នៃរដ្ឋបាលខេត្តសៀមរាប មានបេក្ខជន បេក្ខនារី ចំនួន៣៥៧នាក់ ដាក់ពាក្យចូលប្រឡង 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.