Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អង្គការក្រៅរដ្ឋាភិបាលមួយបានរៀបចំប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ខួបទី១០៩ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិស្រ្តី និងយេនឌ័រ

ដោយ Pothe Thun
07/03/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អង្គការក្រៅរដ្ឋាភិបាលមួយបានរៀបចំប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ខួបទី១០៩ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិស្រ្តី និងយេនឌ័រ
120
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធានបទ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ គឺស្របតាមបរិការណ៍នៃប្រទេសកម្ពុជា និងឆ្លើយតបទៅនឹងក្របខណ្ឌថ្មីជាសាកល ដោយមិនទុកនរណាម្នាក់ ស្ថិតក្នុងភាពឯកោនោះឡើយ។ អង្គការអមរាបានរៀបចំពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ នៃកម្មវិធី “សកម្មភាពស្ត្រី និងមានភាពអង់អាច ដើម្បីសិទ្ធិស្ត្រី ក្នុងគោលបំណង រំលឹកឡើងវិញនូវការទាមទារសិទ្ធិដែលស្ត្រីគ្រប់រូបទទួលបានសិទ្ធិស្មើភាពគ្នា នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងបរិវេណវត្តសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដែលគាំទ្រសហការរៀបចំឡើង ដោយអង្គការអមរា និង អាជ្ញាធរមូលដ្ឋានឃុំ-ស្រុក ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជាង១០០នាក់។

លោកស្រី ប៊ុន គីមលី សមាជិកក្រុមប្រឹក្សាស្រុកពួក និងេជាប្រធានគណកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារថ្នាក់ស្រុក បានលើកឡើងថា បុគ្គលគ្រប់រូប មានសិទ្ធិស្មើគ្នាតាំងពីកំណើតមកម្លេះ ដូច្នេះមិនមានការបែងចែក អ្នកនេះមានសិទ្ធិច្រើន ឬតិចនោះឡើយ។ ធម្មជាតិបុរសដែលមានកម្លាំងខ្លាំង ក៏មិនមែនសម្រាប់ប្រើទៅលើអំពើហិង្សានោះដែរ តែសម្រាប់ការគាំទ្រ ការពារ ស្ត្រី និងកុមារ ហើយវប្បធម៌នៃការពិភាក្សាគ្នារវាងបុរស និងស្ត្រី គឺជាជម្រើសដ៏ប្រពៃបំផុត ដើម្បីសុភមង្គល និងភាពរុងរឿងនៃគ្រួសារ។ សមភាពយេនឌ័រនាំឲ្យមានភាពថ្លៃថ្នូរក្នុងការរស់នៅជាមួយគ្រួសារ និងសង្គមជាតិ មិនចំពោះតែស្រ្តីនោះទេ ក្នុងនោះក៏មានបុរសផងដែរ ត្រូវនាំគ្នានិយាយ និងក្រោកឈរឡើង ដើម្បីទទួលយកចំណេះដឹងសង្គម អំពីសិទ្ធិស្រ្តី គឺជាការព្យាយាម និងខិតខំប្រឹងប្រែងរបស់អង្គភាពពាក់ព័ន្ធ ស្ថាប័នរដ្ឋ ដើម្បីបម្រើប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងនោះ ដោយស្មើភាពរវាងគ្នានិងគ្នា មិនរអើងពូជសាស្ត្រពណ៌ សម្បុរឡើយ។

លោកស្រី ហង្ស ចន្ធី តំណាងអង្គការ អមរា និងជាគ្រូបង្គោលបណ្តុះបណ្តាលកម្មវិធី និងសកម្មភាពស្ត្រី ដើម្បីទទួលបានសំលេង សិទិ្ធស្ត្រី និងភាពអង់អាច នៃអង្គការអមរា បានលើកឡើងថា៖ នេះគឺជាសារសម្រាប់ការប្រារព្ធពិធីអបអរសាទរ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២០ លើកទី១០៩ យើងទាំងអស់គ្នាត្រូវចូលរួមលើកកំពស់សមភាពយេនឌ័រ របស់ស្ត្រីដែលជាក្រុមប្រឹក្សាឃុំ កម្មវិធី និងសកម្មភាពស្ត្រី ដើម្បីទទួលបានសំលេង សិទ្ធិស្ត្រី និងភាពអង់អាច នាពេលបច្ចប្បន្ននេះ ក្នុងគោលបំណងរំលឹកនូវពាក្យស្លោកដែលស្ត្រីទាមទាបាន
១. សិទ្ធិទទួលនូវការគាំពារមាតា និងទារក
២. សិទ្ធិទទួលបាននូវប្រាក់បៀវត្សន៍ស្មើៗគ្នាលើការងារ
៣. សិទ្ធិទទួលបាន ១ថ្ងៃធ្វើការត្រឹមតែ ៨ម៉ោងប៉ុណ្ណោះ។
លោកស្រីបានបន្តទៀតថា ដើម្បីឲ្យស្ត្រីទាំងអស់ ដែលជាអ្នកតំណាងឲ្យប្រជាពលរដ្ឋក្នុងដែនដីរបស់ខ្លួន ចងចាំជានិច្ចក្នុងអារម្មណ ក្នុងឆន្ទ: ក្នុងមន:សិកា និងថែរក្សាស្លោកទាំងនេះ ស្ថិតស្ថេរជារៀងដរាបបាន គឺត្រូវមានគណនេយ្យភាពជាមួយប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលជាដើម៕
អត្ថបទ និងរូបភាព៖ ស៊ាន សុផាត

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

Tags: ព័ត៌មានខេត្តសៀមរាបអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

អាជ្ញាធរចិន៖«ចំនួនអ្នកឆ្លងCOVID-19កើនដល់៨០,៧៣៥ករណី ក្នុងនោះ៣,១១៩នាក់ស្លាប់ និង៥៨,៦០០នាក់ជាសះស្បើយ»

អាជ្ញាធរចិន៖«ចំនួនអ្នកឆ្លងCOVID-19កើនដល់៨០,៧៣៥ករណី ក្នុងនោះ៣,១១៩នាក់ស្លាប់ និង៥៨,៦០០នាក់ជាសះស្បើយ»

រដ្ឋបាលខេត្តបើកកិច្ចប្រជុំបន្ទាន់ជាមួយមន្ត្រីជំនាញ និងវិស័យឯកជន ទប់ទល់នឹងវិបត្តិនានាបណ្តាលមកពីជំងឺ COVID-19

រដ្ឋបាលខេត្តបើកកិច្ចប្រជុំបន្ទាន់ជាមួយមន្ត្រីជំនាញ និងវិស័យឯកជន ទប់ទល់នឹងវិបត្តិនានាបណ្តាលមកពីជំងឺ COVID-19

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.