Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង សម្រេចកិច្ចព្រមព្រៀងទិញវ៉ាក់សាំងបន្ថែម សម្រាប់ប្រជាជន២៣លាននាក់

ដោយ Pothe Thun
16/02/2021
នៅក្នុង ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង សម្រេចកិច្ចព្រមព្រៀងទិញវ៉ាក់សាំងបន្ថែម សម្រាប់ប្រជាជន២៣លាននាក់
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើតាមសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ នេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានសម្រេចកិច្ចព្រមព្រៀងបន្ថែមទៀត នៅក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការ COVID-19 សម្រាប់ប្រជាជន ២៣លាននាក់ពីក្រុមហ៊ុនអាមេរិក Novavax និង Pfizer។

នៅក្នុងកិច្ចព្រមព្រៀងខាងលើនេះដែរ កូរ៉េខាងត្បូងបានបញ្ជាទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុន Novavax សម្រាប់ប្រជាជន ២០លាននាក់ និងក្រុមហ៊ុន Pfizer សម្រាប់ប្រជាជន ០៣លាននាក់។ ការចាក់វ៉ាក់សាំងត្រូវបានគេរំពឹងថា នឹងត្រូវធ្វើឡើងនៅអំឡុងត្រីមាសទី ១ នៃឆ្នាំ២០២១នេះ។
ជុំវិញកិច្ចព្រមព្រៀងខាងលើនេះ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក ឈឹង សេគ្យុន (Chung Sye-kyun) បានលើកឡើងថា «រដ្ឋាភិបាលបានធ្វើការងារយ៉ាងសកម្ម ដើម្បីធ្វើការផ្គត់ផ្គង់វ៉ាក់សាំង នៅដំណាក់កាលដំបូង ប៉ុន្តែភាពមិនច្បាស់លាស់បានកើតឡើង ចំពោះកម្មវិធីចាក់វ៉ាក់សាំងរបស់យើង សម្រាប់ដំណាក់កាលនេះ ដោយសារតែបញ្ហានៃចង្វាក់ផលិតកម្ម របស់ក្រុមហ៊ុនផលិតឱសថអន្តរជាតិ និងការប្រកួតប្រជែងជាសកល ក្នុងការបញ្ចេញវ៉ាក់សាំងបន្ថែមទៀត»។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងដែលមានប្រជាជន ៥២លាននាក់ ពេលនេះត្រូវបានគេមើលឃើញថា មានវ៉ាក់សាំងបង្ការ COVID-19 គ្រប់គ្រាន់សម្រាប់ចាក់ឲ្យគ្រប់គ្នាទៅហើយ ដោយការចាក់លើកដំបូង នឹងចាប់ផ្តើមនៅចុងខែកុម្ភៈនេះ។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កូរ៉េខាងត្បូងមានករណីឆ្លង COVID-19 សរុបជាង ៨៤,៣២៥ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១,៥៣៤នាក់ និងជាសះស្បើយវិញជាង ៧៤,៥៥១នាក់៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាបចាត់ទុកការធ្វើស្រែសង្គមរបស់រដ្ឋស្រុកបន្ទាយស្រីសម្រាប់យកអង្ករមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ គឺជាគំរូដ៏ល្អមួយ

អភិបាលខេត្តសៀមរាបចាត់ទុកការធ្វើស្រែសង្គមរបស់រដ្ឋស្រុកបន្ទាយស្រីសម្រាប់យកអង្ករមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ គឺជាគំរូដ៏ល្អមួយ

រដ្ឋបាលស្រុកបន្ទាយស្រី ចាប់ផ្តើមបំពាក់កាមេរ៉ាសុវត្ថិភាព លើកកម្ពស់សន្តិសុខសុវត្ថិភាពនៅក្នុងមូលដ្ឋាន

រដ្ឋបាលស្រុកបន្ទាយស្រី ចាប់ផ្តើមបំពាក់កាមេរ៉ាសុវត្ថិភាព លើកកម្ពស់សន្តិសុខសុវត្ថិភាពនៅក្នុងមូលដ្ឋាន

បេសកជនពិសេស UN ព្រមានពីអំពើហិង្សា ផ្ទុះឡើងនៅមីយ៉ាន់ម៉ា

បេសកជនពិសេស UN ព្រមានពីអំពើហិង្សា ផ្ទុះឡើងនៅមីយ៉ាន់ម៉ា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.