Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំប្រចាំសប្តាហ៍ ផ្តោតសំខាន់លើការផ្សាយកម្មវិធីបង្រៀនពីចម្ងាយ លើប៉ុស្តិទទក ២

ដោយ Pothe Thun
20/04/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំប្រចាំសប្តាហ៍ ផ្តោតសំខាន់លើការផ្សាយកម្មវិធីបង្រៀនពីចម្ងាយ លើប៉ុស្តិទទក ២
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន ព្រឹកថ្ងៃ ទី២០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន បានធ្វើការ ប្រកាសផ្លូវការនៃការចាប់ផ្តើមផ្សាយកម្មវិធីការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិច E-Learning» Distance Learning តាម ប្រព័ន្ធទូរទស្សន៍ផ្កាយរណបតេជោ ឌីធីវី និង App ក្រសួង ព័ត៌មាន និងជាថ្ងៃនៃការចាប់កំណើតប៉ុស្តិទូរទស្សន៍ ទទក ២ ឬ ហៅថា TVK2 ។

ប៉ុស្តិ ទទក២ ឬ TVK2 បានដំណើរការផ្សាយសាកល្បងនៅថ្ងៃទី២០ ខែមេសានេះ បន្ទាប់ពីមានការអនុស្សារណៈនៃ ការយោគយល់ រវាង ក្រសួង អប់រំ យុវជន និង កីឡា និង ក្រសួង ព័ត៌មាន ស្តីពីការរៀបចំផលិត និង ផ្សព្វផ្សាយ កម្មវិធី« ការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិច E-Learning» លើប្រពន្ធ័ ទូរទស្សន៍ ជាតិ កម្ពុជា និង App ក្រសួង ព័ត៌មាន ដែលបាន ចុះហត្ថលេខា ដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន និង ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និងកីឡា កាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នាទីស្តីការ ក្រសួង អប់រំ យុវជន និងកីឡា ។ កម្មវិធីបង្រៀនពីចម្ងាយ និងការសិក្សា តាម ប្រព័ន្ធអេឡិចត្រូនិក បានចាក់ផ្សាយ នៅ ទូរទស្សន៍ជាតិកម្ពុជា TVK 2 ដែលមាន តាមប្រពន្ធ័ទូរទស្សន៍ Satellite តេជោ DTV និងតាម រយះប្រពន្ធ័ផ្សព្វផ្សាយ បែប ទំនើប App ក្រសួង ព័ត៌មាន រួមទាំង ទូរទស្សន៍ខ្សែកាប រាជធានី ខេត្ត ដោយបាន ផ្សាយចាប់ពីម៉ោង ៧ ព្រឹកតទៅ គឺ ២៤ ម៉ោង ជារៀងរាល់ថ្ងៃ។ សម្រាប់ កម្មវិធិ សិក្សាធ្វើការចាក់ផ្សាយ ពីការបង្រៀនភាសាខ្មែរ ចាប់ពីថ្នាក់ទី ១ ដល់ ថ្នាក់ទី១២ ។

