Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងថា ក្រសួងព័ត៌មានចង់អោយមានសារព័ត៌មានចិនច្រើនអង្គភាពទៀតមកបើកបន្ថែម ព្រោះថានៅពេលខាងមុខនេះ នៅពេលតំបន់សេដ្ឋកិច្ចថ្មីៗបើកដំណើរការ នឹងមានអ្នកវិនិយោគទុនចិន មកកម្ពុជាកាន់តែច្រើន

ដោយ Pothe Thun
27/08/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងថា ក្រសួងព័ត៌មានចង់អោយមានសារព័ត៌មានចិនច្រើនអង្គភាពទៀតមកបើកបន្ថែម ព្រោះថានៅពេលខាងមុខនេះ នៅពេលតំបន់សេដ្ឋកិច្ចថ្មីៗបើកដំណើរការ នឹងមានអ្នកវិនិយោគទុនចិន មកកម្ពុជាកាន់តែច្រើន
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសទទួលជួបថ្នាក់ដឹកនាំ និងសហការីសារព័ត៌មានអាស៊ី-ប៉ាស៊ីហ្វិក ថែមស៍ (Asia Pacific Times) ដឹកនាំដោយ លោក LI TAO អគ្គនាយកក្រុមហ៊ុន East Alliance International Culture Media ប្រទេសចិន នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា ក្រសួងព័ត៌មានចង់អោយមានសារព័ត៌មានចិន ច្រើនអង្គភាពទៀតមកបើកបន្ថែមព្រោះថា នៅពេលខាងមុខនេះនៅពេលតំបន់សេដ្ឋកិច្ចថ្មីៗបើកដំណើរការនឹងមានអ្នកវិនិយោគទុនចិនមកកម្ពុជាកាន់តែច្រើន។

