Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អង្គការមូលនិធិប្រាសាទពិភពលោក ប្រគល់ការដ្ឋានអភិរក្ស និងជួសជុលចំនួន៣ក្នុងរមណីយដ្ឋានអង្គរដល់អាជ្ញាធរអប្សរាគ្រប់គ្រងវិញបន្ទាប់ពីជួសជុលរាល់

ដោយ Pothe Thun
29/01/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អង្គការមូលនិធិប្រាសាទពិភពលោក ប្រគល់ការដ្ឋានអភិរក្ស និងជួសជុលចំនួន៣ក្នុងរមណីយដ្ឋានអង្គរដល់អាជ្ញាធរអប្សរាគ្រប់គ្រងវិញបន្ទាប់ពីជួសជុលរាល់
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងពិធីរំលឹកខួបលើកទី៣៥ឆ្នាំនៃបេសកកម្មរបស់អង្គការមូលនិធិប្រាសាទពិភពលោក(World Monument Fund សរសេរអក្សរកាត់ថា WMF) របស់សហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ អង្គការនេះបានធ្វើពិធីប្រគល់ និង ទទួលជួសជុលការដ្ឋានប្រាសាទចំនួន៣ក្នុងរមណីយដ្ឋានអង្គរ រួមមាន ៖ ១. ប្រាសាទតាសោម , ២. ប្រាសាទព្រះខ័ន និង ៣.រោងទងនៃចម្លាក់សមុទ្រកូទឹកដោះរបស់ប្រាសាទអង្គរវត្តជូនអាជ្ញាធរអប្សរាគ្រប់គ្រងវិញ ក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។

លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា អាជ្ញាធរជាតិអប្សរានឹងបន្តថែរក្សាប្រាសាទទាំងបីនេះ ហើយកម្ពុជានឹងចងចាំជារៀងរហូតចំពោះការរួមចំណែករបស់ WMF ក្នុងការជួយការពារបេតិកភណ្ឌជាតិរបស់កម្ពុជា ហើយកម្ពុជាក៏រង់ចាំបន្តធ្វើការជាមួយអង្គការមូលនិធិប្រាសាទពិភពលោកក្នុងវិស័យទូលំទូលាយដូចជាការផ្លាស់ប្តូរជំនាញស្តីពីការអភិរក្ស វេទិកាយុវជនសម្រាប់ការគ្រប់គ្រងបេតិកភណ្ឌ ការស្រាវជ្រាវផ្នែកបុរាណវិទ្យានិងសិក្ខាសាលារួមគ្នាដើម្បីចែករំលែកបទពិសោធន៍ជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026


អ្នកស្រី Benedicte De Montlaur នាយកប្រតិបត្តិរបស់អង្គការមូលនិធិប្រាសាទពិភពលោករបស់សហរដ្ឋអាមេរិក បានថ្លែងថា ការចូលរួមរបស់ WMF ក្នុងការងារជួសជុលប្រាសាទនៅរមណីដ្ឋានអង្គរ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៨៩ ជាមួយនឹងបេសកកម្មចុះវាល ដើម្បីវាយតម្លៃស្ថានភាពនៃប្រាសាទ ឆ្លើយតបតាមការស្នើសុំរបស់អតីតព្រះមហាក្សត្រព្រះបាទនរោត្តម សីហនុ ហើយបន្ទាប់មក WMF ក៏បានបង្កើតកម្មវិធីអភិរក្ស និងបណ្តុះបណ្តាលដ៏ទូលំទូលាយ ដោយជួយបំពេញបន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ(RUFA) ដែលទើបនឹងបើកឡើងវិញ។

អ្នកស្រីបន្តថា ចាប់តាំងតែពីឆ្នាំ១៩៩១ ក្នុងពេលដែលប្រធាន WMF បានធ្វើទស្សនកិច្ចលើកដំបូងមកកាន់អង្គរ គឺជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការដ៏ធំធេងនិងនិរន្តរភាពរវាង WMF និង រាជរដ្ឋាភិបាលកម្ពុជា ដែលរហូតមកដល់ថ្ងៃនេះ WMF បានទទួលការគាំទ្រយ៉ាងត្រចះត្រចង់ទាក់ទងនឹងជំនាញសម្រាប់ការស្រាវជ្រាវ និងឯកសារអំពីបេតិកភណ្ឌស្ថាបត្យកម្មកម្ពុជា អន្តរាគមន៍ក្នុងការផ្តល់ស្ថេរភាព និងការអភិរក្សប្រាសាទ ព្រមទាំងការបណ្តុះបណ្តាលសំខាន់ៗសម្រាប់អ្នកអភិរក្សកម្ពុជា ។

គួររំលឹកថា យោងទៅលើប្រវត្តិសាស្ត្រកម្ពុជា កម្ពុជាសូមថ្លែងអំណរព្រះគុណចំពោះសម្តេចសម្តេចព្រះនរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំខ្នះខ្នែងអំពាវនាវរកជំនួយអន្តរជាតិក្នុងឆ្នាំ១៩៨៩សម្រាប់ជួយសង្គ្រោះប្រាសាទបុរាណខ្មែរជាច្រើន ហើយកម្ពុជាក៏ទទួលស្គាល់ការដឹកនាំដ៏រឹងមាំរបស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការប្តេជ្ញាចិត្តក្នុងការការពារអង្គរដ៏អស្ចារ្យរបស់សម្តេចផងដែរ៕

 

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក លីវ សាន្ត

Tags: World Monument Fund
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវជនក្រីក្រជិត៣០០នាក់ រស់នៅក្រុងតេជោសែន រុនតាឯក ខេត្តសៀមរាប បានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ ជំហានទីមួយ

យុវជនក្រីក្រជិត៣០០នាក់ រស់នៅក្រុងតេជោសែន រុនតាឯក ខេត្តសៀមរាប បានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ ជំហានទីមួយ

មន្ត្រីស្ថានកុងស៊ូលជប៉ុនប្រចាំខេត្តសៀមរាប កោតសរសើរសិស្សកម្ពុជាចំពោះការរៀនភាសាជប៉ុន ទាំងការអាន និងការបញ្ចេញសំឡេងបានល្អ

មន្ត្រីស្ថានកុងស៊ូលជប៉ុនប្រចាំខេត្តសៀមរាប កោតសរសើរសិស្សកម្ពុជាចំពោះការរៀនភាសាជប៉ុន ទាំងការអាន និងការបញ្ចេញសំឡេងបានល្អ

ខឿនរួតទី៣ជ្រុងនិរតីនៃប្រាសាទបាយ័ន ត្រូវបានបញ្ចប់ការជួសជុលជាស្ថាពរ

ខឿនរួតទី៣ជ្រុងនិរតីនៃប្រាសាទបាយ័ន ត្រូវបានបញ្ចប់ការជួសជុលជាស្ថាពរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.