ទាក់ទងកិច្ចការងារនេះដែរ ក្រសួង អប់រំយុវជន និងកីឡា ក៏បានចេញសេចក្តីជូន ដំណឹង ស្តីពីកិច្ចសហការជាមួយ ក្រសួង ព័ត៌មាន ដោយបានគួសបញ្ជាក់ថា ក្នុងអំឡុងពេលនៃ ការពន្យារការចូលរៀនឡើងវិញ ក្រោយវិស្សមកាលតូច សម្រាប់ គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទទាំងសាធារណ: និងឯកជន ក្រសួងទាំងពីរ បានសហ ការរៀបចំផលិត និង ផ្សព្វផ្សាយកម្មវិធី «ការសិក្សាពីចម្ងាយ» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិក» តាមរយៈការចាក់ផ្សាយ វីដេអូនៃការបង្រៀនគ្រប់កម្រិតថ្នាក់ លើប្រព័ន្ធ ទូរទស្សន៍ជាតិកម្ពុជាកាណាល់ ទ.ទ.ក/២ ព្រមទាំងការផ្សាយ បន្តតាមបណ្ដាញទូរទស្សន៍ ខ្សែកាបរាជធានី-ខេត្ត វេទិកាអប់រំឌីជីថលក្រសួងអប់រំ យុវជន និងកីឡាកំពុង មានស្រាប់ និង លើ App របស់ក្រសួងព័ត៌មាន។ កិច្ចសហការនេះ ជាការធ្វើឱ្យកាន់តែសម្បូរបែប និងកាន់តែ ប្រសើរឡើងនូវការផ្តល់សេវាអប់រំ ប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន លើកកម្ពស់ ប្រសិទ្ធភាព ស្វ័យសិក្សា និងការសិក្សាពីចម្ងាយ សម្រាប់សិស្សានុសិស្សគ្រប់រូប នាពេល បច្ចុប្បន្ន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ដូច្នេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានឲ្យ បណ្តាញផ្សព្វផ្សាយរបស់រដ្ឋទាំងអស់ ក៏ដូច ជា App ក្រសួង ព័ត៌មាន ត្រូវតែដាក់នូវរាល់ កាលវិភាគកម្មវិធីរៀនពីចម្ងាយ ដើម្បីអាចឲ្យ សិស្សានុសិស្សទាំងអស់អាច បើកមើលដឹងថាថ្ងៃនេះ មានបង្រៀនមេរៀនអ្វីខ្លះ ជារៀង រាល់ ថ្ងៃ? ឯកឧត្តម រដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តី គ្រប់ផ្នែក គ្រប់ជំនាញ ក៏ដូច ក្រុមការងារ ទូរទស្សន៍ជាតិកម្ពុជា ដែលបានប្រឹងប្រែងរួមគ្នាធ្វើឲ្យអាចដំណើរការផ្សាយ សាកល្បងជាលើកដំបូង កម្មវិធីបង្រៀនពីចម្ងាយនេះ តាមរយះប៉ុស្តិថ្មី ទទក២ ឬ TVK2 ដែល ជាកម្មវិធីសិក្សាដ៏មានសារះសំខាន់សម្រាប់សិស្សានុសិស្ស ដែលសម្រាកនៅផ្ទះ មិនបានទៅ រៀននៅសាលា ដោយសារបារម្មណ៏ពីការឆ្លង ជំងឺ កូវីត១៩ ។

នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន ឯកឧត្តម លោកជំទាវ ជា អគ្គនាយក ទាំង ៥ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដែល ទទួលបន្ទុកតាម ផ្នែក និងជំនាញ នីមួយៗ បានជម្រាបជូនពីវឌ្ឍនភាពការងារ សំខាន់ ៗ ដែលតាមផ្នែក តាមជំនាញ នីមួយៗ សម្រេច អនុវត្តន៍ បានក្នុងរយះពេលពេញ មួយ សប្តាហ៍ កន្លងមកនេះ ជាពិសេសចំថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ តែម្តងដោយមានការឈប់ សម្រាកអ្វីនោះទេ ហើយបានប្រឹងប្រែងបំពេញនូវកិច្ចការងារផ្សព្វផ្សាយ ពិសេសពាក់ពន្ធ័ កិច្ច ការងារ បង្ការ និងទប់ស្កាត់ជំងឺកូវីត១៩ ។ តាមរយះនេះដែរ ក៏បានលើកជាទិសដៅ ផែនការ សម្មភាពការងារ ដែលត្រូវបន្តបំពេញ នៅសប្តាហ៍ ខាងមុខទៀត ឲ្យបានកាន់ តែ មានប្រសិទ្ធិភាព និងប្រសិទ្ធិផល ល្អប្រសើរបន្ថែមទៀត។

