Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំរបស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បង្ហាញពីលទ្ធផល នៃការអនុវត្តសកម្មភាពប្រចាំខែ កក្កដា ឆ្នាំ២០២២ កន្លងមក 

ដោយ Pothe Thun
26/07/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំរបស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បង្ហាញពីលទ្ធផល នៃការអនុវត្តសកម្មភាពប្រចាំខែ កក្កដា ឆ្នាំ២០២២ កន្លងមក 
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សកម្មភាពគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប និងអង្គការដៃគូ អាជ្ញាធរមូលដ្ឋាន បានបន្តសកម្មភាពការងារទៅតាមផែនការដែលបានគ្រោងទុក បើទោះបីជាប្រឈមនឹងសភាពការណ៍ថ្មី នៃជំងឺកូវីដ-១៩ ដែលបានរាតត្បាតជាសកល និងធ្វើឲ្យមានការធ្លាក់ចុះ នៃសេដ្ឋកិច្ចពិភពលោក ក៏ដូចជា ក្នុងតំបន់ និងក្នុងប្រទេសយើងយ៉ាងណាក្តី ក៏ក្រុមការងារយើងសម្រេចបានលទ្ធផលល្អប្រសើរផងដែរ ។

 

ចាប់តាំងពីខែមីនា ឆ្នាំ២០២០មក រដ្ឋបាលខេត្ត និងគ្រប់មន្ទីរ អង្គភាព អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ អង្គការដៃគូជាតិ-អន្តរជាតិ បានប្ដូរទិសដៅការងារ ដោយផ្តោតលើការយកចិត្តទុកដាក់លើបញ្ហាកើតចេញពីវិបត្តិជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលដល់សកម្មភាពលើគ្រប់វិស័យ ធ្វើឲ្យរាំងស្ទះដោយអន្លើ ដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ ទៅលើផលប៉ះពាល់នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនខ្មែរ ដែលត្រឡប់មកពីធ្វើការនៅក្រៅប្រទេស ហើយភាគច្រើនជាអ្នកខ្វះលទ្ធភាពសម្រាប់ការទ្រទ្រង់ជីវភាព និងងាយរងគ្រោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

 

លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានថ្លែងនៅក្នុងកិច្ចប្រជុំគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ) នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថិតនៅសាលប្រជុំធំ នៃរដ្ឋបាលខេត្តសៀមរាបថា ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ គណ:កម្មាធិការ (គ.ខ.ប.ជ) បានសហការជាមួយសមត្ថកិច្ចជំនាញ ពាក់ព័ន្ធទទួលពលរដ្ឋខ្មែរ ដែលធ្វើការនៅក្រៅប្រទេសបានត្រឡប់មកវិញ ដោយបានប្រចាំការនៅតាមព្រំដែន ច្រកអន្តរជាតិប៉ោយប៉ែត-ម៉ាឡៃ-អូរបីជាន់ ខេត្តបន្ទាយមានជ័យ ច្រកអន្តរជាតិដូង ខេត្តបាត់ដំបង និងច្រកអន្តរជាតិអូស្មាច់ ខេត្តឧត្តរមាជ័យ ដើម្បីធ្វើការសម្របសម្រួលការងារទាំងយប់ទាំងថ្ងៃ ដោយអនុវត្តតាមវិធានការសុខាភិបាល ស្ទង់កំដៅ សំអាតអនាម័យ ពិនិត្យសុខភាព អនុវត្តគោលការណ៍ចត្តាឡីស័ក្ដិ ផ្តល់អាហារ និងមធ្យោបាយ ដឹកជញ្ជូនទៅតាមមូលដ្ឋាន ហើយបន្តតាមដានសុខភាព ជីវភាពរស់ព្រមទាំងផ្តល់សេវាតាមតម្រូវការផ្សេងៗ ជូនពួកគាត់។ លោកស្រី បានបន្តថា ចំពោះលទ្ធផលការងាររបស់ (គ.ខ.ប.ជ) ខេត្តសៀមរាប នៅក្នុងខែកក្កដា ឆ្នាំ២០២២នេះ គណ:កម្មាធិការ (គ.ខ.ប.ជ) ខេត្ត បានអនុវត្តយ៉ាងយកចិត្តទុកដាក់នូវទិសដៅ និងភារកិច្ចរបស់ខ្លួនតាមការគ្រោងទុក ដោយមានការចូលរួមកាន់តែសកម្មពីមន្ត្រីអនុវត្តតាមបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងទីភ្នាក់ងារសហប្រជាជាតិ សម្រេចបានលទ្ធផលយ៉ាងច្រើន។ ការអនុវត្តយុទ្ធសាស្ត្រប្រឆាំងការជួញដូរមនុស្ស លេខាធិការដ្ឋាន (គ.ខ.ប.ជ) ខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និង អង្គការដៃគូនានា បានផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ក្រាបប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងច្បាប់ពាក់ព័ន្ធតាមការផ្សព្វផ្សាយភូមិ-ឃុំ មានសុវត្ថិភាព វេទិកាសាធារណ: ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងផ្សព្វផ្សាយតាមប៉ុស្តិ៍វិទ្យុ ទូរទស្សន៍ បានចំនួន ២៦៤លើក ដែលមានអ្នកចូលរួមសរុប ១៦,៥២៨នាក់ ស្រី ៩,៥៧១នាក់ និងបានចែកខិតប័ណ្ណសរុប ១០៦ខិតប័ណ្ណនៅតាមបណ្តាស្រុកមួយចំនួន។

