អង្គការមូលនិធិប្រាសាទពិភពលោក ប្រគល់ការដ្ឋានអភិរក្ស និងជួសជុលចំនួន៣ក្នុងរមណីយដ្ឋានអង្គរដល់អាជ្ញាធរអប្សរាគ្រប់គ្រងវិញបន្ទាប់ពីជួសជុលរាល់
ក្នុងពិធីរំលឹកខួបលើកទី៣៥ឆ្នាំនៃបេសកកម្មរបស់អង្គការមូលនិធិប្រាសាទពិភពលោក(World Monument Fund សរសេរអក្សរកាត់ថា WMF) របស់សហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ អង្គការនេះបានធ្វើពិធីប្រគល់ និង ទទួលជួសជុលការដ្ឋានប្រាសាទចំនួន៣ក្នុងរមណីយដ្ឋានអង្គរ រួមមាន ៖ ១. ប្រាសាទតាសោម , ២. ប្រាសាទព្រះខ័ន និង ...