ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

មនុស្ស៧នាក់ស្លាប់ ក្នុងបាតុកម្មតវ៉ានៅទីក្រុងញូដេលី ចំពេលលោក ដូណាល់ ត្រាំ បំពេញទស្សនកិច្ចលើកដំបូង

មនុស្សយ៉ាងហោច៧នាក់ បានបាត់បង់ជីវិត និង១៥០នាក់ រងរបួស នៅក្នុងបាតុកម្មតវ៉ាដ៏ហិង្សា នៅឯទីក្រុងញូដេលី ប្រឆាំងនឹងច្បាប់សញ្ជាតិថ្មី ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងមកកាន់ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។ ប៉ូលិសម្នាក់...

ព័ត៌មានលំអិត

ចំនួនអ្នកជាសះស្បើយពីជំងឺឆ្លង COVID-19 កើនឡើងដល់ ២៧,៣២៣នាក់!

អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយពីជំងឺ COVID-19 និងត្រឡប់ទៅផ្ទះវិញ បានកើនឡើងដល់ ២៧,៣២៣នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។ យោងតាមរបាយការណ៍ប្រចាំថ្ងៃ ដែលចេញដោយគណៈកម្មការសុខាភិបាលជាតិចិន បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញមានអ្នកជំងឺចំនួន ២,៥៨៩នាក់ ត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយឡើងវិញ។ ជាមួយគ្នានេះអ្នកជំងឺសរុប...

ព័ត៌មានលំអិត

ថៃរកឃើញការឆ្លងCOVID-19ពីរករណីថ្មីធ្វើឲ្យចំនួនសរុបកើនដល់៣៧

នាថ្ងៃចន្ទនេះ ប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន២នាក់ថែមទៀត ដែលប្រការនេះធ្វើឲ្យចំនួនអ្នកឆ្លង សរុបកើនដល់៣៧ករណី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។ អាជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ករណីថ្មីទាំងពីរនោះ គឺជាជនជាតិថៃ ដោយម្នាក់ជាស្រ្តីវ័យ៣១ឆ្នាំ ដែលសមាជិកគ្រួសារគាត់មានប្រវត្តិធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសចិន ខណៈម្នាក់ទៀតជាបុរសអាយុ២៩ឆ្នាំ ដែលជាអ្នកបើកបរឲ្យក្រុមភ្ញៀវទេសចរចិន។ តែយ៉ាងណាមិញ...

ព័ត៌មានលំអិត

ចំនួនអ្នកឆ្លងមេរោគCOVID-19នៅទូទាំងប្រទេសអ៉ីតាលី កើនដល់១៥២ករណីក្នុងនោះ៣នាក់បាត់បង់ជីវិត

(រ៉ូម)៖ ចំនួនមនុស្សសរុប ១៥២ករណីហើយ ត្រូវបានគេធ្វើតេស្ដរកឃើញថា បានឆ្លង COVID-19 នៅក្នុងប្រទេសអ៉ីតាលី ដោយក្នុងនោះមនុស្ស ០៣នាក់បានស្លាប់ និងម្នាក់ជាសះស្បើយ។ នេះបើតាមលោក អង់ហ្គែឡូ ប័ររែលលី (Angelo Borrelli) ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។...

ព័ត៌មានលំអិត

អាជ្ញាធរចិន៖ ក្រសួងសុខាភិបាលរបស់ប្រទេសចិនបានឲ្យដឹងថា អត្រាអ្នកជាសះស្បើយពីCOVID-19នៅតែខ្ពស់ជាងអត្រាអ្នកឆ្លងថ្មី ក្នុងរយៈពេល៦ថ្ងៃជាប់ៗគ្នា

(ប៉េកាំង)៖ គណៈកម្មការសុខាភិបាលជាតិចិន (ក្រសួងសុខាភិបាលរបស់ប្រទេសចិន) បានឲ្យដឹងថា ពេញមួយថ្ងៃអាទិត្យម្សិលមិញ មានមនុស្សចំនួន ១,៨៤៦នាក់ទៀតបានចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយឡើងវិញ ដែលចំនួននេះគឺច្រើនជាងឆ្ងាយ បើយើងធៀបនឹងតួលេខនៃអ្នកឆ្លងថ្មីក្នុងថ្ងៃអាទិត្យដដែល។ គិតត្រឹមថ្ងៃអាទិត្យ អ្នកជំងឺ COVID-19 សរុប ២៤,៧៣៤នាក់បានត្រឡប់ទៅផ្ទះវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។...

