Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ដឹកនាំមន្ត្រីជំនាញចុះពិនិត្យ ទប់ស្កាត់បទល្មើសនេសាទ ក្នុងស្រុកសូទ្រនិគម

ដោយ Pothe Thun
27/03/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ដឹកនាំមន្ត្រីជំនាញចុះពិនិត្យ ទប់ស្កាត់បទល្មើសនេសាទ ក្នុងស្រុកសូទ្រនិគម
94
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹកនាំក្រុមមន្ត្រីជំនាញ សហការជាមួយ អាជ្ញាធរមូលដ្ឋានស្រុកសូទ្រនិគម ចុះត្រួតពិនិត្យ ទប់ស្កាត់បទល្មើសជលផលនៅបឹងទន្លេសាប ចាប់ពីចំណុច មាត់ពាមឃ្លាំង ទៅដល់ចំណុច កន្ទូរ ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប ក្នុងនោះបានបំផ្លាញឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន ឧបករណ៍ ប ចំនួន ៨គ្រឿង របាំងសាច់មង ប្រវែង១ពាន់ម៉ែត្រ ចម្រឹងឈើ៧០០ដើម ព្រលែងកូនត្រីប្រមាណជាង១០គីឡូក្រាម។

តាមការឲ្យដឹងពី អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជលផល បទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រនេះ មានការថយចុះជាបន្តបន្ទាប់ ជាងបណ្ដាឆ្នាំមុនៗ។ ដោយឡែក ការប្រកបរបរនេសាទរបស់ប្រជានេសាទក្នុងតំបន់នេះ ភាគច្រើននេសាទជាលក្ខណៈគ្រួសារ ដោយប្រើប្រាស់ឧបករណ៍នេសាទមានដូចជា៖ មងរាយ កន្សំកំពឹស លាន់អន្ទង់ លបព្រៀង សន្ទូច លបប្រើសាច់អួន ។ល។

លោកប្រធានមន្ទីរកសិកម្មខេត្ត លើកឡើងថា ដោយមានការចុះពិនិត្យជាប្រចាំនៅតាមគោលដៅភូមិសាស្ត្ររបស់មន្ត្រីជំនាញ បទល្មើសនេសាទ មានការថយចុះមកចំនួនតិចតួចបំផុត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកប្រធានមន្ទីរកសិកម្មខេត្ត បានបង្ហាញការព្រួយបារម្ភផងដែរជុំវិញ បម្រែបម្រួលអាកាសធាតុ នាំឲ្យកើនឡើងកម្ដៅ ធ្វើឲ្យបឹងទន្លេសាប គោករាក់ ធនធានមច្ឆជាតិ ក៏កាន់តែថយចុះ។ ដោយសារការប្រកបរបរ នេសាទជាលក្ខណៈប្រណៃណី ជួបបញ្ហាប្រឈម ប្រជានេសាទមួយចំនួនធំ បានប្ដូរមុខរបរទៅ លក់ដូរ រត់ម៉ូតូឌុប ខ្លះស្វែងរកការងារនៅឯទីប្រជុំជន ខ្លះទៅធ្វើចម្ការ ជាដើម។

លោកប្រធានមន្ទីរកសិកម្មខេត្ត ក៏បានជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវបន្តយកចិត្តទុកដាក់ សហការគ្នា ចេញត្រួតពិនិត្យឱ្យបានញឹកញាប់ ដើម្បីទប់ស្កាត់បទល្មើសជលផល ក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានជាប្រចាំផងដែរ ទោះបីបទល្មើសមានថយចុះក៏ដោយ។

អត្ថបទ និងរូបភាព៖ យូ វង្ស
សម្រួលអត្ថបទ៖ សេង ផល្លី

Tags: បទ​ល្មើស​នេសាទមន្ទីរ​កសិក​ម្ម​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាមេរិកក្លាយជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនបំផុតក្នុងពិភពលោក

អាមេរិកក្លាយជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនបំផុតក្នុងពិភពលោក

យាន្តជំនិះ សាធារណៈ គ្រប់ប្រភេទ បានបន្តដំណើរការឡើងវិញតាមផ្នែក មួយ ចំនួន នៅ ខេត្តហ៊ូប៉ី

យាន្តជំនិះ សាធារណៈ គ្រប់ប្រភេទ បានបន្តដំណើរការឡើងវិញតាមផ្នែក មួយ ចំនួន នៅ ខេត្តហ៊ូប៉ី

ថៃទើបរកឃើញអ្នកឆ្លង COVID-19 ថ្មី៩១នាក់បន្ថែមទៀត

ថៃទើបរកឃើញអ្នកឆ្លង COVID-19 ថ្មី៩១នាក់បន្ថែមទៀត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.