Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អភិបាលខេត្តសៀមរាប ផ្ញើសារជូនសាធារណជនក្នុងខេត្ត ជុំវិញករណីវីរុសរលាកផ្លូវដង្ហើមថ្មី (COVID-19)

ដោយ Pothe Thun
16/03/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អភិបាលខេត្តសៀមរាប ផ្ញើសារជូនសាធារណជនក្នុងខេត្ត ជុំវិញករណីវីរុសរលាកផ្លូវដង្ហើមថ្មី (COVID-19)
502
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមបណ្ដាញទំនាក់ទំនងសង្គម ( ហ្វេសប៊ុក ) ផ្លូវការរបស់ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ដែលឯកឧត្ដមបានសរសេរនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យថា ខ្ញុំបាទ សូមអំពាវនាវដល់មន្ត្រីរាជការ មន្ទីរ-អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ គណៈអភិបាលក្រុង-ស្រុក ប្រតិបត្តិករទេសចរណ៍ បងប្អូនអាជីវករ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ៖

១. សូមសិក្សាស្វែងយល់អំពីវីរុសរលាកផ្លូវដង្ហើមថ្មី (COVID-19) ឲ្យបានច្បាស់លាស់ និងវិធីទប់ស្កាត់ បង្ការ និងការថែរក្សាអនាម័យផ្ទាល់ខ្លួន។ ទាក់ទងទៅ ១១៥ រដ្ឋបាលខេត្តសៀមរាប ឬមន្ទីរសុខាភិបាលខេត្ត ដើម្បីទទួលការណែនាំពីវិធានការការពារនានា។

២. សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញទៅទស្សនកិច្ចផ្លូវការ ទស្សនកិច្ចឯកជន ឬបំពេញការងារនៅបរទេស (បណ្តាប្រទេសនៅអ៊ឺរ៉ុប និងអាស៊ី)និងទើបត្រឡប់មកខេត្តសៀមរាបវិញ សូមមេត្តាជួយពិនិត្យសុខភាព ឬនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ។ ក្នុងករណីមានរោគសញ្ញា ឬចំណុចសង្ស័យណាមួយ សូមមេត្តាធ្វើការទំនាក់ទំនងមករដ្ឋបាលខេត្ត ឬមន្ទីរសុខាភិបាលខេត្ត ជាបន្ទាន់។ ការសហការ និងការផ្តល់ព័ត៌មានរបស់បងប្អូនប្រជាពលរដ្ឋ មករដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាល គឺជាការចូលរួមយ៉ាងសំខាន់ ក្នុងការទប់ស្កាត់រីករាលដាលនៃវីរុសនេះ។

៣. រដ្ឋបាលខេត្តសៀមរាប នឹងកំណត់ថ្ងៃបើកយុទ្ធនាការ “សៀមរាបផ្ទះខ្ញុំ” សម្អាតបរិស្ថានក្រុង លាងសំអាតអនាម័យក្នុងទីប្រជុំជន ដើម្បីឆ្លើយតបនូវវិធានបង្ការនៃការរីករាយដាលនៃវីរុសរលាកផ្លូវដង្ហើមថ្មី (COVID-19)នេះ ។

យើងត្រូវពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តសៀមរាប និងរាជធានី-ខេត្តដទៃទៀតទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្នុងកាលៈទេសៈនេះយើងត្រូវសាមគ្គីគ្នា ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ក្នុងការជួយគ្នាក្នុងគ្រាអាសន្ន ក្នុងគ្រាលំបាកហើយ និងប្រយុទ្ធប្រឆាំងនឹងវីរុសនេះទាំងអស់គ្នា ។

សូមបងប្អូនប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ក្រសួងសុខភិបាល មន្ទីរសុខាភិបាល រដ្ឋបាលខេត្តសៀមរាប និងសូមជួយគាំទ្រលើបងប្អូនអាជីវករ ដែលប្រកបអាជីវកម្មក្នុងខេត្តសៀមរាប តែក្នុងនោះក៏សូមស្នើសុំដល់បងប្អូនអាជីវករមួយចំនួន សូមមេត្តាកុំលក់ទំនិញលើសតម្លៃហួសប្រមាណ ដោយត្រូវប្រកាន់ភ្ជាប់នូវការសហការ និងយោគយល់គ្នា។ ការថែរក្សាសុខភាពរៀងៗខ្លួន ជាកត្តាមួយចាំបាច់បំផុត របស់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា។

Tags: COVID-19អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទីក្រុងញូយ៉ក បិទសាលារៀន ភោជនីយដ្ឋាន និងរោងភាពយន្ដ ដើម្បីប្រយុទ្ធជាមួយ COVID-19

ទីក្រុងញូយ៉ក បិទសាលារៀន ភោជនីយដ្ឋាន និងរោងភាពយន្ដ ដើម្បីប្រយុទ្ធជាមួយ COVID-19

សហរដ្ឋអាមេរិក៖រកឃើញនាវិកម្នាក់លើនាវាចម្បាំង USS Boxer មានផ្ទុក COVID-19

សហរដ្ឋអាមេរិក៖រកឃើញនាវិកម្នាក់លើនាវាចម្បាំង USS Boxer មានផ្ទុក COVID-19

ក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា សាខាខេត្តសៀមរាបបើកយុទ្ធនាការចែកម៉ាស់ពារការចម្លងមេរោគ និង ទឹកលាងដៃកម្ចាត់មេរោគជូនសាធារណជន ដោយឥតគិតថ្លៃ

ក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា សាខាខេត្តសៀមរាបបើកយុទ្ធនាការចែកម៉ាស់ពារការចម្លងមេរោគ និង ទឹកលាងដៃកម្ចាត់មេរោគជូនសាធារណជន ដោយឥតគិតថ្លៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.