Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ត្រីស្ថានកុងស៊ូលជប៉ុនប្រចាំខេត្តសៀមរាប កោតសរសើរសិស្សកម្ពុជាចំពោះការរៀនភាសាជប៉ុន ទាំងការអាន និងការបញ្ចេញសំឡេងបានល្អ

ដោយ Pothe Thun
29/01/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ត្រីស្ថានកុងស៊ូលជប៉ុនប្រចាំខេត្តសៀមរាប កោតសរសើរសិស្សកម្ពុជាចំពោះការរៀនភាសាជប៉ុន ទាំងការអាន និងការបញ្ចេញសំឡេងបានល្អ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក កាវ៉ាហ្គឹឈិ ម៉ាសាគី តំណាងការិយាល័យកុងស៊ូលជប៉ុនប្រចាំខេត្តសៀមរាប មានប្រសាសន៍ថា លោកមានការភ្ញាក់ផ្អើល និង សូមកោតសសើរចំពោះសិស្សកម្ពុជា ដែលបានរៀនភាសាជប៉ុន ហើយទាំងការអាន និងការបញ្ចេញសំឡេងបានល្អ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក៏ក្រុមគណៈកម្មការបានរកឃើញនូវចំណុចខ្វះខាតក្នុងពេលប្រឡង ដោយសិស្សខ្លះអានប្រយោគឃ្លានិងបញ្ចេញសំឡេង មិនទាន់ត្រឹមត្រូវ១០០ភាគរយ ការអានញាប់ឬលឿនពេក ការលើកដាក់សំឡេងមិនទាន់រលូនទៅតាមខ្លឹមសារអត្ថបទឬសាច់រឿង និង សិស្សខ្លះទៀត អាននៅមានភាពរអាក់រួលឬមិនទាន់ចេះទម្លាក់ឬលើកសំឡេងទៅតាមតួអង្គនៃអត្ថបទរឿង។

លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងការប្រឡងប្រជែងផ្នែកសមត្ថភាពសិស្សរៀនភាសាជប៉ុន ដែលជាសិស្សនិងនិស្សិតកម្ពុជានៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យអង្គរខេត្តសៀមរាប ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក កាវ៉ាហ្គឹឈិ ម៉ាសាគី បន្តថា៖ ភាសាជប៉ុនសម្រាប់កម្ពុជាជាវិស័យមួយរួមចំណែកក្នុងការអភិវឌ្ឍន៍ និង រឹតចំណងមិត្តភាព សាមគ្គីភាពរវាងកម្ពុជានិងជប៉ុនដែលមានតាំងពីយូរម ហើយឱ្យរឹងរឹតតែរឹងមាំខ្លាំងក្លាឡើងថែមទៀត ជាមួយគ្នានេះមូលនិធិជប៉ុនបានផ្តល់ការគាំទ្រនិងចាត់គ្រូបង្រៀនឱ្យបង្រៀននិងលើកទឹកចិត្តឱ្យកម្ពុជាសិក្សាភាសាជប៉ុនជាបន្តបន្ទាប់មក ។

អ្នកស្រីអូនី ហ៊ីហ្វឺមី គ្រូបង្រៀនភាសាជប៉ុននៃសមាគមគ្រូបង្រៀនភាសាជប៉ុនអង្គរវត្ត មានប្រសាសន៍ថា៖ នៅកម្ពុជា កន្លែងរៀនភាសាជប៉ុនមាននៅតែខេត្តសៀមរាបនិងរាជធានីភ្នំពេញប៉ុណ្ណោះ ខណៈនៅភ្នំពេញកម្មវិធីប្រឡងមានច្រើនបែបយ៉ាង និងមានភាពប្រកួតប្រជែងយ៉ាងសម្បូរបែបដូចជាកម្មវិធីសំណួរចម្លើយកម្មវិធីចំរៀងជាដើម រីឯនៅខេត្តសៀមរាបមានការលំបាកប្រសិនបើចង់ប្រឡងទាល់តែទៅភ្នំពេញ តែដោយសារបញ្ហាបែបនេះទើបសម្រេចឱ្យមានការប្រឡងនៅខេត្តសៀមរាប ដើម្បីឱ្យអ្នកកំពុងរៀនភាសាជប៉ុន មានការប្រឡងប្រកួតប្រជែងវាស់ស្ទង់សមត្ថភាព លើការអាន ការបញ្ចេញសំឡេង ។

