Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

យុវជនកាកបាទក្រហមកម្ពុជាថ្មីជាង៨០នាក់ នៅវិទ្យាល័យស្ពានត្នោត និងវិទ្យាល័យសាមគ្គី ក្នុងស្រុកជីក្រែង ត្រូវបានបំពាក់ឯកសណ្ឋាន

ដោយ Pothe Thun
22/10/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
យុវជនកាកបាទក្រហមកម្ពុជាថ្មីជាង៨០នាក់ នៅវិទ្យាល័យស្ពានត្នោត និងវិទ្យាល័យសាមគ្គី ក្នុងស្រុកជីក្រែង ត្រូវបានបំពាក់ឯកសណ្ឋាន
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ យុវសិស្ស និងទីប្រឹក្សាចំនួន ៨៧នាក់ នៅវិទ្យាល័យស្ពានត្នោត និងវិទ្យាល័យសាមគ្គី ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានបំពាក់ឯកសណ្ឋានជាយុវជនកាកបាទក្រហមកម្ពុជា និងទទួលបានការបណ្ដុះបណ្ដាលមូលដ្ឋានអំពីកាកបាទក្រហមកម្ពុជា។

លោក ចៅ ម៉ៅមុន្នី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីអភិវឌ្ឍធនធានមនុស្ស ក្នុងការបម្រើសេវាកម្មមនុស្សធម៌ និងចូលរួមការងារក្នុងសង្គម សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានផ្តល់វគ្គបណ្តុះបណ្តាលចំណេះដឹងជាមូលដ្ឋានអំពីកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងការងារគ្រប់គ្រងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងបញ្រ្ជាបពីប្រធានបទសុវត្ថិភាពចរាចរណ៍ ដើម្បីបានជាមូលដ្ឋានក្នុងការបំពេញការងារមនុស្សធម៌។

លោក ចៅ ម៉ៅមុន្នី បន្តថា ចំពោះការបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជានាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ក្នុងអាណត្តិទី៥ ក៏ជាការកសាងធនធានមនុស្សបន្តវេនរបស់សមាគមជាតិកាកបាទក្រហមកម្ពុជាយើង ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា និងជាជំនួយការឱ្យអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បន្ទាប់ពីបានណែនាំពីតួនាទីរួចរាល់ លោក ចៅ ម៉ៅមុន្នី បញ្ជាក់ថា តួនាទីភារកិច្ចខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្អូនៗ ជាសមាជិកយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ដោយត្រូវប្រកាន់ខ្ជាប់ខ្ជួន ដើម្បីកិត្តិយសសេចក្តីថ្លៃថ្នូររបស់ប្អូនៗ និងកិត្យានុភាពរបស់កាកបាទក្រហមកម្ពុជាយើង ដែលមានអាយុកាលជាង៦៩ឆ្នាំហើយប្រកបដោយភាពចាស់ទុំ ហើយយើងបន្តរួមគ្នាអនុវត្តនូវទិសស្លោកដ៏សំខាន់គឺ៖ ធ្វើឱ្យបានកាន់តែច្រើនជាងមុន ធ្វើឱ្យបានកាន់តែល្អជាងមុន ធ្វើឱ្យបានកាន់តែជ្រៅ និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន៕

អត្ថបទ និងរូបភាព៖ សាខាកាកបាទក្រហម
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​យុវជន​កាកបាទក្រហម​កម្ពុជា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហរដ្ឋអាមេរិក ប្រកាសផ្តល់មូលនិធិចំនួនជាង១៧លានដុល្លារ សម្រាប់គម្រោងថ្មីរយៈពេល៥ឆ្នាំ ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជា

សហរដ្ឋអាមេរិក ប្រកាសផ្តល់មូលនិធិចំនួនជាង១៧លានដុល្លារ សម្រាប់គម្រោងថ្មីរយៈពេល៥ឆ្នាំ ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជា

វត្តអារញ្ញសាគរក្រុងសៀមរាប ប្រារព្ធពិធីបុណ្យកឋិនទានមហាសាមគ្គី ដើម្បីប្រមូលបច្ច័យសម្រាប់បន្តកសាងមហាកុដិក្នុងវត្ត

វត្តអារញ្ញសាគរក្រុងសៀមរាប ប្រារព្ធពិធីបុណ្យកឋិនទានមហាសាមគ្គី ដើម្បីប្រមូលបច្ច័យសម្រាប់បន្តកសាងមហាកុដិក្នុងវត្ត

មន្ទីររៀបចំដែនដីខេត្តសៀមរាប ផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិចំនួន៩ នៃស្រុកជីក្រែង

មន្ទីររៀបចំដែនដីខេត្តសៀមរាប ផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិចំនួន៩ នៃស្រុកជីក្រែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.