Monday, July 4, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

គ្រឹះស្ថានអង្គរចាប់ផ្ដើម លក់សំបុត្រចូលទស្សនាតំបន់អង្គរមានសុពលភាពយូរជាងមុន ក្នុងតម្លៃដដែល

ដោយ Pothe Thun
25/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
គ្រឹះស្ថានអង្គរចាប់ផ្ដើម លក់សំបុត្រចូលទស្សនាតំបន់អង្គរមានសុពលភាពយូរជាងមុន ក្នុងតម្លៃដដែល
165
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ រហូតដល់ ខែឧសភាឆ្នាំ២០២០ នេះ សំបុត្រចូលទស្សនាតំបន់អង្គរ ក្នុងខេត្តសៀមរាប សម្រាប់ភ្ញៀវទេសចរអន្តរជាតិ នឹងមានសុពលភាពយូរជាងមុន និងលក់ជូនក្នុងតម្លៃដដែល នេះបើតាមលិខិតមួយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជម្រាបជូនគ្រឹះស្ថានអង្គរ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមលិខិតដដែលនេះ ប្រភេទសំបុត្រ ដែលមានសុពលភាពចាប់ពី ០១ថ្ងៃ ដល់ ០៧ថ្ងៃ នឹងត្រូវបន្ថែមចំនួនថ្ងៃ ដូចខាងក្រោម:

១/ ប្រភេទសំបុត្រចូលទស្សនាតំបន់អង្គរមួយថ្ងៃ នឹងមានសុពលភាពរយៈពេល ០២ ថ្ងៃ ក្នុងតម្លៃដដែល ៣៧ ដុល្លារអាមេរិក

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

03/07/2022
ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

03/07/2022

២/ ប្រភេទសំបុត្រចូលទស្សនាតំបន់អង្គរបីថ្ងៃ នឹងមានសុពលភាពរហូតដល់០៥ ថ្ងៃ ក្នុងតម្លៃដដែល ៦២ ដុល្លារអាមេរិក

៣/ ប្រភេទសំបុត្រចូលទស្សនាតំបន់អង្គរប្រាំពីរថ្ងៃ នឹងមានសុពលភាពរហូតដល់ ១០ ថ្ងៃ ក្នុងតម្លៃដដែល ៧២ ដុល្លារអាមេរិក

ការពន្យារសុពលភាព នៃសំបុត្រចូលទស្សនាតំបន់អង្គរ និងរក្សាតម្លៃឱ្យនៅដដែលនេះ គឺជាវិធានការគាំទ្រវិស័យទេសចរណ៍ របស់រាជរដ្ឋាភិបាលកម្ពុជាមួយជំហានទៀត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប ដោយពន្យារពេលស្នាក់នៅ របស់ភ្ញៀវទេសចរអន្តរជាតិនៅកម្ពុជាឱ្យបានកាន់តែយូរ។

វិធានការគាំទ្រវិស័យទេសចរណ៍នេះដែរ ធ្វើឡើងបន្ទាប់ពីការផ្ទុះឡើងនូវជំងឺ Covid-19 នៅទូទាំងពិភពលោក ដែលបានធ្វើឱ្យជនបរទេសចម្រុះជាតិសាសន៍ មានការភ័យខ្លាច និងផ្អាក ឬលុបជើងហោះហើរទៅកាន់បណ្ដាប្រទេសនានា។

គួរបញ្ជាក់ដែរថា វិធានការគាំទ្រវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាបនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពី
ការវាយតម្លៃបឋម របស់រាជរដ្ឋាភិបាល បណ្ដាលមកពីជំងឺCovid-19 មកលើវិស័យសេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជា។ ក្នុងនោះមានវិស័យចំនួន២ បាននិងកំពុងរងផលប៉ះធ្ងន់ជាងគេគឺ វិស័យទេសចរណ៍ និងវិស័យកាត់ដេរ។ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២០នេះ វិស័យទេសចរណ៍នៅកម្ពុជា ធ្លាក់ចុះជាង៦០ភាគរយ ជាពិសេសទេសចរចិន ធ្លាក់ចុះក្នុងរង្វង់៩០ភាគរយ។ ជាមួយនោះ អាជីកម្មទេសចរណ៍ក្នុងខេត្តសៀមរាប មានការប៉ះពាល់ធ្ងន់ធ្ងរជាងគេ បើធៀបនឹងគោលដៅទេសចរណ៍សំខាន់ៗក្នុងប្រទេស។
។

