រដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក បានប្ដឹងចោទប្រកាន់ក្រុមហ៊ុន Google ថាបានប្រើល្បិតផ្ដាច់មុខ
រដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Alphabet មេធំរបស់ Google ដោយចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះថា បានប្រើល្បិចបង្ខិតបង្ខំ និងបំពានច្បាប់ប្រឆាំងការទុកចិត្តក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញអាជីវកម្មផ្សាយពាណិជ្ជកម្ម ប៉ុន្តែត្រូវបាន Google ច្រានចោល។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា តុលាការសហព័ន្ធនៅទីក្រុងញូវយ៉ក តំណាងឱ្យរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក បានប្ដឹងចោទប្រកាន់ក្រុមហ៊ុន ...