Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

រុស្ស៊ី និង អ៊ីរ៉ង់ ថ្កោលទោសចំពោះផែនការបង្កើនក្បាលគ្រាប់នុយក្លេអ៊ែររបស់អង់គ្លេស

ដោយ Pothe Thun
18/03/2021
នៅក្នុង ព័ត៌មានអន្តរជាតិ
រុស្ស៊ី និង អ៊ីរ៉ង់ ថ្កោលទោសចំពោះផែនការបង្កើនក្បាលគ្រាប់នុយក្លេអ៊ែររបស់អង់គ្លេស
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃពុធសប្ដាហ៍នេះ អ៊ីរ៉ង់ និងរុស្ស៊ី បានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការបង្កើនអាវុធនុយក្លេអ៊ែរ ដោយទីក្រុង តេហេរ៉ង់ចាត់ទុកថាជា «ទង្វើពុតត្បត់» រីឯទីក្រុងម៉ូស្គូព្រមានថាវានឹងគំរាមកំហែងដល់សិ្ថរភាពអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ នេះ។

អង់គ្លេសកាលពីថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសពីផែនការបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរពី១៨០គ្រាប់ ដល់២៦០គ្រាប់នៅក្នុងរយៈពេល១០ឆ្នាំ ដែលនេះគឺផ្ទុយពីការ ប្ដេជ្ញាចិត្តរបស់ទីក្រុងឡុងដ៍កាលពីពេលមុន ដែលថានឹងកាត់បន្ថយការស្ដុកទុកអាវុធនុយក្លេអ៊ែរ។ ជាប្រតិកម្មតបនឹងការប្រកាសពីផែនការនេះ លោករដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ មហាំម៉ាត់ ហ្សាវាដ ហ្សារីហ្វ (Mohammad Javad Zarif) បានបង្ហោះសារនៅលើ Twitter ថា៖ «វាជាទង្វើពុតត្បត់ ខណៈនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន កំពុងព្រួយបារម្ភពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរអ៉ីរ៉ង់»។

រុស្ស៊ីវិញ ក៏បានថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសផងដែរ ដោយព្រមានវានឹងគំរាមកំហែងដល់សិ្ថរភាពអន្តរជាតិ។ «យើងពិតជាសោកស្ដាយដែលអង់គ្លេស សម្រេចចិត្តដើរផ្លូវបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរ…ដ្បិតការសម្រេចចិត្តនេះនឹងបំផ្លាញដល់ស្ថិរភាព និងយុទ្ធសាស្ត្រសន្តិសុខរបស់អន្តរជាតិ»។នេះជាការគូសបញ្ជាក់របស់ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov)។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

គួរបញ្ជាក់ថា ការប្រកាសពីផែនការបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរខាងលើ ធ្វើឡើងនៅក្នុងឯកសារមួយស្ដីពីគោលនយោបាយបរទេសអង់គ្លេសដែលក៏បានចង្អុលមុខ ចំៗផងដែរថារុស្ស៊ីជាការគំរាមកំហែងដោយផ្ទាល់ចំពោះអង់គ្លេស។ ប៉ុន្តែ ទីក្រុងម៉ូស្គូ ច្រានចោលការចោទប្រកាន់បែបនេះដោយអះអាងគ្មានការគំរាមកំហែង ណាមួយចេញពីរុស្ស៊ី នោះទេ៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តៃវ៉ាន់ពង្រឹងការដាក់ពង្រាយកម្លាំងនៅសមុទ្រចិនខាងត្បូង និងត្រៀមទទួលបានបច្ចេកវិទ្យាផ្នែកនាវាមុជទឹកពីអាមេរិក

តៃវ៉ាន់ពង្រឹងការដាក់ពង្រាយកម្លាំងនៅសមុទ្រចិនខាងត្បូង និងត្រៀមទទួលបានបច្ចេកវិទ្យាផ្នែកនាវាមុជទឹកពីអាមេរិក

កូរ៉េខាងជើងនឹងបន្តបដិសេធ សំណើសុំចរចាពីសហរដ្ឋអាមេរិក

កូរ៉េខាងជើងនឹងបន្តបដិសេធ សំណើសុំចរចាពីសហរដ្ឋអាមេរិក

រដ្ឋបាលខេត្តសៀមរាប ប្រកាសបង្កើតការដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋមមួយកន្លែងបន្ថែមទៀត នៅផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

រដ្ឋបាលខេត្តសៀមរាប ប្រកាសបង្កើតការដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋមមួយកន្លែងបន្ថែមទៀត នៅផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.