ព័ត៌មានលំអិត

កូរ៉េខាងជើងតម្រូវឲ្យមន្ត្រីទូត និងជនបរទេសសរុប៣៨០នាក់ ស្ថិតនៅកន្លែងដាច់ឆ្ងាយពីគេឯង ដើម្បីបង្ការការឆ្លង COVID-19

(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងជើងបានតម្រូវឱ្យជនបរទេស ៣៨០នាក់ ស្ថិតនៅកន្លែងដាច់ដោយឡែកឆ្ងាយពីគេឯង ដែលនេះជាវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លង COVID-19 ខណៈប្រទេសឯកោជាងគេបំផុតនៅលើពិភពលោកមួយនេះ មិនទាន់សេចក្ដីរាយការណ៍ពីករណីឆ្លងជំងឺនេះនៅឡើយទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ ធ្វើសេចក្ដីរាយការណ៍យ៉ាងដូចឆ្នេះ ដោយផ្អែកលើសារព័ត៌មានមជ្ឈិមរដ្ឋកូរ៉េខាងជើងនៅថ្ងៃចន្ទនេះ ហើយមិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះឡើយ...

ព័ត៌មានលំអិត

ចិនបណ្ដេញអ្នកកាសែតអាមេរិក Wall Street Journal ចេញពីប្រទេស ដោយចោទថាចុះផ្សាយ អត្ថបទមានលក្ខណៈរើសអើងពូជសាសន៍

(ប៉េកាំង)៖ អាជ្ញាធរចិនកាលពីថ្ងៃពុធនេះបានបណ្ដេញអ្នកសារព័ត៌មានបរទេសបីនាក់មកពីកាសែតអាមេរិក Wall Street Journal ចេញពីប្រទេស ដោយចោទថា អ្នកទាំងនេះបានសរសេរអត្ថបទដែលមានលក្ខណៈរើសអើងពូជសាសន៍ ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងប្រយុទ្ធប្រឆាំងនឹង COVID-19។ នេះបើតាមចេញផ្សាយ ដោយសារព័ត៌មាន BBC កាលពីថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។ អត្ថបទរបស់អ្នកសារព័ត៌មាន Wall...

ព័ត៌មានលំអិត

អាជ្ញាធរថៃប្រកាសថា មានពលរដ្ឋខ្លួន៣នាក់ឆ្លង COVID-19 នៅលើកប៉ាល់Diamond Princess ក្នុងប្រទេសជប៉ុន

(បាងកក)៖ ក្រសួងការបរទេសថៃនាថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មានជនជាតិថៃ៣នាក់ដែលស្ថិតនៅលើកប៉ាល់ទេសចរណ៍ Diamond Princess ក្នុងប្រទេសជប៉ុន បានឆ្លង COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bangkok Post នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០។ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Cherdkiat Attakorn...

ព័ត៌មានលំអិត

បាញ់ប្រហារពីរកន្លែង នៅអាល្លឺម៉ង់បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ និង៥នាក់របួស

(ប៊ែកឡាំង)៖ អ្នកនាំពាក្យប៉ូលីសអាល្លឺម៉ង់ បានរាយការណ៍ឲ្យដឹងថា មានមនុស្សចំនួន០៨នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតរបួសធ្ងន់ នៅក្នុងហេតុការណ៍បើកឡានបាញ់រះមួយដ៏សាហាវនៅទីក្រុង Hanau នៃប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ ២០២០។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាល្លឺម៉ង់ បានឲ្យដឹងថា ហេតុការណ៍បាញ់ប្រហារខាងលើ បានកើតឡើងនៅវេលា ម៉ោង...

ព័ត៌មានលំអិត

នាយករដ្ឋមន្ត្រីជប៉ុន លើកទឹកចិត្តឱ្យប្រជាជនទូទាំងប្រទេស កុំទៅធ្វើការ ឬទៅសាលារៀន បើមានរោគសញ្ញាគ្រុនក្ដៅ

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានផ្ដល់យោបល់ ក៏ដូចជាលើកទឹកចិត្តឱ្យប្រជាជនជប៉ុនទាំងអស់នៅទូទាំងប្រទេស កុំទៅធ្វើការ ឬក៏ទៅសាលារៀន នៅក្នុងករណីដែលមានរោគសញ្ញាផ្ដាសាយ ឬគ្រុនក្ដៅ ខណៈរដ្ឋាភិបាលរបស់លោកកំពុងប្រយុទ្ធនឹងការរីករាលដាលនៃជំងឺ COVID-19។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Kyodo នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។ លោក...

ព័ត៌មានលំអិត
Page 36 of 64 1 35 36 37 64

Recommended

សូម Like និង Follow ពួកយើង