Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

យុវជនក្រីក្រជិត៣០០នាក់ រស់នៅក្រុងតេជោសែន រុនតាឯក ខេត្តសៀមរាប បានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ ជំហានទីមួយ

ដោយ Pothe Thun
29/01/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
យុវជនក្រីក្រជិត៣០០នាក់ រស់នៅក្រុងតេជោសែន រុនតាឯក ខេត្តសៀមរាប បានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ ជំហានទីមួយ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យុវជនក្រីក្រ និងរងហានីភ័យចំនួន២៧២នាក់ រស់នៅក្រុងតេជោសែន រុនតាឯក ខេត្តសៀមរាប បានចុះឈ្មោះរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ ដោយមិនគិតថ្លៃ ក្នុងជំហានទីមួយ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលការចុះឈ្មោះនេះធ្វើឡើងនៅអាគារអនុវិទ្យាល័យក្រុងតេជោសែន រុនតាឯក។

លោក រ៉ាត រតនៈ នាកយករង វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០៣៤ បានឲ្យដឹងថា យុវជនទាំង ២៧២នាក់ បានចុះក្នុងបញ្ជីឈ្មោះរួចរាល់ ដោយរៀនមុខជំនាញ ឆុងកាហ្វេ ផលិតនំ ការតបណ្ដាញអគ្គិសនីក្នុងអាគារ ការជួសជុលនិងថែទាំរថយន្ដ និងបរិស្ថានម៉ាស៊ីត្រជាក់។ ក្នុងនោះយុវជនមានប័ណ្ណក្រីក្រ នឹងទទួលបានប្រាក់ឧបត្ថម្ភ២៨ម៉ឺនក្នុងមួយខែថែមទៀតផង ហើយបានចាប់ផ្ដើមបណ្ដុះបណ្ដាលបណ្ដើរបណ្ដើរសម្រាប់ថ្ងៃសៅរនិងថ្ងៃអាទិត្យ។ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជននេះ ទៅតាមអនុសាសន៍សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីដែលធ្វើយ៉ាងណាផ្ដល់ជំនាញដល់ពួកគាត់ក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក។លោកបន្ដថា ការផ្ដល់ជំនាញវិជ្ជាជីវៈដល់យុវជននេះ មិនមែនមានតែយុវជននៅក្រុងតេជោសែន រុនតាឯកនោះទេ គឺធ្វើឡើងទាំង១២ក្រុងស្រុក នៃខេត្ដសៀមរាប។កន្លែងបណ្ដុះបណ្ដាលមានពីរទីតាំង គឺធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងនៅអាគារសិក្សាអនុវិទ្យាល័យតេជោសែនរុនតាឯក។

លោកនាកយករង បន្តថា ក្រោយពីពួកគាត់បានបញ្ចប់ការសិក្សានឹងទទួលបានចុះកម្មសិក្សាផ្ទាល់ជាមួយក្រុមហ៊ុនវិស័យឯកជន ឬសហគ្រាស យ៉ាងតិចរយៈពេល២សប្ដាហ៍ ហើយអាចជួយសម្របសម្រួលការងារដល់ពួកគាត់ផងដែរ។កាសិក្សាមានបីវេន ដែលវេនទីមួយពេលថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ មានរយៈពេល៤ខែ ។វេនទី២ សិក្សានៅថ្ងៃសៅរ និងថ្ងៃអាទិត្យ មានរយៈពេល១០ខែ និងវេនទី៣ពេលយប់ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ មានរយៈពេល៨ខែ។
……………សំឡេងលោក រ៉ាត រតនៈ …………០១

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក រ៉ាត រតនៈ បានបន្ថែមថា ក្នុងការអនុវត្ដន៍គម្រោងផែនការបណ្ដុះបណ្ដាលជំនាញដល់យុវជនក្រីក្រ និងរងហានីភ័យចំនួន១.៥លាន់ ក្នុងរយៈពេល៥ឆ្នាំរបស់រាជរដ្ឋាភិបាល ដែលលោកថា ក្នុងខេត្ដសៀមរាប នឹងទទួលចុះឈ្មោះយុវជនក្រីក្រ និងរងហារនីភ័យ មានប្រមាណជាង៦ពាន់នាក់ ប៉ុន្ដែសម្រាប់ជំហានទី១នេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានទទួលចុះឈ្មោះរួចរាល់ជាង៦០០នាក់ ក្នុងនៅតំបន់អភិវឌ្ឍន៍រុនតាឯក ២៧២នាក់៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រុងតេជោសែន រុនតាឯកជំនាញវិជ្ជាជីវៈ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីស្ថានកុងស៊ូលជប៉ុនប្រចាំខេត្តសៀមរាប កោតសរសើរសិស្សកម្ពុជាចំពោះការរៀនភាសាជប៉ុន ទាំងការអាន និងការបញ្ចេញសំឡេងបានល្អ

មន្ត្រីស្ថានកុងស៊ូលជប៉ុនប្រចាំខេត្តសៀមរាប កោតសរសើរសិស្សកម្ពុជាចំពោះការរៀនភាសាជប៉ុន ទាំងការអាន និងការបញ្ចេញសំឡេងបានល្អ

ខឿនរួតទី៣ជ្រុងនិរតីនៃប្រាសាទបាយ័ន ត្រូវបានបញ្ចប់ការជួសជុលជាស្ថាពរ

ខឿនរួតទី៣ជ្រុងនិរតីនៃប្រាសាទបាយ័ន ត្រូវបានបញ្ចប់ការជួសជុលជាស្ថាពរ

ដំបូលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ត្រូវជួសជុលសង្គ្រោះបន្ទាន់ ដើម្បីឱ្យមានភាពរឹងមាំឡើងវិញ

ដំបូលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ត្រូវជួសជុលសង្គ្រោះបន្ទាន់ ដើម្បីឱ្យមានភាពរឹងមាំឡើងវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.