សូមជម្រាបដែរថា ក្រៅពីវិធានការខាងលើ រាជរដ្ឋាភិបាល ក៏ដាក់ចេញនូវវិធានការមួយចំនួនទៀតផងដែរដូចជា៖

១/ លើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទសណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយពន្ធដារ និងមានសកម្មភាពអាជីវកម្ម រយៈពេល៤ខែ ចាប់ពីខែកម្ភៈ រហូតដល់ខែឧសភា ២០២០។ ប៉ុន្តែ សណ្ឋាគារ និងផ្ទះសំណាក់ ទាំងនោះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញគ្រប់គ្រងអាករលើតម្លៃបន្ថែមជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។

២/ មិនធ្វើសវនកម្មពេញលេញសម្រាប់ឆ្នាំ២០២០ ចំពោះសហគ្រាសសណ្ឋាគារ ផ្ទះសំណាក់ បានចុះបញ្ជីជាមួយអគ្គនាយកពន្ធដារ និង អាជីវកម្មកំពុងមានសកម្មភាពក្នុងខេត្តសៀមរាប

៣/ ធ្វើវិចារណកម្មថវិកាជាតិឆ្នាំ២០២០ ទាំងចំណាយចរន្ត និងចំណាយវិនិយោគ ជាពិសេសកាត់បន្ថយការចូលរួមកិច្ចប្រជុំនៅក្រៅប្រទេស ដោយគ្រប់ក្រសួងស្ថាប័នរាជរដ្ឋាភិបាល និងចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុក ឲ្យទៅជាចលនាជាតិធំទូលាយ។ តាមរយៈ ការជំរុញនូវការធ្វើសិក្ខាសាលា កិច្ចប្រជុំ វគ្គបណ្ដុះបណ្ដាលខ្លីៗ និងកម្មវិធីផ្សេងៗទៀត រៀបចំដោយក្រសួងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន ស្ថានទូត អង្គការក្រៅរដ្ឋាភិបាល នៅតាមខេត្តសំខាន់ៗ ជាពិសេសខេត្តសៀមរាប។

អត្ថបទ និងរូបភាព: លោក សេង ផល្លី និងសហការី

Tags: គ្រឹះស្ថាន​អង្គរបុត្រចូលទស្សនាតំបន់អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថៃរកឃើញការឆ្លងCOVID-19ពីរករណីថ្មីធ្វើឲ្យចំនួនសរុបកើនដល់៣៧

ថៃរកឃើញការឆ្លងCOVID-19ពីរករណីថ្មីធ្វើឲ្យចំនួនសរុបកើនដល់៣៧

ចំនួនអ្នកជាសះស្បើយពីជំងឺឆ្លង COVID-19 កើនឡើងដល់ ២៧,៣២៣នាក់!

ចំនួនអ្នកជាសះស្បើយពីជំងឺឆ្លង COVID-19 កើនឡើងដល់ ២៧,៣២៣នាក់!

មនុស្ស៧នាក់ស្លាប់ ក្នុងបាតុកម្មតវ៉ានៅទីក្រុងញូដេលី ចំពេលលោក ដូណាល់ ត្រាំ បំពេញទស្សនកិច្ចលើកដំបូង

មនុស្ស៧នាក់ស្លាប់ ក្នុងបាតុកម្មតវ៉ានៅទីក្រុងញូដេលី ចំពេលលោក ដូណាល់ ត្រាំ បំពេញទស្សនកិច្ចលើកដំបូង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    208 shares
    Share 83 Tweet 52
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (569)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (736)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.