Saturday, July 2, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ទីបំផុត! អ៉ីតាលីបិទប្រទេសទាំងមូល និងប្រាប់ឱ្យប្រជាជនរបស់ខ្លួន ៦០លាននាក់ នៅក្នុងផ្ទះមួយរយៈ ខណៈអ្នកឆ្លង COVID-19 កើនដល់ច្រើនជាង៩,០០០នាក់

ដោយ Pothe Thun
10/03/2020
នៅក្នុង ព័ត៌មានអន្តរជាតិ
ទីបំផុត! អ៉ីតាលីបិទប្រទេសទាំងមូល និងប្រាប់ឱ្យប្រជាជនរបស់ខ្លួន ៦០លាននាក់  នៅក្នុងផ្ទះមួយរយៈ ខណៈអ្នកឆ្លង COVID-19 កើនដល់ច្រើនជាង៩,០០០នាក់
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

(រ៉ូម)៖ អ៉ីតាលី បានក្លាយជាប្រទេសដំបូងគេបំផុតនៅលើពិភពលោក ដែលបានសម្រេចចិត្តបិទប្រទេសទាំងមូល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ដែលបាន ផ្ដាច់ជីវិតមនុស្ស ៤៦៣នាក់ និងឆ្លងជាង ៩,១៧២នាក់ នៅទូទាំងប្រទេស។ ចំនួននេះបានធ្វើឱ្យអ៉ីតាលី មានចំនួនអ្នកស្លាប់ និងឆ្លងច្រើនជាងគេបំផុត បន្ទាប់ពីចិន។ នេះបើតាមការចេញផ្សាយ នៅថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីប្រកាសមួយកាលពីយប់ថ្ងៃចន្ទ (ម៉ោងនៅទីក្រុង រ៉ូម) លោកនាយករដ្ឋមន្ត្រីអ៉ីតាលី Giuseppe Conte បានសម្រេចចិត្តពង្រីកវិសាលភាពនៃវិធានការរឹរត្បិត ពីតំបន់ភាគខាងជើង រហូតដល់ទូទាំងប្រទេស។បើតាមវិធានការមិនធ្លាប់មានពីមុនមកនេះ ដែលនឹងចាប់ផ្ដើមពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃទី០៣ ខែមេសា ការធ្វើដំណើរទាំងអស់ នៅទូទាំងប្រទេសអ៉ីតាលី, ការប្រមូលផ្ដុំនៅតាមទីសាធារណៈ ដូចជាពិធីអាពាហ៍ពិពាហ៍ បុណ្យសព ជាដើម នឹងបានហាមឃាត់។ ចំណែកឯ ភោជនីយដ្ឋាន និងក្លឹបរាត្រីទាំងអស់ អាចដំណើរការរបររកស៊ី របស់ខ្លួនចាប់ពីម៉ោង៦ព្រឹក ហើយបិទនៅម៉ោង ៦ល្ងាច ខណៈក្របខណ្ឌបាល់ទាត់ស៊េរី A ឬព្រឹត្តិការណ៍កីឡានានា ត្រូវបានផ្អាកទាំងស្រុង។

មិនតែប៉ុណ្ណោះ លោក Conte ក៏បានអំពាវនាវឱ្យប្រជាជនអ៉ីតាលីទូទាំងប្រទេសជាង ៦០លាននាក់ រួមទាំងលោកផ្ទាល់ ត្រូវស្ថិតនៅក្នុងផ្ទះមួយរយៈ អនុលោមតាមវិធានការ ខាងលើផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ COVID-19។ ក៏ប៉ុន្តែ អ្នកដែលបង្ហាញពីភាពបន្ទាន់ ឬចាំបាច់បំផុត សម្រាប់ការងារ ឬសុខភាព ឬក៏ហេតុផលចាំបាច់ ណាមួយ នឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចាកចេញក្រៅតំបន់ ដែលខ្លួនរស់នៅ។

ព័ត៌មានជាតិ ថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022

គួរបញ្ជាក់ថា ផ្ទុយពីអ៉ីតាលី ចិន ដែលមានករណីឆ្លង និងអ្នកស្លាប់ដោយ COVID-19 ជាច្រើនគេបំផុត មិនបានបិទប្រទេសទាំងមូល ដោយផ្តោតសំខាន់តែទៅលើវិធានការ នានានៅ ខេត្ត Hubei ជាពិសេសគឺទីក្រុង វូហានតែប៉ុណ្ណោះ ហើយបច្ចុប្បន្ន ចិនហាក់ដូចជាអាចគ្រប់គ្រងស្ថានការណ៍បានឡើងវិញ បន្ទាប់ពីពេញមួយថ្ងៃចន្ទម្សិល ចិន រកឃើញករណីឆ្លងថ្មីតែ១៩ប៉ុណ្ណោះ បើធៀបទៅកាលពីពីរខែមុន ករណីឆ្លងក្នុងមួយថ្ងៃមានរហូតដល់ទៅ ២០០០ករណីឯណោះ៕

Tags: COVID-19ប្រទេសអ៉ីតាលី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក ដូណាល់ ត្រាំ មិនបានធ្វើតេស្តរកវីរុស COVID-19 នោះទេ ព្រោះលោកមិនធ្លាប់បានស្និទ្ធស្នាលនឹងអ្នកជំងឺណាម្នាក់ឡើយ

លោក ដូណាល់ ត្រាំ មិនបានធ្វើតេស្តរកវីរុស COVID-19 នោះទេ ព្រោះលោកមិនធ្លាប់បានស្និទ្ធស្នាលនឹងអ្នកជំងឺណាម្នាក់ឡើយ

កងកម្លាំងចម្រុះខេត្តសៀមរាប ឃាត់ខ្លួនអ្នកបើកបររថយន្តមានផ្ទុកសារធាតុញៀនខុសច្បាប់ចំនួន៣នាក់

កងកម្លាំងចម្រុះខេត្តសៀមរាប ឃាត់ខ្លួនអ្នកបើកបររថយន្តមានផ្ទុកសារធាតុញៀនខុសច្បាប់ចំនួន៣នាក់

អ្នកធ្វើដំណើរមកពីប្រទេស៤ ត្រូវតែបង្ហាញសំបុត្រពេទ្យមុនធ្វើដំណើរទៅកាន់ថៃ

អ្នកធ្វើដំណើរមកពីប្រទេស៤ ត្រូវតែបង្ហាញសំបុត្រពេទ្យមុនធ្វើដំណើរទៅកាន់ថៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    193 shares
    Share 77 Tweet 48
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (567)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (735)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.