Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី មិនចង់ឲ្យស្ថានការណ៍ នៅសមុទ្រខ្មៅឡើងកម្ដៅ ទើបច្រានចោលសំណើធ្វើសមយុទ្ធយោធា

ដោយ Pothe Thun
16/11/2021
នៅក្នុង ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីរុស្ស៊ី មិនចង់ឲ្យស្ថានការណ៍ នៅសមុទ្រខ្មៅឡើងកម្ដៅ ទើបច្រានចោលសំណើធ្វើសមយុទ្ធយោធា
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធានាធិបតីរុស្ស៊ី បានច្រានចោលសំណើធ្វើសមយុទ្ធយោធារបស់ក្រសួងការពារជាតិ ព្រោះមិនចង់ឲ្យមានការប្រឈមមុខដាក់គ្នាជាមួយនឹងប្រទេសមហាអំណាចលោកខាងលិច។

សារព័ត៌មាន CGTN បានចេញផ្សាយ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែង នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ថា ក្រសួងការពារជាតិរុស្ស៊ី បានស្នើសុំធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៅក្នុងសមុទ្រខ្មៅ ដើម្បីឆ្លើយតបនៅនឹងសកម្មភាពយោធារបស់អង្គការណាតូ (ឬអូតង់)។ ប៉ុន្ដែលោកប្រធានាធិបតី បានសម្រេចចិត្ត ច្រានចោលនូវសំណើនេះ ដោយសារវានាំមកនូវការកើនឡើងកម្ដៅ នៅក្នុងតំបន់នេះ។

ប្រធានាធិបតីរុស្ស៊ី បានបន្ថែមថា ដោយសារតែយោធារបស់លោកខាលិច ចេះតែបង្កើនសកម្មភាព នៅតំបន់សមុទ្រខ្មៅនេះហើយ ទើបក្រសួងការពារជាតិយើង បានស្នើឲ្យរៀបចំសមយុទ្ធយោធា ឥតព្រាងទុកមួយ ដើម្បីឆ្លើយតបនឹងបញ្ហានេះ។ ប៉ុន្ដែលោកប្រធានាធិបតីរុស្ស៊ី បានគិតថា វាក៏មិនចាំបាច់អ្វី ត្រូវដុតបញ្ឆេះស្ថានការណ៍ នៅក្នុងតំបន់ ឲ្យកាន់តែតានតឹងបន្ថែមទៀតនោះដែរ»។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ដ កាលពីពេលកន្លងមក ធ្លាប់បង្កើនសកម្មភាពឈ្លបយកការ នៅក្នុងតំបន់សមុទ្រខ្មៅជាញឹកញាប់ ដោយរួមទាំងយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ និង កងនាវាយចម្បាំងផងដែរ។ សកម្មភាពយោធារបស់លោកខាងលិច បានធ្វើឲ្យរដ្ឋាភិបាលទីក្រុងម៉ូស្គូ ខឹងសម្បាយ៉ាងខ្លាំង ហើយរិះគន់ ចំពោះការបង្កហេតុនេះ។

បច្ចុប្បន្ន ក្រៅពីតំបន់សមុទ្រខ្មