Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ចិនបណ្ដេញអ្នកកាសែតអាមេរិក Wall Street Journal ចេញពីប្រទេស ដោយចោទថាចុះផ្សាយ អត្ថបទមានលក្ខណៈរើសអើងពូជសាសន៍

ដោយ Pothe Thun
20/02/2020
នៅក្នុង ព័ត៌មានអន្តរជាតិ
ចិនបណ្ដេញអ្នកកាសែតអាមេរិក Wall Street Journal ចេញពីប្រទេស ដោយចោទថាចុះផ្សាយ អត្ថបទមានលក្ខណៈរើសអើងពូជសាសន៍
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

(ប៉េកាំង)៖ អាជ្ញាធរចិនកាលពីថ្ងៃពុធនេះបានបណ្ដេញអ្នកសារព័ត៌មានបរទេសបីនាក់មកពីកាសែតអាមេរិក Wall Street Journal ចេញពីប្រទេស ដោយចោទថា អ្នកទាំងនេះបានសរសេរអត្ថបទដែលមានលក្ខណៈរើសអើងពូជសាសន៍ ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងប្រយុទ្ធប្រឆាំងនឹង COVID-19។ នេះបើតាមចេញផ្សាយ ដោយសារព័ត៌មាន BBC កាលពីថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

អត្ថបទរបស់អ្នកសារព័ត៌មាន Wall Street Journal គឺជាសំនេរដែលបង្ហាញពីទស្សនៈរបស់ពួកគេផ្ទាល់ និងត្រូវបានចេញផ្សាយកាលពីថ្ងៃទី៣ ខែកុម្ភៈកន្លងទៅ។ នៅក្នុងអត្ថបទនេះ ពួកគេបាននិយាយថា វិធានការដំបូងរបស់អាជ្ញាធរចិនឆ្លើយតបទៅនឹង COVID-19 មានលក្ខណៈបិទបាំង និងគិតតែពីប្រយោជន៍ខ្លួនឯង ដែលនេះ ធ្វើឱ្យទំនុកចិត្តរបស់ពិភពលោកចំពោះចិន រង្គោះរង្គើរ។

យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានចាត់ទុកថាអត្ថបទរបស់អ្នកសារព័ត៌មាននៃកាសែត Wall Street Journal មានលក្ខណៈរើសអើងពូជសាសន៍ និងជាការប្រមាថលើកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការប្រយុទ្ធជាមួយ COVID-19 ដែលបានផ្ដាច់ជីវិតមនុស្សច្រើនជាង ២,០០០នាក់ហើយ នៅក្នុងប្រទេសចិន។
លោក Geng Shuang បន្ថែថា៖« ប្រជាជនចិនមិនស្វាគមន៍ប្រព័ន្ធផ្សព្វផ្សាយ ដែលរើសអើងពូជសាសន៍ និងព្យាបាទប្រឆាំងនឹងចិននោះទេ»។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

គួរជម្រាបថា បើតាមលោក Geng Shuang ក្រសួងការបរទេសចិន បានទាមទារឱ្យ Wall Street Journal សូមទោសជាច្រើនលើក តែកាសែតអាមេរិកមួយនេះ បានបដិសេធ។ ចំណែកឯ អ្នកសារព័ត៌មានទាំងបីនាក់ខាងលើវិញ មានរយៈពេល៥ថ្ងៃ ដើម្បីចាកចេញពីប្រទេសចិន ហើយម្យ៉ាងវិញទៀត ការសម្រេចចិត្តនេះទៀតសោត ធ្វើឡើង តែមួយថ្ងៃប៉ុណ្ណោះ ក្រោយក្រសួងការបរទេសអាមេរិក រឹតបន្តឹងលើប្រតិបត្តិការនៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅសហរដ្ឋអាមេរិក៕

Tags: COVID-19Wall Street Journalអ្នកកាសែត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រយៈ២ខែដើមឆ្នាំ២០២០ សាខាកាំកុងត្រូលខេត្តសៀមរាប រកពុំឃើញចំណីអាហារខូចគុណភាពនៅតាមទីផ្សារគោលដៅឡើយ

រយៈ២ខែដើមឆ្នាំ២០២០ សាខាកាំកុងត្រូលខេត្តសៀមរាប រកពុំឃើញចំណីអាហារខូចគុណភាពនៅតាមទីផ្សារគោលដៅឡើយ

ភ្លើងឆេះផ្ទះឈើមួយខ្នងទាំងស្រុង ក្បែរសណ្ឋាគារសុខាអង្គរ ក្រុងសៀមរាប

ភ្លើងឆេះផ្ទះឈើមួយខ្នងទាំងស្រុង ក្បែរសណ្ឋាគារសុខាអង្គរ ក្រុងសៀមរាប

ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ផ្លូវកណ្តាលខាងលិខ មុខប្រាសាទអង្គរវត្ត នឹងផ្អាកចរាចរណ៍បណ្ដោះអាសន្ន

ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ផ្លូវកណ្តាលខាងលិខ មុខប្រាសាទអង្គរវត្ត នឹងផ្អាកចរាចរណ៍បណ្ដោះអាសន្ន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.