Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ប្រជាពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសថៃ អរគុណដល់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ដែលបានយកចិត្តទុកដាក់ចំពោះពួកគាត់គ្រប់គ្នា

ដោយ Pothe Thun
08/07/2025
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ប្រជាពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសថៃ អរគុណដល់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ដែលបានយកចិត្តទុកដាក់ចំពោះពួកគាត់គ្រប់គ្នា
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប កំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្របសម្រួលជួយបងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនពីតាមច្រកព្រំដែនកម្ពុជា-ថៃ រហូតដល់គេហដ្ឋានរបស់ពួកគាត់គ្រប់ៗ ជាមួយនឹងការផ្ដល់ជូននូវព័ត៌មានជុំវិញការផ្ដល់ឱកាសការងារ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនពួកគាត់។

ក្នុងការយកចិត្តទុកដាក់នេះ បងប្អូនប្រជាពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ មកកាន់ស្រុកកំណើតវិញ ពួកគាត់បានបង្ហាញក្ដីត្រេកអរ និងថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសរដ្ឋបាលខេត្ត ដែលបានជួយសម្របសម្រួលដឹកជញ្ជូនពួកគាត់ ចាប់ពីច្រកព្រំដែនរហូតដល់គេហដ្ឋានគ្រប់ៗគ្នា ព្រមទាំងរៀបចំនូវអាហារដល់ពួកគាត់ផងដែរ។ ពួកគាត់ក៏បានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានគិតគូរដល់សុខទុកបងប្អូនប្រជាពលរដ្ឋខ្មែរយើង ពិសេសបានផ្ដល់នូវឱកាសការងារបន្ថែមដល់ពួកគាត់ផងដែរ។

លោក លី សារី អភិបាលរងខេត្ដ បានឱ្យដឹងថា បច្ចុប្បន្នក្រុមការងារខេត្ត កំពុងសម្របសម្រួលបងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនពីតាមច្រកព្រំដែនរហូតដល់គេហដ្ឋាន។ ជាមួយគ្នានេះ អាជ្ញាធរខេត្ត អង្គការដៃគូរ រួមនឹងស្ថាប័នផ្សេងៗ ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួលស្វែងរកការងារ និងផ្ដល់ជំនាញវិជ្ជាជីវៈមួយដែលសមស្រប ជូនដល់បងប្អូនពលករយើងដែលទើបត្រឡប់មកពីក្រៅប្រទេស ធ្វើយ៉ាងណាមានភាពងាយស្រួលក្នុងការរកបានការងារពេលមកដល់ស្រុកកំណើតវិញ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ រដ្ឋបាលខេត្តសៀមរាប

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប គ្រោងរៀបចំវេទិកាផ្សព្វផ្សាយ ស្ដីពីវិជ្ជាជីវៈតាមបណ្ដាស្រុកគោលដៅ ជំរុញឱកាសការងារឱ្យកាន់តែកៀកប្រជាពលរដ្ឋ

អាជ្ញាធរខេត្តសៀមរាប គ្រោងរៀបចំវេទិកាផ្សព្វផ្សាយ ស្ដីពីវិជ្ជាជីវៈតាមបណ្ដាស្រុកគោលដៅ ជំរុញឱកាសការងារឱ្យកាន់តែកៀកប្រជាពលរដ្ឋ

អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យគណៈអភិបាលស្រុកសូទ្រនិគម បែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យគណៈអភិបាលស្រុកសូទ្រនិគម បែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.