លោក LI TAO បានសំដែងនូវការអរគុណចំពោះក្រសួងព័ត៌មានកម្ពុជា ដែលបានអនុញ្ញាតអោយគេហទំព័រព័ត៌មានភាសាចិន អាស៊ី-ប៉ាស៊ីហ្វិក ថែមស៍ AP Time ដំណើរការផ្សាយនៅកម្ពុជាដែលផ្តោតសំខាន់លើដំណឹងស្តីពី គោលនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគនានារបស់ប្រទេសចិននៅកម្ពុជា។ ជាមួយនេះសារព័ត៌មាន AP Time នឹងជួយផ្សព្វផ្សាយពីភាពរីកចំរើនរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកបានដឹងច្បាស់បន្ថែមទៀត និងជួយទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគិនចិនមកកម្ពុជាបានច្រើនបន្ថែមទៀត។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៏ជម្រាបជូនថា នៅកម្ពុជាមានសារព័ត៌មានចិនចំនួន៦ កំពុងដំណើរការផ្សាយហើយ ក្រសួងព័ត៌មានចង់អោយមានសារព័ត៌មានចិន ច្រើនអង្គភាពទៀតមកបើកបន្ថែម ព្រោះថានៅពេលខាងមុខនេះ នៅពេលតំបន់សេដ្ឋកិច្ចថ្មីៗបើកដំណើរការ នឹងមានអ្នកវិនិយោគទុនចិនមកកម្ពុជាកាន់តែច្រើន ដូច្នេះនៅពេលមានសារព័ត៌មានចិនច្រើននឹងជួយផ្សព្វផ្សាយបានកាន់តែទូលំទូលាយ ពីច្បាប់គោលនយោបាយ ផែនការ នានាទាក់ទងដំណរការវិនិយោគរកស៊ីនៅក្នុងប្រទេសកម្ពុជា។ រយះពេលជិត២០ឆ្នាំមកនេះ គឺមានវត្តមានកាសែតចិននៅកម្ពុជា ដែលបានរួមចំណែកធ្វើអោយអ្នកវិយោគទុនចិនបានយល់ច្បាស់ពីទស្សនវិស័យកម្ពុជាដោយសារថាកន្លងមកនេះ មានមួយចំនួនធំបានទទួលដំណឹងទាក់ទងប្រទេសកម្ពុជា តែពីសារព័ត៌មានលោកខាងលិច ដែលនិយាយផ្អៀងទៅផលប្រយោជន៏លោកខាងលិចច្រើនជាងផលប្រយោជន៏អាស៊ី។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បានបញ្ជាក់ពីចំនុចខ្លាំងរបស់សារព័ត៌មាន ភាសាចិននៅកម្ពុជា គឺបានគោរពវិជ្ជាជីវ:សារព័ត៌មានល្អប្រសើរ ហើយការផ្សាយព័ត៌មានគ្មានការបំភ្លៃនោះទេ និយាយជារួម គឺបានផ្សាយពីការពិតនៅកម្ពុជា។ ដូច្នេះអ្វីដែលឯកឧត្តមរដ្ឋមន្រ្តី ចង់បានបន្ថែមទៀតនោះ គឺធ្វើយ៉ាងណាអោយប្រជាជនចិនយល់ថែមទៀតពីចិត្តសាស្រ្ត កម្ពុជា សង្គមកម្ពុជាកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីជៀសការប៉ះទង្គិចរវាងអរិយធម៏ពីរ។ តាមរយ:នេះក្រសួងព័ត៌មានកម្ពុជាចង់បានអត្ថបទ ដែលមានភាពស៊ីជម្រៅបន្ថែមទៀត ទាក់ទងពីប្រពៃណី ជំនឿ ជនជាតិចិន និងការវិវឌ្ឍថ្មីផ្នែកនយោបាយ សេដ្ឋកិច្ច ច្បាប់ នៅក្នុងប្រទេសចិន ដើម្បីបានដឹងអោយមានការយល់គ្នាច្បាស់ទៅវិញទៅមក។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានសំដែងការអរគុណ ចំពោះថ្នាក់ដឹកនាំសារព័ត៌មាន អាស៊ី-ប៉ាស៊ីហ្វិក ថែមស៍ ដែលបានផ្តល់ថវិកាដល់ក្រសួងព័ត៌មាន ទុកសម្រាប់ទិញស្បៀងអាហារយកទៅចែកជូនបន្តដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក តាមខ្នងផ្ទះក្នុងមូលដ្ឋាន ស្រុកកោះសូទិន ខេត្តកំពង់ចាម៕

Tags: ក្រសួងព័ត៌មានសារព័ត៌មានចិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប ចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែក្រុមហ៊ុន ស៊ូ ជីង បន្ទាប់ពីត្រូវបានរាជរដ្ឋាភិបាលដកហូត ហើយប្រគល់ឲ្យរដ្ឋបាលខេត្ត និងគ្រឹះស្ថានអង្គរគ្រប់គ្រងវិញនោះ

អភិបាលខេត្តសៀមរាប ចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែក្រុមហ៊ុន ស៊ូ ជីង បន្ទាប់ពីត្រូវបានរាជរដ្ឋាភិបាលដកហូត ហើយប្រគល់ឲ្យរដ្ឋបាលខេត្ត និងគ្រឹះស្ថានអង្គរគ្រប់គ្រងវិញនោះ

ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្លែមៀនប៉ៃលិន និងផ្លែតាង៉ែនចំនួន ៥តោន ជូនដល់រដ្ឋបាលខេត្តសៀមរាប

ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្លែមៀនប៉ៃលិន និងផ្លែតាង៉ែនចំនួន ៥តោន ជូនដល់រដ្ឋបាលខេត្តសៀមរាប

ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៨២នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ២២៨នាក់ និងស្លាប់ចំនួន ២នាក់ គិតត្រឹមព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ !

ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៨២នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ២២៨នាក់ និងស្លាប់ចំនួន ២នាក់ គិតត្រឹមព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.