នៅក្នុងដំណើរការនៃកិច្ចប្រជុំនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានលើកពីបញ្ហាថ្មីមួយទាក់ទង នឹងកិច្ចការងារសារព័ត៌មាន ហើយរងការរិះគន់ពីសាធារណះជន គឺ មានអង្គភាពគេហទំព័រ កសិករ ដែលបានដាក់ងាររបស់ កូនចៅ ខ្លួនឯងជា ឯកឧត្តម លោកជំទាវ នាំឲ្យមានការ ភណ្ឌ័ច្រឡំថា ក្រសួង ព័ត៌មាន ជាអ្នកចេញបណ្ណ័ និងឋានះ នេះឲ្យ។ ពាក់ពន្ធ័បញ្ហានេះ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក ព័ត៌មាន និងសោតទស្សន៍ បានបញ្ជាក់ថា ក្រសួង ព័ត៌មាន បានចេញបណ្ណ័ សារព័ត៌មានឲ្យ មិនដែលភ្ជាប់ជាមួយ គោរម្យងារនោះទេ តែចាងហ្វាង គេហទំព័រនោះ ជាគណបក្សកសិករ ហើយក៏មិនដឹងថា គេ បានងារជា ឯកឧត្តម លោកជំទាវ ពីណាដែរនោះទេ ។ សម្រាប់ទីប្រឹក្សា ក្រសួង ព័តមាន អ្នកទាំង ៤ នាក់នោះ មិនមែនឈ្មោះនោះទេ។ ដូច្នេះ ក្រសួង នឹងចេញជាលិខិតផ្លូវការ បក ស្រាយ កុ ឲ្យមានការយល់ច្រឡំ មកលើថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន ថាជាអ្នកផ្តល់ឲ្យ អ្នកសារ ព័ត៌មាន ទាំង៤នាក់នោះ ជា ឯកឧត្តម លោកជំទាវ នោះទេ៕

ដោយឡែកនៅព្រឹកថ្ងៃដ៏ដែលនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានទទួល ជួប និងទទួលអំណោយពី លោក តែ ឃុនម៉ុង ជាសម្បុរសជន ខ្មែរ ដែលមានបំណងចូលរួម ក្នុងសម្ម ភាពមនុស្សធម៏ ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ ដោយបានផ្តល់ជាអង្ករចំនួន ៥៥ តោន ទុកសម្រាប់ចែកជូន អ្នកក្រីក្រ និងកំពុងជួបប្រទះការខ្វះស្បៀងអាហារ ក្នុងពេលនៃការកើត មានជំងឺកូវីត ១៩ នេះ ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការអរគុណចំពោះ លោក តែ ឃុនម៉ុង ដែលបានផ្តល់នូវអង្ករចំនួន ៥៥ តោន ហើយអង្ករទាំងនេះ ឯកឧត្តម នឹងទុកយកទៅប្រគេនដល់វត្ត ណាដែលខ្វះខាត រួមជាមួយ នឹងលោកគ្រូ អ្នកគ្រូ ដែលមានជីវភាព ក្រីក្រ នៅតាមទីជនបទ កំពុងសម្រាកនៅផ្ទះ មិនបានទៅបង្រៀនសិស្ស ដោយការការបិទសាលារៀន ដោយខ្លាច មានការឆ្លងជំងឺកូវីត១៩ ៕

អត្ថបទ និង រូបថត ៖ ក្រសួងព័ត៌មាន

Tags: ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រយៈពេលពេញមួយថ្ងៃម្សិលមិញនេះ ចិនរកឃើញអ្នកឆ្លង COVID-19ត្រឹមតែ១២នាក់ប៉ុណ្ណោះ និងគ្មានមនុស្ស ស្លាប់នោះឡើយ

រយៈពេលពេញមួយថ្ងៃម្សិលមិញនេះ ចិនរកឃើញអ្នកឆ្លង COVID-19ត្រឹមតែ១២នាក់ប៉ុណ្ណោះ និងគ្មានមនុស្ស ស្លាប់នោះឡើយ

សិង្ហបុរី រកឃើញអ្នកឆ្លង COVID-19 ៥៩៦ករណីថ្មី ក្នុងរយៈពេលមួយថ្ងៃ

សិង្ហបុរី រកឃើញអ្នកឆ្លង COVID-19 ៥៩៦ករណីថ្មី ក្នុងរយៈពេលមួយថ្ងៃ

ចំនួនករណីស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិកកើនលើស ៤០,០០០នាក់

ចំនួនករណីស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិកកើនលើស ៤០,០០០នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.