Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មនុស្សជាង៦ពាន់នាក់ ចូលរួមទិវារំលឹកខួបអនុស្សាវរីយ៍ ៤១ ឆ្នាំ ថ្ងៃជ័យជំនះ៧មករានៅខេត្តសៀមរាប

ដោយ Pothe Thun
08/01/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
https://www.facebook.com/tvsiemreap/videos/2680732778648679/
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នៅខាងមុខសួនច្បារព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបមានរៀបចំ មីទ្ទីងអបអរសាទរ ខួបអនុស្សាវរីយ៍ ៤១ ឆ្នាំ ថ្ងៃជ័យជំនះ ៧មករា ដ៏មហោឡារិក ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងមានអ្នកចូលរួមមកពីគ្រប់មជ្ឈដ្ឋានប្រមាណ៦ពាន់នាក់។

ដោយឡែក និងជារួម ចំពោះការអបអរសាទរ ខួបអនុស្សាវរីយ៍ ៤១ឆ្នាំ ថ្ងៃជ័យជំនះ ៧មករា ១៩៧៩-២០២០ នៅទូទាំងប្រទេស ក៏ដូចជានៅក្នុងខេត្តសៀមរាបទាំងមូល ប្រជាពលរដ្ឋកម្ពុជាបានចាប់អារម្មណ៍ខ្លាំងបំផុត គឺពាក្យថា “អរគុណ! សន្តិភាព”។ នៅក្នុងប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅរាជធានីភ្នំពេញ ដែលបានផ្សាយបន្តផ្ទាល់ នៅក្នុងអង្គមីទ្ទីងក្នុងខេត្តសៀមរាប សម្ដេចបានថ្លែងអំណរគុណចំពោះជនរួមជាតិទាំងអស់ ដែលគាំទ្រចំពោះសារនយោបាយដ៏មានអត្ថន័យដ៏ជ្រាលជ្រៅនេះ ដែលសម្តេចតេជោយល់ថា សារនេះមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃអនាគត ព្រោះថា មនុស្សលោកត្រូវការសន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះ ដែលចង់បំផ្លាញសន្តិភាព ។

មានប្រសាសន៍ក្នុងក្រុងសៀមរាបនាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ រំលឹកឡើងវិញដែរថា ៖ មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទើបមានអ្វីៗទាំងអស់ សម្រាប់ថ្ងៃនេះ ស្មារតី៧មករា មិនអាចរលុបចេញពីបេះដូងប្រជាជនកម្ពុជាបាននោះឡើយ ។ សម្តេចតេជោ ហ៊ុន សែន រួមជាមួយយុទ្ធមិត្តផ្សេងទៀត បានយកអាយុជីវិតធ្វើជាដើមទុន ដើម្បីរំដោះជាតិ មាតុភូមិ និងប្រជាជាតិកម្ពុជា ចេញពីចង្កូមមច្ចុរាជនៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ដែលនេះជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជានៅក្នុងរបបនោះ ។ ព្រះរាជាណាចក្រកម្ពុជា ក៏បានប្រសូត្រឡើងជាថ្មី លើដែនដីចាស់ ។ សង្គ្រាមរ៉ាំរៃ ពុំបានអនុញ្ញាតិឲ្យមាតុភូមិកម្ពុជាដ៏កម្សត់ បានឈានឆ្ពោះទៅរកការអភិវឌ្ឍនោះឡើយ ។ សម្តេចតេជោ ហ៊ុន សែន ដើម្បីសន្តិភាព បានយកជីវិតធ្វើជាដើមទុនជាលើកទី២ ដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ ដែលជារូបមន្តបន្សាបសង្គ្រាមដោយសន្តិវិធី ស្ថាបនាសន្តិភាព ដែលពិភពលោកពុំធ្លាប់មាន និងជាបទពិសោធន៍ដែលពិភពលោក មិនអាចធ្វើបាន បញ្ចប់សង្គ្រាម ដោយមិនធ្វើសង្គ្រាម ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

មនុស្សជាង៦ពាន់នាក់ ចូលរួមទិវារំលឹកខួបអនុស្សាវរីយ៍ ៤១ ឆ្នាំ ថ្ងៃជ័យជំនះ

មនុស្សជាង៦ពាន់នាក់ ចូលរួមទិវារំលឹកខួបអនុស្សាវរីយ៍ ៤១ ឆ្នាំ ថ្ងៃជ័យជំនះ ៧មករានៅខេត្តសៀមរាប#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Wednesday, January 8, 2020

អត្ថបទ និង រូបភាព៖ ងិន គឹមឡេង
កែសម្រួល ៖ សេង ផល្លី

Tags: ខួបអនុស្សាវរីយ៍ ៤១ ឆ្នាំ ថ្ងៃជ័យជំនះ ៧មករាជ័យជំនះ៧មករា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូសភា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នៅប្រទេសអូស្រា្តលី នៅសប្តាហ៍ក្រោយនេះ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូសភា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នៅប្រទេសអូស្រា្តលី នៅសប្តាហ៍ក្រោយនេះ

យន្តហោះទំនើបបំផុតF-35A ៦គ្រឿងហោះចេញពីមូលដ្ឋានទ័ពនៅUAE សំដៅអ៊ីរ៉ង់ហើយ

យន្តហោះទំនើបបំផុតF-35A ៦គ្រឿងហោះចេញពីមូលដ្ឋានទ័ពនៅUAE សំដៅអ៊ីរ៉ង់ហើយ

យោធាអ៉ីរ៉ង់អះអាងថាយោធាអាមេរិក៨០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់មីស៊ីល

យោធាអ៉ីរ៉ង់អះអាងថាយោធាអាមេរិក៨០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់មីស៊ីល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.