លទ្ធផលធ្វើតេស្តលើក្មេងៗអាយុចាប់ពី ១២-១៥ឆ្នាំ ដោយក្រុមហ៊ុន Pfizer-BioNTech នៅសហរដ្ឋអាមេរិកបានបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក-អាល្លឺង់មួយនេះ មានប្រសិទ្ធភាពរហូតដល់ទៅ ១០០%តែម្តង ប្រឆាំងនឹងវីរុសកូរ៉ូណា (COVID-19)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នាល្ងាចថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។ លទ្ធផលខាងលើនេះត្រូវបានបញ្ចេញ ក្រោយការធ្វើតេស្តដំណាក់កាលទី ៣...
ព័ត៌មានលំអិតបើតាមសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធនេះបានឲ្យដឹងថា ក្រសួងការបរទេសអាមេរិក បានបង្គាប់ឱ្យបុគ្គលិកទូតរបស់ខ្លួន ដែលមិនមានភារកិច្ចចាំបាច់ ត្រូវតែចាកចេញពីប្រទេសមីយ៉ាន់ម៉ា ខណៈមានការព្រួយបារម្ភថា ស្ថានការណ៍បច្ចុប្បន្នអាចនឹងរុញច្រាន ឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល។ កាលពីពាក់កណ្ដាលខែមីនា ក្រសួងការបរទេសអាមេរិក ក៏ធ្លាប់បានអនុញ្ញាតផងដែរឱ្យបុគ្គលិកទូតរបស់ខ្លួន ដែលមិនមានភារកិច្ចចាំបាច់ អាចចាកចេញពីប្រទេសមីយ៉ាន់ម៉ា ដោយស្ម័គ្រចិត្ត។ ប៉ុន្តែនៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រសួងការបរទេសអាមេរិកបានធ្វើបច្ចុប្បន្នភាពលើការសម្រេចចិត្តនេះ...
ព័ត៌មានលំអិតនៅថ្ងៃអង្គារម្សិលមិញនេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសពីវិធានការណ៍ឆ្លើយតប ចំពោះការកើនឡើងនូវអំពើហិង្សា ប្រឆាំងជនជាតិអាមេកាំងដើម កំណើតអាស៊ី រួមទាំងការបញ្ចេញនូវថវិកាចំនួន ៤៩.៥លានដុល្លារអាមេរិក បានមកពីមូលនិធិប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា (COVID-19) ដើម្បីផ្ដល់ជូនដល់កម្មវិធីសហគមន៍អាមេរិក ដើម្បីជួយដល់ ជនរងគ្រោះផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters...
ព័ត៌មានលំអិតបើតាមសារព័ត៌មានក្នុងស្រុកមួយនៃប្រទេសឥណ្ឌូនេស៊ី បាននិយាយថា មនុស្ស១៤នាក់ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារមានរបួស បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅខាងក្រៅព្រះវិហារមួយកន្លែងក្នុងទីក្រុង Makassar ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃអាទិត្យ។ យោងតាមនគរបាលឥណ្ឌូនេស៊ីបានឲ្យដឹងថា ក្មាន់ផ្ទុះគ្រាប់បែកទាំង ២នាក់បានស្លាប់ និងពុំមាន របាយការណ៍ពីអ្នកស្លាប់ផ្សេងទៀតនោះទេ។ អគ្គស្នងការនគរបាលឥណ្ឌូនេស៊ី លោក Argo Yuwono បានប្រាប់បណ្ដាញសារព័ត៌មានថា ឆ្មាំសន្តិសុខម្នាក់ដែលព្យាយាម បញ្ឈប់ក្មាន់សង្ស័យ...
ព័ត៌មានលំអិតដើម្បីបង្កើនការទាមទារឲ្យមានការវិលត្រឡប់ របបលទ្ធិប្រជាធិបតេយ្យឡើងវិញ ក្រុមអ្នកតវ៉ានៅ ក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យម្សិលមិញនៅតែបន្តធ្វើការតវ៉ា ដោយក្នុងនោះរយៈ ពេលមួយថ្ងៃបន្ទាប់ពីកងកម្លាំងសន្តិសុខ បានសម្លាប់មនុស្សជាង ១០០នាក់នៅក្នុងថ្ងៃ បង្ក្រាបដ៏បង្ហូរឈាមបំផុត ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែមុន។ ទីក្រុងយ៉ាងហ្គោន និងម៉ាន់ដាឡេ ដែលជាទីក្រុងធំបំផុតពីររបស់ប្រទេស គឺជាកន្លែងមាន ការតវ៉ាដ៏ធំ និងកន្លែងផ្សេងទៀត។ ដោយបាតុកម្មខ្លះត្រូវបានបាតុករជាមួយកម្លាំងនគរបាលកើតឡើងជាប្រចាំ។ ក្នុងនោះយ៉ាងហោចណាស់មានមនុស្សចំនួន ១១៤នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍...