 

ដោយឡែក រដ្ឋបាលស្រុក អង្គរធំ អង្គរជុំ ស្វាយលើ វ៉ារិន ស្រុកក្រឡាញ់ បានធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិឃុំ មានសុវត្ថិភាព បានចំនួន ២២២លើក ដែលមានអ្នកចូលរួមសរុប ១៤,២០៩នាក់ ស្រី ៨,៣៥៧នាក់។ លោកស្រី បានបញ្ជាក់ទៀតថា ចំពោះមន្ត្រីអនុវត្តច្បាប់តាមបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ប៉ូលីស តុលាការ អាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងទីភ្នាក់ងារសហប្រជាជាតិ យើងបានធ្វើការយ៉ាងសកម្ម ស៊ីជម្រៅរវាងគ្នានឹងគ្នា។ លោកស្រី បានសំណូមពរថា សូមធ្វើការងារឲ្យច្បាស់លាស់ ជាពិសេស គឺតួលេខនីមួយៗ ពាក់ព័ន្ធនឹងករណីអ្វីមួយដែលបានកើតឡើងកន្លងមក យើងត្រូវស្គាល់ឲ្យច្បាស់ពីតួនាទីរៀងៗខ្លួន ដើម្បីងាយស្រួលក្នុងការសហការណ៍គ្នាបានល្អប្រសើរថែមទៀត៕

 

អត្ថបទ និងរូបភាព: លោកស៊ាន សុផាត កែសម្រួលដោយ លីវសុខុន!!

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
“កិច្ចសន្ទនាយុវជនអាស៊ាន” ជាការបង្កើតឱកាសដល់យុវជនក្នុងការចូលរួម និងកសាងអនាគតអាស៊ានថ្មីមួយស្របតាមបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០

“កិច្ចសន្ទនាយុវជនអាស៊ាន” ជាការបង្កើតឱកាសដល់យុវជនក្នុងការចូលរួម និងកសាងអនាគតអាស៊ានថ្មីមួយស្របតាមបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០

អាជ្ញាធរខេត្ដសៀមរាប ជម្រុញឱ្យសិស្សានុសិស្សយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដើម្បីយកកិត្ដិយសជូនគ្រួសារ និងសង្គមជាតិ 

អាជ្ញាធរខេត្ដសៀមរាប ជម្រុញឱ្យសិស្សានុសិស្សយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដើម្បីយកកិត្ដិយសជូនគ្រួសារ និងសង្គមជាតិ 

អាជ្ញាធរខេត្តសៀមរាប អបអរសាទរសិស្សពូកែចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី១២

អាជ្ញាធរខេត្តសៀមរាប អបអរសាទរសិស្សពូកែចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី១២

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.