Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

យោធាកម្ពុជា ថៃ សហប្រតិបត្ដិការការពារសន្ដិសុខនៅតាមព្រំដែន នៃប្រទេសទាំងពីរ 

ដោយ Pothe Thun
26/07/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
យោធាកម្ពុជា ថៃ សហប្រតិបត្ដិការការពារសន្ដិសុខនៅតាមព្រំដែន នៃប្រទេសទាំងពីរ 
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គណ:កម្មាធិការព្រំដែនថ្នាក់យោធភូមិភាគទី៤ នៃប្រទេសកម្ពុជា និងយោធភូមិភាគទី២ នៃប្រទេសថៃ បានបើកកិច្ចប្រជុំលើកទី២៣ របស់ខ្លួន ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់ល្អ រវាងភាគីទាំងពីរ តាមបណ្តោយព្រំដែន។កិច្ចប្រជុំនេះធ្វើឡើងនៅខេត្ដសៀមរាប ប្រទេសកម្ពុជា នាល្ងាចថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២២ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ និងជាប្រធានគណ:កម្មាធិការព្រំដែន ថ្នាក់ យោធភូមិភាគ កម្ពុជា-ថៃ ជាមួយឯកឧត្តម ឧត្តមសេនីយ៍ទោ សវ:រ៉ាត សែងផុន មេបញ្ជាការយោធភូមិភាគទី២ ប្រធានគណ:កម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគ ថៃ-កម្ពុជា។

លោកឧត្ដមសេនីយ៍ឯក ពៅ ហេង មានប្រសាសន៍ថា កិច្ចប្រជុំនេះបានប្រកាន់ខ្ជាប់តាមក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការរបស់គណ:កម្មាធិការព្រំដែនទូទៅ ប្រទេសកម្ពុជា-ថៃ កម្ពុជា ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការដ៏ល្អ របស់ភាគីទាំងពីរ និងលើកស្ទួយវិស័យសន្តិសុខ ក្នុងតំបន់ភូមិសាស្ត្រ តាមបណ្តោយព្រំដែន បង្កើតបានកិច្ចសហប្រតិបត្តិការដោះស្រាយនូវបញ្ហាដែលកើតឡើង បានយ៉ាងឆាប់រហ័ស ជាពិសេសអាចបញ្ចប់បញ្ហាបានពីថ្នាក់មូលដ្ឋាន កសាងសន្តិសុខ ស្ថិរភាព ក្នុងជីវភាពរស់នៅ និងទ្រព្យសម្បត្តិ លើកស្ទូយសេដ្ឋកិច្ចព្រំដែន ជូនដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរយ៉ាងល្អប្រសើរ។ លោកឧត្ដមសេនីយ៍ឯក បានបន្ដថា កម្ពុជា និងថៃ មានកិច្ចសហប្រតិបត្តិការដោះស្រាយនូវរាល់បញ្ហាសន្តិសុខ ក្នុងភូមិសាស្រ្តតំបន់ព្រំដែន ជាអាទ៌ ការបង្ក្រាប ទប់ស្កាត់គ្រឿងញៀន, ការរៀបចំសណ្តាប់ធ្នាប់ច្រកឆ្លងដែន និងការដោះមីន, គាំទ្រកិច្ចដំណើរការ តាមឋានានុក្រម ដើម្បីឈានឆ្ពោះទៅការលើកកំពស់ តំឡើងច្រកតំបន់សម្រាប់ការផ្លាស់ប្តូរទំនិញ ឱ្យក្លាយជាច្រកអន្តរជាតិ តាមនយោបាយរបស់រាជរដ្ឋាភិបាល និងបានកំណត់ចាត់តាំងក្រុមការងារ ក្នុងការទំនាក់ទំនង ដោយសហប្រតិបត្តិការ ដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខផងដែរ។ ក្រៅពីនោះនៅថ្នាក់យោធភូមិភាគ បានកំណត់ឱ្យមានការជួបប្រាស្រ័យទាក់ទងគ្នារៀងរាល់បីខែម្តង។ កិច្ចសហប្រតិបត្តិការនេះ បានលើកស្ទួយជីវភាពរស់នៅដ៏ល្អ ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមព្រំដែននៃប្រទេសទាំងពីរ ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច អប់រំ សុខាភិបាល ការសង្គ្រោះគ្រោះមហន្តរាយ និងវិស័យបរិស្ថាន ជាពិសេសការថែរក្សាធនធានព្រៃឈើ ក្រៅពីនោះនៅមាន កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរបទពិសោធន៍ តាមទស្សនវិជ្ជា នៃសេដ្ឋកិច្ចគ្រប់គ្រាន់ផងដែរ។

បើតាមសេចក្ដីថ្លែការណ៍ របស់ភាគី នៃប្រទេសទំាងពីរកម្ពុជា ថៃ បានបង្ហាញថា លទ្ធផលនៃកិច្ចប្រជុំលើកនេះ បានរឹតចំណងកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងកងឯកភាពយោធា និងកងឯកភាពថ្នាក់សន្តិសុខ នៃប្រទេសទាំងពីរ ឱ្យមានភាពស្អិតរមួត យល់ចិត្តគ្នាទៅវិញទៅមក ប្រាសចាកភាពទាស់ទែង លើកស្ទួយការអភិវឌ្ឍភូមិសាស្រ្ត តំបន់ព្រំដែន ទទួលបានសន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ តាមទិសដៅរបស់រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ រួមទាំងការលើកស្ទួយគាំទ្រកិច្ចសហប្រតិបត្តិការ របស់សហគមន៍អាស៊ាន ឱ្យមានភាពរឹងមាំ គង់វង្ស និងយូអង្វែងតទៅ។សេចក្ដីថ្លែងការណ៍បញ្ជាក់ថា មេបញ្ជាការយោធភូមិភាគទី២ នៃកងទ័ពភូមិន្ទថៃ ដែលកន្លងមកនេះ បានផ្ដល់នូវ កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ជាមួយយោធភូមិភាគទី៤ របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: យោធភូមិភាគ​ទី​៤សន្ដិសុខនៅតាមព្រំដែន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យ សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម និងជាប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យ សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម និងជាប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសម

កិច្ចប្រជុំរបស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បង្ហាញពីលទ្ធផល នៃការអនុវត្តសកម្មភាពប្រចាំខែ កក្កដា ឆ្នាំ២០២២ កន្លងមក 

កិច្ចប្រជុំរបស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បង្ហាញពីលទ្ធផល នៃការអនុវត្តសកម្មភាពប្រចាំខែ កក្កដា ឆ្នាំ២០២២ កន្លងមក 

“កិច្ចសន្ទនាយុវជនអាស៊ាន” ជាការបង្កើតឱកាសដល់យុវជនក្នុងការចូលរួម និងកសាងអនាគតអាស៊ានថ្មីមួយស្របតាមបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០

“កិច្ចសន្ទនាយុវជនអាស៊ាន” ជាការបង្កើតឱកាសដល់យុវជនក្នុងការចូលរួម និងកសាងអនាគតអាស៊ានថ្មីមួយស្របតាមបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.