ព័ត៌មានលំអិតសារព័ត៌មាន AFP នៅព្រឹកថ្ងៃចន្ទ បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សាប្រព្រឹត្តដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករ ដោយលោកចាត់ទុកការបង្រ្កាបយ៉ាងបង្ហូរឈាម កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះថា គឺជាទង្វើដ៏សាហាវឃោរឃៅ។ ការបង្ក្រាបយ៉ាងបង្ហូរឈាម លើក្រុមបាតុករពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ជាទង្វើសាហាវឃោរ វាពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់ ហើយវាគឺជាទង្វើដ៏សាហាវឃោរឃៅ។ សូមជម្រាបថា...
ព័ត៌មានលំអិតជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាជាង២ម៉ឺននាក់ បានជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព បន្ទាប់ពីអគ្គិភ័យដ៏សម្បើមមួយបានឆាបឆេះជំរំស្នាក់នៅរបស់ពួកគេ នៅឯភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ នេះ ។ ក្រុមមន្ត្រីបង់ក្លាដែសបានឱ្យដឹងថា អគ្គិភ័យប្រហែលចាប់ផ្ដើមឆាបឆេះចេញពីជំរំមួយក្នុងចំណោមជំរំ ៣៤កន្លែងលាតសន្ធឹងលើផ្ទៃដី៣,២៣៧ហិកតា មុននឹងវាឆេះរាលដាលទៅកាន់ជំរំបីផ្សេងទៀត។ ប៉ុន្តែភ្លាមៗ អាជ្ញាធរមិនទាន់អាចកំណត់ពីមូលហេតុបង្កឱ្យមានអគ្គិភ័យនេះនៅឡើយទេ។ អគ្គិភ័យនេះត្រូវបានអាជ្ញាធរ គ្រប់គ្រង និងពន្លត់បានកាលពាក់កណ្ដាលយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារនេះ ហើយមានដំណឹងបឋមថា...
ព័ត៌មានលំអិតបើតាមសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា មនុស្ស៦នាក់ ក្នុងនោះរួមមានមន្ត្រីប៉ូលិម្នាក់ត្រូវបានខ្មាន់កាំភ្លើងម្នាក់បាញ់សម្លាប់នៅឯផ្សារទំនើបមួយកន្លែង ក្នុងទីក្រុងប៊ូលឌ័រ (Boulder) នៃរដ្ឋខូឡូរ៉ាដូ Colorado សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញ(ពេលវេលានៅសហរដ្ឋអាមេរិក) ។ ភ្លាមៗនោះមិនទាន់មានការបញ្ជាក់ពីចេតនា ឬមូលហេតុនៅពីក្រោយការបាញ់ប្រហារខាងលើនៅឡើយនោះទេ ខណៈមានសេចក្ដីរាយការណ៍ថាជនសង្ស័យម្នាក់ត្រូវ បានចាប់ខ្លួន។ ការបាញ់ប្រហារនេះគឺជាការបាញ់ប្រហារយ៉ាងរង្គាលជាលើកទី២ ក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស៨នាក់ ក្នុងនោះមាន៦នាក់ជាស្ត្រីអាមេរិកមានដើមកំណើតអាស៊ី ក្នុងទីក្រុងអាត្លង់តា...
ព័ត៌មានលំអិតនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ កូរ៉េខាងជើងបានប្រកាសថា នឹងមិនអើពើឡើយចំពោះការសំណើ សុំចរចាគ្នាឡើងវិញពីសហរដ្ឋអាមេរិក រហូតទាល់តែទីក្រុងវ៉ាស៊ីនតោន លុបចោលគោលនយោបាយអរិយភាពរបស់ខ្លួន ចំពោះទីក្រុងព្យុងយ៉ាងជាមុនសិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AP។ ការប្រកាសខាងលើដែលធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដោយអនុរដ្ឋមន្ត្រីការបរទេសទី ១ កូរ៉េខាងជើង លោកស្រី ចូ សុនហ៊ុយ...
ព័ត៌មានលំអិតនៅថ្ងៃពុធម្សិលមិញ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់បាននិយាយថា តៃវ៉ាន់បានពង្រឹងការដាក់ពង្រាយកម្លាំងរបស់ខ្លួន នៅតំបន់វិវាទនៃសមុទ្រចិនខាងត្បូង ហើយសហរដ្ឋអាមេរិក ក៏បានយល់ព្រមចំពោះការនាំចេញបច្ចេកវិទ្យាសំខាន់ៗមួយចំនួន សម្រាប់យកមកបំពាក់លើក្រុមនាវាមុជទឹកថ្មីរបស់តៃវ៉ាន់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters ។ ថ្លែងក្នុងសភាតៃវ៉ាន់ លោក Chiu Kuo-cheng ដែលទើបតែឡើងកាន់តំណែងជាប្រមុខការពារជាតិតៃវ៉ាន់ កាលពីខែមុននោះ បាននិយាយថា តៃវ៉ាន់បានបង្កើនកងទ័ពនិងសព្វាវុធនៅលើកោះ Itu...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.