ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងសៀមរាប នារសៀលថ្ងៃទី០៧ ខែកក្កដានេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងសម្របសម្រួលទទួលបងប្អូនពលករដែលត្រឡប់ពីប្រទេសថៃ ដោយធានាបាននូវសុវត្ថិភាព សន្តិសុខ ត្រូវក្ដាប់ឱ្យបាននូវទិន្នន័យ និងសាកសួរពីមុខរបរ និងជំនាញពួកគាត់ ដើម្បីត្រៀមឆ្លើយតប និងស្វែងរកការងារសមស្របជូនពួកគាត់។ លោក ង៉ូវ សេងកាក់...
ព័ត៌មានលំអិតការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង ២ខ្សែ ប្រវែងជាង១គីឡូម៉ែត ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្ត គណៈកម្មការលទ្ធកម្មសង្កាត់ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ហ៊ា ហាវ ប្រធានគណៈកម្មការលទ្ធសង្កាត់ស្វាយដង្គំ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ សង្កាត់បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង២ខ្សែ...
ព័ត៌មានលំអិតថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកក្កដានេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានជំរុញដល់គណៈអភិបាលស្រុកទាំងអស់ ត្រូវឈ្វេងយល់អំពីតួនាទីភារកិច្ច និងបែងចែកការងារឱ្យបានច្បាស់លាស់ ជំរុញធ្វើយ៉ាងណាចូលរួមដោះស្រាយបញ្ហាក្នុងមូលដ្ឋានឱ្យមានតម្លាភាព ព្រោះនៅតាមមូលដ្ឋានមានការងារច្រើនដែលត្រូវដោះស្រាយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ លោក នាក់ ណេរ៉ុន លើកឡើងថា មន្ត្រីទាំងអស់ត្រូវចូលរួមសហការគ្នាអនុវត្តការងាររដ្ឋបាលស្រុករបស់ខ្លួនឱ្យមានភាពរលូន និងល្អប្រសើរ ធានាបាននូវសាមគ្គីភាព...
ព័ត៌មានលំអិតក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកប្រាសាទបាគង អាណត្តិទី៤ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ទៀប ប៊ុនឈួយ ប្រធានក្រុមប្រឹក្សាស្រុក បានជំរុញដល់អាជ្ញាធរត្រូវបង្កើនភាពជិតស្និទ្ធជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្ដាប់ឱ្យបាននូវរាល់បញ្ហា និងសំណូមពរនានា ដើម្បីយកមកធ្វើការដោះស្រាយជាមួយអ្នកពាក់ព័ន្ធបានលឿន និងមានប្រសិទ្ធភាព សំដៅធានាលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍន៍មូលដ្ឋាន។ លោក ទៀប ប៊ុនឈួយ បានបញ្ជាក់ថា...
ព័ត៌មានលំអិតមន្រ្តីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug ដើម្បីធ្វើជាផ្នែកមួយជួយដល់សមត្ថកិច្ច ក្នុងការរាយការណ៍ ដើម្បីចូលរួមលុបបំបាត់បញ្ហាគ្រឿងញៀនចេញពីសហគមន៍របស់យើង បន្តស្មារតីរួបរួម និងចលនាជាតិមួយ អនុវត្តខ្លឹមសារ “រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា”។ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ...
ព័ត៌មានលំអិតនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរសុខាភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ដើម្បីពង្រឹងតួនាទីក្រុមការងារ ធ្វើបច្ចុប្បន្នភាពពីស្ថានភាពជំងឺគ្រុនចាញ់ ពិភាក្សាលើបញ្ហាប្រឈម និងរកដំណោះស្រាយ ក្នុងន័យបន្តគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់...
ព័ត៌មានលំអិតក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៥ នៅថ្ងៃទី៣០ ខែមិថុនានេះ លោក ទៀប ប៊ុនឈួយ ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបាគង ខេត្តសៀមរាប បានលើកឡើងថា ប្រជាពលរដ្ឋមានតួនាទីសំខាន់នៅក្នុងការរាយការណ៍អំពីបញ្ហាប្រឈមនានាដែលបានជួបប្រទះនៅមូលដ្ឋាន ដើម្បីបង្កភាពងាយស្រួលដល់អាជ្ញាធរក្នុងការដោះស្រាយបញ្ហា។ លោក ទៀប ប៊ុនឈួយ លើកឡើងទៀតថា ស្ថិតក្នុងបរិបទនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺជាកាលានុវត្តភាពមួយ...
ព័ត៌មានលំអិតនៅថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥នេះ ការដេញថ្លៃគម្រោងជួសជុលទំនប់ក្រាលក្រួសធម្មជាតិ១ខ្សែ និងលូកាត់ផ្លូវ១កន្លែង ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក អ៊ុំ ណារី ប្រធានគណៈកម្មការលទ្ធសង្កាត់ចុងឃ្នៀស បានឱ្យដឹងថា ចំពោះគម្រោងមូលនិធិឃុំឆ្នាំ២០២៥នេះ សង្កាត់បានដាក់ដេញថ្លៃគម្រោងជួសជុលទំនប់ក្រាលក្រួសធម្មជាតិ១ខ្សែ ប្រវែង៣២០ម៉ែត្រ...
ព័ត៌មានលំអិតថ្លែងក្នុងកិច្ចប្រជុំស្ដីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ដសៀមរាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះបោះឆ្នោតរួចរាល់ សូមទៅពិនិត្យមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជី បោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ លោក នឹម វ៉ាន់សំ បានបង្ហាញថា ការបិទផ្សាយនេះ ធ្វើឡើងនៅថ្ងៃទី២៨...
ព័ត៌មានលំអិតថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលវិក្រឹតការមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប ឆ្នាំ២០២៥ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាព និងជំនាញឱ្យជាប់ជាប្រចាំ ពិសេសត្រូវមានឆន្ទៈរួបរួមសាមគ្គីគ្នាតែមួយ ឈរលើស្មារតីមហាគ្រួសារវិស័យទេសចរណ៍ ត្រូវតម្កល់ឧត្ដមប្រយោជន៍ជាតិ និងកិត្តិយសជាតិជាធំ ដោយត្រូវប្រតិបត្តិវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.