Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំគណៈកម្មាធិការសម្របសម្រួល ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងប្រជុំជាមួយសមាគមទូរទស្សន៏កម្ពុជា

ដោយ Pothe Thun
07/04/2020
នៅក្នុង ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំគណៈកម្មាធិការសម្របសម្រួល ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងប្រជុំជាមួយសមាគមទូរទស្សន៏កម្ពុជា
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ អន្តរជាតិ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

តាមការបញ្ជាក់របស់ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះ គឺដើម្បីធ្វើការប្រកាស សមាសភាព របស់ គណៈកម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃ ក្រសួង ព័ត៌មាន ដែលមាន ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួង ព័ត៌មាន ជាប្រធាន គណៈកម្មការនេះ ។ ដូច្នេះកិច្ចប្រជុំ ក៏បានធ្វើការពិនិត្យលើកិច្ចការអន្តរជាតិ មួយចំនួន ដែល ក្រសួង ព័ត៌មាន បានធ្វើក្នុងពេលកន្លងមក ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគី ទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោក ព្រមជាមួយនឹងការពិនិត្យ បញ្ហា ប្រឈមមួយចំនួន នៃកិច្ចសហការទំនាក់ទំនងអន្តរជាតិ នាពេលកន្លងមកនេះ។

ទន្ទឹមជាមួយ គ្នានេះដែរ ក៏បានពិនិត្យពិភាក្សា របៀបរបបនៃការបំពេញការងារ របស់ គណៈកម្មាធិការ សម្របសម្រួល ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិនៃ ក្រសួងព័ត៌មាន ដោយ ក្នុងនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្តល់នូវមតិយោបល់ណែនាំមួយចំនួន ក្នុងការធ្វើ យ៉ាងណាយកចិត្តទុកដាក់ នៅក្នុការកំណត់តូនាទីភារកិច្ច សម្រាប់សមាជិកក្នុងគណៈកម្មធិការនីមួយៗ អោយទទួលការងារច្បាស់លាស់តាមផែនរបស់ខ្លួន ។ ជាមួយគ្នានេះក៏ត្រូវធ្វើ ទំនាក់ទំនងអោយបានល្អ ជាមួយដៃគួរអភិវឌ្ឃន៏ បណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោកទាំងទ្វេភាគី និងពហុភាគី តាមរយៈការធ្វើកិច្ចសហការល្អ គឺអាចជួយអោយដំណើរការនៃ អនុវត្តន៏តូនាទី និងភារកិច្ច ក៏ដូចជាផែនការសម្មភាព ជាពិសេសការកសាងធនធានមនុស្ស នៃវិស័យ ព័ត៌មាន ក៏អាចជួយ ដល់ការពង្រឹងទំនាក់ទំនងល្អ រវាងប្រទេស និងប្រទេសក្នុងតំបន់ និងសកលលោកផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គណៈកម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃ ក្រសួង ព័ត៌មាន ដែលមានយន្តការធ្វើកិច្ចការងារ ដោយនាយកដ្ឋាន ទំនាក់ទនងអន្តរជាតិ ជាសេនាធិការផ្ទាល់ ក្នុងការប្រមូលចងក្រង គ្រប់ព័ត៌មានទាំងអស់ ដែលមានការទាក់ទងទៅ ផ្នែកអន្តរជាតិ ទាំងទ្វេភាគី និង ពហុភាគី ជាមួយបណ្តាប្រទេស នានាក្នុងពិភពលោក។

