Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ទេសរដ្ឋមន្រ្តី លី ធុជ ៖អង្គការHALO Trust បានចូលរួមផ្តល់ដីសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ១លាននាក់ ក្នុងរយ:ពេល ៣០ឆ្នាំមកនេះ 

ដោយ Pothe Thun
26/07/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ ៖អង្គការHALO Trust បានចូលរួមផ្តល់ដីសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ១លាននាក់ ក្នុងរយ:ពេល ៣០ឆ្នាំមកនេះ 
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រយ:ពេល ៣០ឆ្នាំ ក្នុងបេសកកម្មការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា អង្គការ HALO Trust ប្រចាំនៅកម្ពុជា បានចូលរួមផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋកម្ពុជា នៅតាមសហគមន៍ប្រមាណជា ១លាននាក់ ក្រោមការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទំហំផ្ទៃដី៤៣៣គីឡូម៉ែត្រក្រឡា ដោយរកឃើញ និងកម្ទេចចោលគ្រាប់មីនចំនួន៣២២,៥១៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២១២,២៦០គ្រាប់។

ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងបែបនេះ នៅក្នុងពិធីអបអរសាទរខួបទី៣០ឆ្នាំ នៃការងារបោសសម្អាតមីនមនុស្សធម៌ របស់អង្គការ HALO Trust នៅកម្ពុជា ចាប់ពីឆ្នាំ១៩៩២ ជាមួយលោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅទឹកដីខេត្តសៀមរាប។ឯកឧត្ដម បានលើកឡើងថា ឆ្នាំ១៩៩២ គឺជាការចាប់ផ្តើមបោសសម្អាតមីនមនុស្សធម៌គ្រប់ជ្រុងជ្រោយនៅកម្ពុជា ដើម្បីចូលរួមជួយដល់ការធានាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការឆ្លើយតបនឹងតម្រូវការមនុស្សធម៌បន្ទាន់មួយ ការដើម្បីមាតុភូមិនិវត្តន៍ និងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលក្រោយមកទៀតសកម្មភាពមីនបានវិវត្តន៍ពីដំណាក់កាលកសាងឡើងវិញ ក្រោយជម្លោះប្រដាប់អាវុធ ទៅជាដំណាក់កាលៗដើម្បីឆ្លើយតបនឹងការអភិវឌ្ឍប្រទេសជាតិ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមបន្ដថា អង្គការ HALO Trust គឺជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដំបូងគេ ដែលមកជួយកម្ពុជា ក្នុងការចាប់ផ្តើមបោសសម្អាតមីននៅក្នុងប្រទេស និងបានចូលរួមដឹកនាំក្នុងវិស័យនេះ រហូតដល់ពេលបច្ចុប្បន្ន។ ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២២ អ្នកដោះមីនអង្គការ HALO Trust បានជួបគ្រោះថ្នាក់ក្នុងកំឡុងពេលកំពុងប្រតិបត្តិការចំនួន ៥០នាក់ ក្នុងនោះបានពលីចំនួន ៩នាក់។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះសមត្ថភាពប្រកបដោយវិជ្ជាជីវ: របស់បុគ្គលិកអង្គការ HALO Trust ដែលបានលះបង់ និងចូលរួមដល់ការងារបោសសម្អាតមីន និងជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ទោះបីជាមានស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ បច្ចុប្បន្ននេះ អង្គការ HALO Trust មានបុគ្គលិកជាង ១,១០០នាក់ (បរទេស ៦នាក់) ក្នុងនោះបុគ្គលិកជាស្រ្តី ៤៦%។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្ត្រី លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏សប្បុរសរបស់រាជរដ្ឋាភិបាល និងប្រជាជន នៃចក្រភពអង់គ្លេស ដល់ការចូលរួមគាំទ្រការងារបោសសម្អាតមីន និងការរួមចំណែកដែលមិនអាចខ្វះបានរបស់អង្គការ HALO Trust ដើម្បីធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។ ឯកឧត្ដម ក៏បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងសម្របសម្រួលរបស់លោកស្រី Tina Redshaw ដែលបានតស៊ូយ៉ាងស្វិតស្វាញ ដើម្បីគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ទោះបីជាចក្រភពអង់គ្លេស បានកាត់បន្ថយថវិកា សម្រាប់សកម្មភាពមីនជាសាកលក៏ដោយ ក៏លោកស្រី Tina បានធ្វើការអស់ពីកម្លាំងកាយចិត្ត ដើម្បីធានានូវផលប៉ះពាល់ក្នុងកម្រឹតអប្បបរមាមកលើកម្ពុជា៕

 

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: HALO Trust
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យោធាកម្ពុជា ថៃ សហប្រតិបត្ដិការការពារសន្ដិសុខនៅតាមព្រំដែន នៃប្រទេសទាំងពីរ 

យោធាកម្ពុជា ថៃ សហប្រតិបត្ដិការការពារសន្ដិសុខនៅតាមព្រំដែន នៃប្រទេសទាំងពីរ 

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យ សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម និងជាប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យ សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម និងជាប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសម

កិច្ចប្រជុំរបស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បង្ហាញពីលទ្ធផល នៃការអនុវត្តសកម្មភាពប្រចាំខែ កក្កដា ឆ្នាំ២០២២ កន្លងមក 

កិច្ចប្រជុំរបស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បង្ហាញពីលទ្ធផល នៃការអនុវត្តសកម្មភាពប្រចាំខែ កក្កដា ឆ្នាំ២០២២ កន្លងមក 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.