Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាបទទួល បរិក្ខាពេទ្យពីរដ្ឋបាលក្រុងលីស៊ួយ នៃប្រទេសចិន

ដោយ Pothe Thun
20/04/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋបាលខេត្តសៀមរាបទទួល បរិក្ខាពេទ្យពីរដ្ឋបាលក្រុងលីស៊ួយ នៃប្រទេសចិន
49
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២០ រដ្ឋបាលក្រុងលីស៊ួយ ខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន បាននាំយកអំណោយ ជាបរិក្ខាពេទ្យ មានម៉ាស់N95 ចំនួន៥០០ សម្លៀកបំពាក់ពេទ្យ ១០០ឈុត និង ម៉ាស់ធម្មតា ចំនួន១ម៉ឺន ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប។

ក្នុងឱកាសប្រគល់និងទទួលអំណោយនេះ មានការអញ្ជើញពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ឯកឧត្តមប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប និងលោក ម៉ី ចុងមីន អនុប្រធានសមាគមពាណិជ្ជកម្ម ខេត្តជឺជាំង ប្រចាំនៅកម្ពុជា។

លោក ម៉ី ចុងមីន លើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា-ចិន ជាពិសេសខេត្តសៀមរាប និង ក្រុងលីស៊ួយ នៃខេត្តជីជាំង នាពេលកន្លងមក ខណៈប្រទេសចិន បានកំពុងជួបវិបត្តិជំងឺឆ្លងកូវីដ១៩ រដ្ឋបាលខេត្តសៀមរាប បានជួយឧបត្ថម្ភនូវសម្ភារៈបរិក្ខាពេទ្យ ក្នុងនាមជាបងប្អូន ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។ តាមរយៈកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា-ចិន និងក្នុងកាយវិការ ដ៏សប្បុរសធម៌របស់រដ្ឋបាលខេត្តសៀមរាប ពុំអាចបំភ្លេចបាននូវគ្រាលំបាកនោះឡើយ។ ទន្ទឹមនឹង កម្ពុជា បាននិងកំពុងបន្តប្រយុទ្ធប្រឆាំងកូវិដ១៩ រដ្ឋបាលក្រុងលីស៊ួយ ក៏ដូចជាខេត្តសម្ព័ន្ធមេត្រី ត្រូវចូលរួមជួយគ្នាក្នុងគ្រាលំបាក តាមរយៈការនាំយកនូវសម្ភារៈបរិក្ខាពេទ្យមួយចំនួន នាពេលនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយនោះ លោកក៏បានសាទរចំពោះកម្ពុជា ដែលបានទប់ស្កាត់ការចម្លង និងព្យាបាលអ្នកជំងឺបានជាសះស្បើយជាបន្តបន្ទាប់ កត្តាទាំងនេះគឺជាវិធានការដ៏ល្អ របស់រាជរដ្ឋាភិបាលកម្ពុជា និង ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ ការពារការរីករាលដាលនៃជំងឺកូវិដ១៩ ។

ឯកឧត្តម ទៀ សីហា បានបង្ហាញពី កិច្ចសហការប្រតិបត្តិការ យ៉ាងល្អប្រសើរលើគ្រប់វិស័យ រវាងខេត្តសៀមរាប ជាមួយខេត្ត-ក្រុងទាំង៤ នៃប្រទេសចិន នាពេលកន្លងមក។ ការគាំទ្ររបស់ភាគីចិន និងការផ្តល់ជំនួយសម្ភារៈ បរិក្ខានិងអ្នកជំនាញវេជ្ជសាស្រ្តមកកាន់កម្ពុជា គឺជាការយកចិត្តទុកដាក់លើសពីក្របខ័ណ្ឌនៃចំណងមិត្តភាព តែជាការរួមបេះដួងតែមួយជាបងប្អូន ចិន-កម្ពុជា។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់រដ្ឋបាលក្រុងលីស៊ួយ ការនាំយកអំណោយទាំងនេះ ជូនដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់រដ្ឋបាលខេត្តសៀមរាប ដើម្បីចែកជូនដល់មន្ទីរពេទ្យ មណ្ឌលសុខភាព និងក្រុមការងារ សម្រាប់បំពេញប្រតិបត្តិការរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩នៅក្នុងខេត្តសៀមរាបទាំងមូល ៕

អត្ថបទ និង រូបថត ៖ លោក គឿន វេត
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: បរិក្ខាពេទ្យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អត្រាឆ្លងជំងឺ COVID-19 នៅកូរ៉េខាងត្បូង ធ្លាក់ចុះកាន់តែទាបមែនទែនដល់៩ករណីក្នុងមួយថ្ងៃ!

អត្រាឆ្លងជំងឺ COVID-19 នៅកូរ៉េខាងត្បូង ធ្លាក់ចុះកាន់តែទាបមែនទែនដល់៩ករណីក្នុងមួយថ្ងៃ!

ឥណ្ឌាប្រកាសពីការរកឃើញករណីឆ្លង COVID-19 កើនដល់ ១៨,៦០១នាក់ ក្នុងនោះស្លាប់ ៥៩០នាក់

ឥណ្ឌាប្រកាសពីការរកឃើញករណីឆ្លង COVID-19 កើនដល់ ១៨,៦០១នាក់ ក្នុងនោះស្លាប់ ៥៩០នាក់

ក្រសួងការបរទេសចិនបង្ហាញថា ចិនមិនមែនជា «សត្រូវ» របស់សហរដ្ឋអាមេរិកនោះទេ

ក្រសួងការបរទេសចិនបង្ហាញថា ចិនមិនមែនជា «សត្រូវ» របស់សហរដ្ឋអាមេរិកនោះទេ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.