នៅថ្ងៃពុធសប្ដាហ៍នេះ អ៊ីរ៉ង់ និងរុស្ស៊ី បានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការបង្កើនអាវុធនុយក្លេអ៊ែរ ដោយទីក្រុង តេហេរ៉ង់ចាត់ទុកថាជា «ទង្វើពុតត្បត់» រីឯទីក្រុងម៉ូស្គូព្រមានថាវានឹងគំរាមកំហែងដល់សិ្ថរភាពអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ នេះ។ អង់គ្លេសកាលពីថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសពីផែនការបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរពី១៨០គ្រាប់ ដល់២៦០គ្រាប់នៅក្នុងរយៈពេល១០ឆ្នាំ ដែលនេះគឺផ្ទុយពីការ ប្ដេជ្ញាចិត្តរបស់ទីក្រុងឡុងដ៍កាលពីពេលមុន ដែលថានឹងកាត់បន្ថយការស្ដុកទុកអាវុធនុយក្លេអ៊ែរ។ ជាប្រតិកម្មតបនឹងការប្រកាសពីផែនការនេះ លោករដ្ឋមន្ត្រីការបរទេស...
ព័ត៌មានលំអិតចាប់ពីថ្ងៃពុធសប្តាហ៍នេះតទៅ រដ្ឋធានីម៉ានីលនៃប្រទេសហ្វីលីពីន នឹងចេញគោលការណ៍ហាមអ្នកដែលមានអាយុក្រោយ១៨ឆ្នាំ ចាកចេញពីផ្ទះ សម្រាប់រយៈពេល០២សប្តាហ៍នេះ ស្របពេលដែលអាជ្ញាធរហ្វីលីពីនកំពុងប្រឹងប្រែងពង្រឹងវិធានការការពារ ដើម្បីព្យាយាមទប់ទល់ការស្ទុះឡើងខ្លាំងនៃករណីឆ្លងថ្មីៗនៃ COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ នេះ ។ អាជ្ញាធរទីក្រុងម៉ានីលបានប្រកាសថា សម្រាប់តែអ្នកមានវ័យពី១៨-៦៥ឆ្នាំប៉ុណ្ណោះ ដែលនឹងត្រូវអនុញ្ញាតឲ្យចាកចេញពីលំនៅឋានបាន។ កាលពីអំឡុងចុងឆ្នាំ២០២០ ប្រទេសហ្វីលីពីនបានចាប់ផ្តើមបន្ធូរបន្ថយវិធានការទប់ស្កាត់ COVID-19...
ព័ត៌មានលំអិតបើតាមសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា សមាជិកសភាតំណាងរាស្ត្រអាមេរិក បានអនុម័តកញ្ចប់ថវិកាសង្រ្គោះទំហំ ១.៩ទ្រីលានដុល្លារ របស់លោក ចូ បៃដិន ហើយ ដែលនេះគឺជាជ័យជម្នះដ៏ធំលើកដំបូងបំផុតរបស់លោក ចាប់ពីឡើង កាន់តំណែងជាប្រធានាធិបតី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ សមាជិកសភាតំណាងរាស្ត្រអាមេរិក បានអនុម័តកញ្ចប់ថវិកាសង្រ្គោះរបស់លោក ចូ បៃដិន...
ព័ត៌មានលំអិតនៅថ្ងៃពុធសប្ដាហ៍នេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានផ្ញើសារជូនពរដល់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាសាដ និងភរិយារបស់លោកឱ្យឆាប់ជាសះស្បើយ បន្ទាប់ពីអ្នកទាំងពីរបានឆ្លងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ នេះ។ នៅក្នុងសារខាងលើដដែល លោក ស៊ី...
ព័ត៌មានលំអិតសហរដ្ឋអាមេរិកកំពុង ព្យាយាមអភិវឌ្ឍ អាវុធមីស៊ីលលឿនជាងសំឡេង ឲ្យបានឆាប់រហ័សស្របពេលដែលរុស្ស៉ី និងចិនកំពុងតែនាំមុខផ្នែកសព្វាវុធបែបនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារនេះ ។ ថ្មីៗនេះយោធាអាមេរិកទើបតែប្រកាសថា កងទ័ពអាកាសអាមេរិក នឹងធ្វើតេស្តបាញ់មីស៊ីល AGM-183A ARRW ដែលជាប្រភេទមីស៊ីលលឿនជាងសំឡេង ដំបូងបំផុតរបស់សហរដ្ឋអាមេរិក ក្នុងកំឡុងពេលយូរបំផុត ៣០ថ្ងៃទៀត។ ការសាកល្បងនោះ នឹងផ្តោស៊ីនមានសារៈសំខាន់...