លោកស្រីអូនី ហ៊ីហ្វឺមី បន្តថា ៖ នេះជាឆ្នាំទី១៣ សម្រាប់ការប្រឡងវាស់សមត្ថភាពភាសាជប៉ុនសុទ្ឋសាធ ដូចបណ្តាឆ្នាំមុនៗដែរ ប៉ុន្តែដោយសារខេត្តសៀមរាប មានអ្នកសិក្សាភាសាជប៉ុនច្រើន និងមានអាយុខុសៗគ្នា អ្នកខ្លះជាសិស្សបឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ ហើយអ្នកខ្លះជាមន្ត្រីរាជការ និងអ្នកធ្វើការឯកជនផ្សេងៗ ហេតុនេះទើបសម្រេចឱ្យមានការប្រឡងបែបអំណាន មានជាអំណានទោលសម្រាប់សិស្សអនុវិទ្យាល័យចុះក្រោម អំណានជាក្រុមចាប់ពីវិទ្យាល័យឡើងលើ និងការសម្តែងជាក្រុមរឿងខ្លីជាដើម ព្រោះសិស្សបឋមមិនអាចអានសុន្ទរកថាបានល្អនោះទេ ហើយអ្នកធ្វើការក៏មិនមានពេលទន្ទេញដែរ ។

សូមបញ្ជាក់ថា៖ ការប្រឡងប្រជែងផ្នែកសមត្ថភាពសិស្សរៀនភាសាជប៉ុន ដែលជាសិស្សនិងនិស្សិតកម្ពុជានៅខេត្តសៀមរាបនោះ រៀបចំឡើងដោយសមាគមគ្រូបង្រៀនភាសាជប៉ុនអង្គរវត្ត ដែលសហការគាំទ្រពីស្ថានទូតជប៉ុនប្រចាំកម្ពុជា ការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប និងសមាគមជនជាតិជប៉ុនកម្ពុជាសាខាខេត្តសៀមរាប មានសិស្សនិងនិស្សិតកម្ពុជានៅខេត្តសៀមរាបចូលរួមប្រកួតចំនួន២៧នាក់ សុទ្ឋតែជាសិស្សដែលបានប្រឡងជាប់នៅវគ្គជំរុះ ដោយឆ្លងកាត់ការវាយតម្លៃយ៉ាងសុក្រិតបំផុត កាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៣នៅគ្រឺះស្ថានអប់រំវប្បធម៌ជប៉ុនអន្តរជាតិ ។
ការប្រឡងលើកទី១៣នេះ វត្តមានគណៈកម្មការវាយតម្លៃ គឺជាមន្ត្រីនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប លោកគ្រូអ្នកគ្រូ ជាសាស្ត្រាចារ្យជប៉ុនជាច្រើនផងដែរ ដើម្បីផ្ទៀងផ្ទាត់ វាយតម្លៃផ្តល់ពិន្ទុនិងផ្តល់វិញ្ញាបនបត្របញ្ជាក់ពីសមត្ថភាព រួមទាំងការផ្ដល់រង្វាន់លើកទឹកចិត្ត ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក លីវ សាន្ត

Tags: រៀនភាសាជប៉ុន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខឿនរួតទី៣ជ្រុងនិរតីនៃប្រាសាទបាយ័ន ត្រូវបានបញ្ចប់ការជួសជុលជាស្ថាពរ

ខឿនរួតទី៣ជ្រុងនិរតីនៃប្រាសាទបាយ័ន ត្រូវបានបញ្ចប់ការជួសជុលជាស្ថាពរ

ដំបូលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ត្រូវជួសជុលសង្គ្រោះបន្ទាន់ ដើម្បីឱ្យមានភាពរឹងមាំឡើងវិញ

ដំបូលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ត្រូវជួសជុលសង្គ្រោះបន្ទាន់ ដើម្បីឱ្យមានភាពរឹងមាំឡើងវិញ

ប្រជាពលរដ្ឋក្នុងក្រុងតេជោសែនរុនតាឯក អរគុណរាជរដ្ឋាភិបាល ដែលទទួលសំណើសុំបន្ដការឧបត្ថម្ភសាច់ប្រាក់ដូចដើម

ប្រជាពលរដ្ឋក្នុងក្រុងតេជោសែនរុនតាឯក អរគុណរាជរដ្ឋាភិបាល ដែលទទួលសំណើសុំបន្ដការឧបត្ថម្ភសាច់ប្រាក់ដូចដើម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.