ទេសរដ្ឋមន្រ្តី លី ធុជ ៖អង្គការHALO Trust បានចូលរួមផ្តល់ដីសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ១លាននាក់ ក្នុងរយ:ពេល ៣០ឆ្នាំមកនេះ
រយ:ពេល ៣០ឆ្នាំ ក្នុងបេសកកម្មការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា អង្គការ HALO Trust ប្រចាំនៅកម្ពុជា បានចូលរួមផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋកម្ពុជា នៅតាមសហគមន៍ប្រមាណជា ១លាននាក់ ក្រោមការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទំហំផ្ទៃដី៤៣៣គីឡូម៉ែត្រក្រឡា ដោយរកឃើញ និងកម្ទេចចោលគ្រាប់មីនចំនួន៣២២,៥១៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២១២,២៦០គ្រាប់។ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ...