Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ភ្លើងឆេះផ្ទះឈើមួយខ្នងទាំងស្រុង ក្បែរសណ្ឋាគារសុខាអង្គរ ក្រុងសៀមរាប

ដោយ Pothe Thun
20/02/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ភ្លើងឆេះផ្ទះឈើមួយខ្នងទាំងស្រុង ក្បែរសណ្ឋាគារសុខាអង្គរ ក្រុងសៀមរាប
3.4k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅវេលាម៉ោងប្រមាណ ២រសៀលថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២០ មានករណីអគ្គីភ័យមួយបាន ឆាបឆេះផ្ទះឈើមួយខ្នង ទាំងស្រុង ស្ថិតនៅជិតវត្តកេសសារ៉ារាម ក្បែរសណ្ឋាគារសុខាអង្គរ ក្នុងភូមិតាភុលសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ក្នុងករណីអគ្គីភ័យនៅកណ្ដាលក្រុងសៀមរាបនេះ លោក លី សំរិទ្ធ និងលោក ពិន ប្រាកដ អភិបាលរងខេត្ត រួមនិងមន្ត្រីជាន់ខ្ពស់សាលាខេត្ត ក៏បានចុះទៅពិនិត្យហេតុការណ៍នេះ ដោយផ្ទាល់ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមការឲ្យដឹងពីសមត្ថកិច្ចនៅកន្លែងកើតហេតុ ផ្ទះឈើមួយខ្នងសង់ផ្ទាល់ដី ប្រក់ដំបូលស័ង្កសីនោះ ត្រូវភ្លើងឆេះទាំងស្រុង ព្រមទាំងខូចទ្រព្យសម្បត្តិមួយចំនួនធំទៀត។ ករណីអគ្គីភ័យនេះ ពុំបណ្ដាលឲ្យឆេះរាលដាលទៅផ្ទះអ្នកជិតខាងក្បែរនោះឡើយ ដោយសារសមត្ថកិច្ច បានពន្លត់ទាន់ពេល។

លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលការរិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងថា ដោយសារផ្លូវចូលផ្ទះរងគ្រោះមានលក្ខណៈតូចចង្អៀតពេក ធ្វើឲ្យសមត្ថកិច្ចពិបាកធ្វើដំណើរទៅជួយពន្លត់ ទើបបណ្តាលឲ្យផ្ទះរងគ្រោះឆេះទាំងស្រុង។ សម្ភារៈ ដែលត្រូវភ្លើងឆេះរួមមាន៖ ផ្ទះឈើទំហំ៨ម៉ែត្រគុណ១០ម៉ែត្រទាំងស្រុង រថយន្តកាមរីឆ្លាមរបស់អ្នកជិតខាងយកទៅផ្ញើ ០១គ្រឿង ទូរទស្សន៍២គ្រឿង ទូរទឹកកក ១គ្រឿង រួមនឹងសម្ភារៈឯកសារសំខាន់ៗមួយចំនួនទៀត។

លោកស្នងការរងបញ្ជាក់ថា ករណីនេះសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន៤គ្រឿង និងប្រើប្រាស់ទឹកអស់៤រថយន្ត និងពន្លត់ភ្លើងបានទាំងស្រុង នៅវេលាម៉ោង៣រសៀលថ្ងៃដដែល។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងធ្វើការស្រាយជ្រាវរកមូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះឡើង។

លោកស្នងការរង ក៏បានសំណូមពរ ដល់ពលរដ្ឋទូទៅ មេត្តាកុំសាងសង់ផ្ទះ និងរបងរំលោភចូលចំណីផ្លូវ ដែលបណ្ដាលធ្វើឲ្យផ្លូវចូលទៅ កាន់លំនៅដ្ឋានរួមតូច បណ្ដាលឲ្យពេលមានគ្រោះអាសន្នម្តងៗ សមត្ថកិច្ចពិបាកក្នុងការជួយសង្គ្រោះ៕

អត្ថបទ និងរូបភាព: លោក គឿន វេត និង លោក ថាច់ ពិសុទ្ធ
កែសម្រួលដោយ៖ លោក សេង ផល្លី

Tags: ភ្លើងឆេះផ្ទះវត្តកេសសារ៉ារាមសណ្ឋាគារសុខាអង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ផ្លូវកណ្តាលខាងលិខ មុខប្រាសាទអង្គរវត្ត នឹងផ្អាកចរាចរណ៍បណ្ដោះអាសន្ន

ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ផ្លូវកណ្តាលខាងលិខ មុខប្រាសាទអង្គរវត្ត នឹងផ្អាកចរាចរណ៍បណ្ដោះអាសន្ន

ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ កានូ-កាយ៉ាក់ នៅស្រុកបន្ទាយស្រីចាប់ផ្ដើមហើយនៅថ្ងៃនេះ

ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ កានូ-កាយ៉ាក់ នៅស្រុកបន្ទាយស្រីចាប់ផ្ដើមហើយនៅថ្ងៃនេះ

ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ

ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.