ព័ត៌មានលំអិតបើតាមសារព័ត៌មាន CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូណេស៊ី ទើបតែបានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ក្នុងលក្ខខណ្ឌបន្ទាន់ ក្រោយទទួលបានវ៉ាក់សាំងក្រុមហ៊ុននេះចំនួនជាង ០១លានដូស កាលពីថ្ងៃចន្ទម្សិលមិញ។ ទីភ្នាក់ងារសុវត្ថិភាពចំណីអាហារនិងឱសថ (BPOM) របស់ឥណ្ឌូណេស៊ី បានបញ្ជាក់ថា វ៉ាក់សាំង COVID-19 របស់ AstraZeneca...
ព័ត៌មានលំអិតបើតាមសារព័ត៌មាន CNA នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រទេសអ៊ីតាលី បានរារាំងការដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ទៅកាន់ប្រទេសអូស្ត្រាលី ដែលវាជាការរារាំងការនាំចេញជាលើកដំបូងបង្អស់ក្រោមគ្រោងការណ៍ ត្រួតពិនិត្យវ៉ាក់សាំងរបស់សហភាពអឺរ៉ុប។ បទបញ្ជារបស់ទីក្រុងរ៉ូម ដែលរារាំងការដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាង ២៥០,០០០ដូសត្រូវបានធ្វើឡើងដោយគណៈកម្មការសហភាពអឺរ៉ុប ដែលបានរិះគន់យ៉ាងខ្លាំងក្លាចំពោះក្រុមហ៊ុនផលិតឱសថ AstraZeneca ជុំវិញការផ្គត់ផ្គង់វ៉ាក់សាំងមួយភាគតូចដែលក្រុមហ៊ុននេះបានសន្យាថា...
ព័ត៌មានលំអិតនៅថ្ងៃសុក្រនេះ នាយករដ្ឋមន្ត្រីចិនលោក លី ខឺជាំង (Li Keqiang) បានថ្លែងថា ប្រទេសចិននឹង បន្តរារាំងយ៉ាងដាច់ខាត ចំពោះសកម្មភាពរបស់ក្រុមបំបែកខ្លួនណាមួយ ដែលចង់ទាមទារឯក រាជ្យឲ្យកោះតៃវ៉ាន់ ប៉ុន្តែចិនក៏នៅតែប្តេជ្ញាចិត្តផងដែរ ក្នុងការលើកស្ទួយទំនាក់ទំនងសន្តិភាព។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA ។ នៅក្នុងសមាជប្រចាំនៃសភាប្រជាជនចិន លោកនាយករដ្ឋមន្ត្រី...
ព័ត៌មានលំអិតបើតាមព័ត៌មាន Reuters នៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (ពេលវេលានៅសហរដ្ឋអាមេរិក) បានអំពាវនាវដល់បណ្តារដ្ឋអាមេរិកទាំងអស់ ឲ្យផ្តល់ការផ្តោតអាទិភាពនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់គ្រូបង្រៀន ដើម្បីធានាថា សិស្សនឹងអាចត្រឡប់ចូលសាលាវិញបានឆាប់ៗ និងដោយសុវត្ថិភាព។ ការអំពាវនាវរបស់លោកប្រធានាធិបតីអាមេរិក កើតមានឡើង បន្ទាប់ពីឪពុកម្តាយជាច្រើនបាននាំគ្នាជំរុញ ឲ្យមានការបើកសាលារៀនឡើងវិញ។ បើតាម...
ព័ត៌មានលំអិតកាលពីថ្ងៃអង្គារសប្តាហ៍នេះ ម៉ាឡេស៊ីផ្តល់ការអនុញ្ញាតដោយមានលក្ខខណ្ឌ ចំពោះការប្រើប្រាស់នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca និងរបស់ក្រុមហ៊ុនចិន Sinovac បន្ទាប់ពីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺនេះ នៅទូទាំងប្រទេសកាលពីប៉ុន្មានថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ នេះ ។ ម៉ាឡេស៊ីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសខ្លួន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ជាមួយការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.