Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

អាជ្ញាធរសម្រេចបិទផ្សារចំនួនពីរក្នុងស្រុកវ៉ារិន ខេត្ដសៀមរាប ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១១នាក់

ដោយ Pothe Thun
20/07/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរសម្រេចបិទផ្សារចំនួនពីរក្នុងស្រុកវ៉ារិន ខេត្ដសៀមរាប ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១១នាក់
95
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរស្រុកវ៉ារិន ខេត្ដសៀមរាប នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចបិទការចេញចូលជាបណ្ដោះអាសន្ននូវផ្សារចំនួន២ នៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាប បន្ទាប់ពីរកឃើញប្រជាពលរដ្ឋដែលរស់នៅខាងមុខផ្សារចំនួន ១១នាក់ មានផ្ទុកមេរោគកូវីដ-១៩។

បើតាមលោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន ខេត្ដសៀមរាប បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៩ ខែកក្កដានេះថា ប្រជាពលរដ្ឋដែលមានវិជ្ជមានចំនួន ១១នាក់ខាងលើពួកគាត់បានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ ដែរជាអ្នកលក់ផ្លែឈើមកពីទីរួមខេត្ដសៀមរាប ប្រហែលជិត១០ថ្ងៃមុន។ ដោយមានការសង្ស័យទើបនៅពីព្រឹកថ្ងៃទី១៩ អាជ្ញាធរបានធ្វើតេស្ដលើប្រជាពលរដ្ឋចំនួន ២១នាក់ ជាលទ្ធផលរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១១នាក់។ ចំពោះប្រជាពលរដ្ឋទាំង ១១នាក់ដែលមានវិជ្ជមានកូវីដ-១៩នេះ ពួកគាត់រស់នៅខាងមុខផ្សារស្រែណូយ ទើបអាជ្ញាធរបានសម្រេចបិទផ្សារស្រែណូយ និងផ្សារឯកជនមួយទៀតនៅក្បែនោះ ជាបណ្តោះអាសន្នចាប់ពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះតទៅ។

លោកអភិបាលស្រុកវ៉ារិន បានបញ្ជាក់ថា ការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១១ករណីនេះ គឺនឹងអាចជាប់ពាក់ព័ន្ធជាមួយអាជីវករ ក៍ដូចប្រជាពលរដ្ឋជាច្រើនទៀត ខណៈដែលនៅតំបន់នោះជាទីប្រជុំជនផ្សារ ហើយអ្នកវិជ្ជមានកូវីដ-១៩ ក៍ធ្លាប់បានចេញចូលផ្សារនោះដែរ។ ជាមួយគ្នានោះលោកក៍សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករនៅផ្សារទាំង២ ដែលមានពាក់ព័ន្ធជាមួយអ្នកវិជ្ជមានទាំង១១នាក់ខាងលើ បើមានការសង្ស័យពីអាការៈមិនស្រួល សូមមកយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជាមួយអាជ្ញាធរ និងត្រូវធ្វើចត្ដាឡីស័កបាន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខភិបាល ក៍ដូចជាអាជ្ញាធរផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកអភិបាលស្រុកវ៉ារិន បញ្ជាក់បន្ថែមថា ក្នុងព្រឹត្ដិការណ៍សហគមន៍២០ កុម្ភៈ គិតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរស្រុកវ៉ារិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៨នាក់ ដោយអ្នកទាំងនោះខ្លះកំពុងសម្រាក់ព្យាបាល និងមួយចំនួនទៀតបានជាសះស្បើយ។ ជាមួយគ្នានោះ ក្រោយពីបានរកឃើញវិជ្ជមានកូវីដ-១៩ ទៅលើប្រជាពលរដ្ឋជាបន្ដបន្ទាប់ អាជ្ញាធរស្រុកបានស្នើរទៅថ្នាក់លើ ត្រៀមយកសាលារៀនវិទ្យាល័យស្រែណូ ក្នុងឃុំស្រែណូយ ធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ផងដែរ៕

អត្ថបទ៖ ជា ស្រស់ ,ឈិត សាវី
រូបភាព៖ ខេង ឧត្តម
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បិទផ្សារស្រុក​វ៉ារិនអ្នកវិជ្ជមានកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីបន្ថែមចំនួន៩៤នាក់ ជាសះស្បើយ១៥នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី១៩ ខែកក្កដានេះ

ខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីបន្ថែមចំនួន៩៤នាក់ ជាសះស្បើយ១៥នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី១៩ ខែកក្កដានេះ

គិតត្រឹមរយៈពេល៩ថ្ងៃ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបសរុបចំនួន ២៥៥ ៩០៧នាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១

គិតត្រឹមរយៈពេល៩ថ្ងៃ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបសរុបចំនួន ២៥៥ ៩០៧នាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ ជាប់ពាក់ព័ន្ធករណីចរាចរណ៏ក្រដាសប្រាក់រៀលក្លែងក្លាយ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ ជាប់ពាក់ព័ន្ធករណីចរាចរណ៏ក្រដាសប្រាក់រៀលក្លែងក្លាយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.