នៅព្រឹកថ្ងៃដ៏ដែលនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានប្រជុំស្ដីពីការផ្សព្វផ្សាយ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ជូនដល់ សមាគមន៍ទូរទស្សន៍កម្ពុជា ដើម្បីត្រៀមអបអរសាទរពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ ឯក ឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា ក្នុងរយះពេលកន្លងមកនេះ តាមបណ្តាស្ថានីយ៏ ទូរទស្សន៏នានា ក្នុងស្រុក បានរៀបចំកម្មវិធី សប្បាយសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែ ដោយសារមានបញ្ហា នៃជំងឺ កូវីត ១៩ បានធ្វើអោយមានការខកខាន សម្រាប់រៀបចំកម្មវិធី មួយចំនួន តែទោះជាយ៉ាងនេះក្តី គឺមិនត្រូវកែប្រែ ទស្សនីយ៏ភាពពិធីបុណ្យចូលឆ្នាំ ទៅជាពិធី ស្ងាត់ឈឹងទៅវិញនោះទេ។ ដូច្នេះត្រូវធ្វើយ៉ាងណា កុំភ្លេចស្មារតី នៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ តែកុំធ្វើយ៉ាងណាខុសពីបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងការណែនាំ របស់ ក្រសួងសុខាភិបាល ក្នុងការការរួមគ្នាប្រយុទ្ធ ប្រឆាំងជំងឺកូវីត ១៩ ដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចផ្អាកពិធិបុណ្យចូលឆ្នាំ ខ្មែរ ប៉ុន្តែក្រសួង ស្ថាប័ន ក្រុមហ៊ុន រោងចក្រ ទាំងអស់ធ្វើការធម្មតា ហើយរដ្ឋនឹងសងថ្ងៃឈប់សម្រាកជំនួសវិញ នៅថ្ងៃ ណាមួយសមស្រប ចំនួន ៥ ថ្ងៃ នៅពេល ជំងឺកូវីត ១៩ បានថមថយទៅវិញ។

ឯក ឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានសមាគមទូរទស្សន៏ កម្ពុជា បានជម្រាបជូនថា កាលពីជាង ១ ខែមកនេះ គ្រប់បណ្តាស្ថានីយ៏ទូរទស្សន៏ បានរួមគ្នាថតជាកម្មវិធី រាំ ច្រៀង សប្បាយទុកសម្រាប់ចាក់ផ្សាយក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ នាពេលខាងមុខនេះ ប៉ុន្តែដោយសារបញ្ហាជំងឺ កូវីត ១៩ កើតមានឡើង ហើយមានការ ណែនាំកុំអោមានការជួបជុំ រាំ លេងកំសាន្តសប្បាយ ដែលអាចមានការឆ្លងនូវជំងឺនេះ ។ ដូច្នេះ ការប្រជុំនាឱកាសនេះ ថាតើត្រូវសម្រេច លុបចោលកម្មវិធី មិនចាក់ផ្សាយ នៅគ្រប់ស្ថានីយ៏ ទូរទស្សន៏ ឬក៏ចាក់ផ្សាយក្នុងកំរិតណាមួយ?

ទាក់ទងទៅបញ្ហានេះ ឯក ឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ចាក់ថា នឹងយកបញ្ហានេះ ទៅឆ្លងប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការសម្រេច ចំពោះការចាក់ផ្សាយ កម្មវិធី កំសាន្តសប្បាយ របស់សមាគមទូរទស្សន៏កម្ពុជា ដែលបានថតរួចមកហើយនេះ ៕
អត្ថបទ និង រូបភាព ក្រសួង ព័ត៌មាន

Tags: ក្រសួងព័ត៌មានសមាគមទូរទស្សន៏កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអាល់កុល និងម៉ាស់ ចែកជូនក្រុមគ្រូពេទ្យនៅ មណ្ឌលសុខភាពចំនួន២ ក្នុងស្រុកបន្ទាយស្រី

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអាល់កុល និងម៉ាស់ ចែកជូនក្រុមគ្រូពេទ្យនៅ មណ្ឌលសុខភាពចំនួន២ ក្នុងស្រុកបន្ទាយស្រី

សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាបប្រគល់សម្ភារៈមួយចំនួនជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមបង្កាទប់ស្កាត់ការពារជម្ងឺកូវីដ១៩

សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាបប្រគល់សម្ភារៈមួយចំនួនជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមបង្កាទប់ស្កាត់ការពារជម្ងឺកូវីដ១៩

ក្រុមហ៊ុនទី២នៅអាមេរិក ចាប់ផ្តើមធ្វើតេស្តសុវត្ថិភាព វ៉ាក់សាំងប្រឆាំងវីរុស COVID-19

ក្រុមហ៊ុនទី២នៅអាមេរិក ចាប់ផ្តើមធ្វើតេស្តសុវត្ថិភាព វ៉ាក់សាំងប្រឆាំងវីរុស COVID-19

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.