Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលរងខេត្តសៀមរាប ផ្ដល់អនុសាសន៍ចំនួន៧ចំនុច ដើម្បីពង្រឹងសមត្ថភាពអាជ្ញាធរស្រុកក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ដោយ Pothe Thun
17/11/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប ដឹកនាំដោយ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ដោយសហការជាមួយ រដ្ឋបាលស្រុកសូទ្រនិគម និងអង្គការមូលនិធិ អេ២១ (A21) បានចុះធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់ក្រុមការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្នាក់ស្រុក និងថ្នាក់ឃុំ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីការទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញផ្សេងៗ និងការផ្តល់សេវាឱ្យបានសមស្របដល់ជនរងគ្រោះ និងងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

មានប្រសសន៍ក្នុងឱកាសនោះ លោកស្រី យូ សុភា បានធ្វើការណែនាំអំពីការអភិវឌ្ឍលើគ្រប់វិស័យ តាមកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដោយបានផ្តោតខ្ពស់ លើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការកេងកម្លាំងពលកម្ម ការធ្វើអាជីវកម្មផ្លូវភេទលើស្រ្តី កុមារ និងជនងាយរងគ្រោះ ព្រមទាំងបានដាក់ចេញនូវអនុសាសន៍គន្លឹះសំខាន់ៗ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ និងជំរុញឲ្យក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ថ្នាក់ ខិតខំអនុវត្តច្បាប់ និងសហការកាន់តែខ្លាំងក្លាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាតិ និងជំរុញឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីរូមចំណែកលុបបំបាត់អំពើជួញដូរមនុស្សឲ្យបានជាស្ថាពរ។

ជាមួយគ្នានោះដែរ លោកស្រីប្រធានលេខាធិការដ្ឋាន ក៏បានផ្ដល់ជូននូវអនុសាសន៍ចំនួន៧ ជូនដល់ក្រុមការងារ រួមជាមួយអាជ្ញាធរថ្នាក់ស្រុក និងថ្នាក់ឃុំ រួមមាន៖ ទី១. ជំរុញលើការពង្រឹងលើការរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យ តាមដានលើបទល្មើសទាក់ទងនឹងអំពើជួញដូរមនុស្សនៅតាមមូលដ្ឋាន, ទី២.ត្រូវពង្រឹងលើការកំណត់អត្តសញ្ឋ្ញណជនរងគ្រោះឲ្យបានត្រឹមត្រូវ ដោយមានកិច្ខសហការជាមួយគ្រប់អ្នកពាក់ព័ន្ធ និងការផ្តល់សេវាជូនជនរងគ្រោះឲ្យបានសមស្របប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ទៅតាមនីតិវិធី, ទី៣.ជំរុញលើការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់សម្រាប់ជនល្មើសជួញដូរមនុស្ស និងជនប្រព្រឹត្តបទល្មើសរំលោភបំពានលើស្រ្តី និងកុមារ, ទី៤.ជំរុញលើកិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ
, ទី៥. ជំរុញឪ្យមានការគ្រប់គ្រងលើប្រព័ន្ធបញ្ចូនជនរងគ្រោះ តាមរយៈមន្រ្តីសង្គមកិច្ច, ទី៦. ជំរុញឲ្យមានការចូលរួមរាល់នីតិវិធីតុលាការ ពីមន្រ្តីសង្គមកិច្ច អាណាព្យាបាលឬ មន្រ្តីកិច្ចការនារី ឬអ្នកទទួលបន្ទុកកិច្ចការនារីឃុំ ក្នុងដំណើរការនីតិវិធីតុលាការរឿងក្តីរបស់កុមារ និងទី៧.ជំរុញលើការរៀបចំរបាយការណ៍លទ្ធផលនៃការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងការគ្រប់គ្រងករណីដោយត្រូវបន្ស៊ីតួលេខជាមួយថ្នាក់ឃុំ ថ្នាក់ស្រុក និងអង្គការដៃគូ ឲ្យបានច្បាស់លាស់ មុននឹងបញ្ចូនទៅក្រុមការងារថ្នាក់ខេត្ត ជៀសវាងជាន់ករណីគ្នាដែលធ្វើឲ្យមានការកើនឡើងទិន្នន័យ (ករណីតែមួយតែរាយការណ៍ច្រើនលើក)៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្តបទនិងរូបភាព៖រដ្ឋបាលខេត្តសៀមរាប
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: អំពើជួញដូរមនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្នងការនគរបាលខេត្ត ណែនាំដល់អធិការនគរបាលក្រុងដែលទើបចូលកាន់តំណែង ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ

ស្នងការនគរបាលខេត្ត ណែនាំដល់អធិការនគរបាលក្រុងដែលទើបចូលកាន់តំណែង ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ

កំណាត់ផ្លូវជាតិលេខ៦ចាប់ពីចំណុច ព្រះរាជដំណាក់ដល់រវង្វង់មូលព្រលានយន្ដហោះ នៅក្នុងក្រុងសៀមរាប នឹងចាប់ផ្ដើមពង្រីកសារជាថ្មី

កំណាត់ផ្លូវជាតិលេខ៦ចាប់ពីចំណុច ព្រះរាជដំណាក់ដល់រវង្វង់មូលព្រលានយន្ដហោះ នៅក្នុងក្រុងសៀមរាប នឹងចាប់ផ្ដើមពង្រីកសារជាថ្មី

គ្រាប់មីននិងកាកសំណល់សង្គ្រាម ក្នុងផ្ទៃដីជិត៦៩ហិកតានៃស្រុកបន្ទាយស្រី ត្រូវបានបោសសម្អាតទាំងស្រុង

គ្រាប់មីននិងកាកសំណល់សង្គ្រាម ក្នុងផ្ទៃដីជិត៦៩ហិកតានៃស្រុកបន្ទាយស្រី ត្រូវបានបោសសម្អាតទាំងស្រុង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.