Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់សម្របសម្រួលដល់ពលករត្រឡប់ពីប្រទេសថៃ ធានាសន្តិសុខសុវត្ថិភាព និងការងារសមស្រប

ដោយ Pothe Thun
08/07/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងសៀមរាប នារសៀលថ្ងៃទី០៧ ខែកក្កដានេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងសម្របសម្រួលទទួលបងប្អូនពលករដែលត្រឡប់ពីប្រទេសថៃ ដោយធានាបាននូវសុវត្ថិភាព សន្តិសុខ ត្រូវក្ដាប់ឱ្យបាននូវទិន្នន័យ និងសាកសួរពីមុខរបរ និងជំនាញពួកគាត់ ដើម្បីត្រៀមឆ្លើយតប និងស្វែងរកការងារសមស្របជូនពួកគាត់។

លោក ង៉ូវ សេងកាក់ ក៏បានជំរុញដល់អាជ្ញាធរក្រុង ត្រូវបន្តលើកកម្ពស់សន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ លើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ ជាពិសេសត្រូវគ្រប់គ្រងឱ្យបានអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយហេតុថាក្រុងសៀមរាប ភាគច្រើនប្រកបអាជីវកម្មសេវាកម្មទេសចរណ៍ ហើយអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាចលករជួយឱ្យសេដ្ឋកិច្ចក្នុងខេត្តមានដំណើរការ។ ជាមួយគ្នានេះ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អាជ្ញាធរក្រុងត្រូវបន្តសហការរួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព។

លោកអភិបាលរងខេត្ត ក៏បានណែនាំរដ្ឋបាលក្រុង ត្រូវបន្តការងារគ្រប់គ្រងមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាឱ្យមានប្រសិទ្ធិភាពខ្ពស់ ដោយផ្ដោតសំខាន់លើការអនុវត្តការងារតាមតួនាទីភារកិច្ចតាមជំនាញ តាមរយៈការពង្រឹង និងបែងចែកការងារឱ្យបានច្បាស់លាស់ សំដៅធ្វើយ៉ាងណាឱ្យយន្តការការងារប្រព្រឹត្តទៅដោយតម្លាភាព គណនេយ្យភាព ឈរលើស្មារតី សាមគ្គីភាព និងការយោគយល់គ្នា។ ជាមួយនោះ លោកក៏បានជំរុញដល់អភិបាលរងក្រុង ដែលទើបប្រកាសចូលកាន់មុខតំណែង ត្រូវអនុវត្តការងារឱ្យអស់សមត្ថភាព មានកិច្ចប្រតិបត្តិការល្អជាមួយគ្រប់មន្ទីរអង្គភាព ភូមិសង្កាត់ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមគ្នាអភិវឌ្ឍន៍ក្រុងសៀមរាប ឱ្យកាន់តែមានការរីកចម្រើនសម្រេចបានសមិទ្ធផលថ្មីៗ និងស្នាដៃថ្មីៗបន្ថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា លោកស្រី ម៉ៅ សុខហៀង ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ និង លោក ស៊ាន គឹមឋាន ឋានន្តរសក្តិនាយក្រមការថ្នាក់លេខ៦ ត្រូវបានប្រកាសចូលកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលក្រុងសៀមរាប តាមសេចក្ដីប្រកាស ស្ដីពីការផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការលេខ ៥៤៦៤ ប្រក របស់ក្រសួងមហាផ្ទៃ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសថៃ អរគុណដល់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ដែលបានយកចិត្តទុកដាក់ចំពោះពួកគាត់គ្រប់គ្នា

ប្រជាពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសថៃ អរគុណដល់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ដែលបានយកចិត្តទុកដាក់ចំពោះពួកគាត់គ្រប់គ្នា

អាជ្ញាធរខេត្តសៀមរាប គ្រោងរៀបចំវេទិកាផ្សព្វផ្សាយ ស្ដីពីវិជ្ជាជីវៈតាមបណ្ដាស្រុកគោលដៅ ជំរុញឱកាសការងារឱ្យកាន់តែកៀកប្រជាពលរដ្ឋ

អាជ្ញាធរខេត្តសៀមរាប គ្រោងរៀបចំវេទិកាផ្សព្វផ្សាយ ស្ដីពីវិជ្ជាជីវៈតាមបណ្ដាស្រុកគោលដៅ ជំរុញឱកាសការងារឱ្យកាន់តែកៀកប្រជាពលរដ្ឋ

អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.