Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរខេត្តសៀមរាប គ្រោងរៀបចំវេទិកាផ្សព្វផ្សាយ ស្ដីពីវិជ្ជាជីវៈតាមបណ្ដាស្រុកគោលដៅ ជំរុញឱកាសការងារឱ្យកាន់តែកៀកប្រជាពលរដ្ឋ

ដោយ Pothe Thun
08/07/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្តសៀមរាប គ្រោងរៀបចំវេទិកាផ្សព្វផ្សាយ ស្ដីពីវិជ្ជាជីវៈតាមបណ្ដាស្រុកគោលដៅ ជំរុញឱកាសការងារឱ្យកាន់តែកៀកប្រជាពលរដ្ឋ
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប បានណែនាំឱ្យស្រុកចំនួន៣ រួមមានស្រុកក្រឡាញ់ ស្រុកពួក និងស្រុកអង្គរជុំ ត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ ស្ដីពីឱកាសទទួលបានការងារ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ យុវជនក្រុមគោលដៅ ជាពិសេសអ្នកដែលទើបត្រឡប់មកពីប្រទេសថៃ តាមរយៈកិច្ចសហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន និងមជ្ឈមណ្ឌលការងារខេត្ត ក្នុងន័យដើម្បីជំរុញឱកាសការងារឱ្យកាន់តែកៀកពួកគាត់។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយឱកាសការងារ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋ និងជ្រើសរើសកម្លាំងពលកម្មសម្រាប់សហគ្រាស គ្រឹះស្ថានដែលកំពុងមានតម្រូវការកម្លាំងពលកម្ម នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានបង្ហាញថា គិតចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី៧ ខែកក្កដានេះ មានប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ ចូលមកខេត្តសៀមរាប មានចំនួនសរុប ៥ ៧៥៤នាក់ ហើយបច្ចុប្បន្នក្រុមការងារខេត្ត កំពុងសម្របសម្រួលបងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូន ពីតាមច្រកព្រំដែនរហូតដល់គេហដ្ឋាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ឌី រ៉ាដូ បានឱ្យដឹងថា គិតមកទល់ពេលនេះ អាជ្ញាធរខេត្ត អង្គការដៃគូរ រួមនឹងស្ថាប័នផ្សេងៗ ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួលស្វែងរកការងារ និងផ្ដល់ជំនាញវិជ្ជាជីវៈមួយដែលសមស្រប ជូនដល់បងប្អូនពលករយើងដែលទើបត្រឡប់មកពីក្រៅប្រទេស តាមរយៈការចែកខិត្តប័ណ្ណ និងផ្ដល់ព័ត៌មានការងារជូនពួកគាត់ទាំងនៅច្រកព្រំដែន និងនៅខេត្តសៀមរាប ធ្វើយ៉ាងណាមានភាពងាយស្រួលក្នុងការរកបានការងារពេលមកដល់ស្រុកកំណើតវិញ។

លោកអភិបាលរងខេត្ត បន្តថា ក្នុងន័យបង្កភាពងាយស្រួលក្នុងការជំរុញឱកាសការងារ ឱ្យកាន់តែកៀកប្រជាពលរដ្ឋ លោកបានណែនាំដល់បណ្ដាស្រុកគោលដៅខាងលើ ត្រៀមសហការរៀបចំវេទិកាផ្សព្វផ្សាយពីឱកាសទទួលបានការងារ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជូនដល់ពួកគាត់ឱ្យកាន់តែច្បាស់ និងងាយស្រួល ជំរុញអ្នកមានជំនាញឱ្យឆាប់ទទួលបានការងារធ្វើ និងអ្នកដែលចង់ចាប់ជំនាញងាកមកសិក្សាជំនាញមួយដែលច្បាស់លាស់សម្រាប់ជួយដល់សេដ្ឋកិច្ចគ្រួសារ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យគណៈអភិបាលស្រុកសូទ្រនិគម បែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យគណៈអភិបាលស្រុកសូទ្រនិគម បែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.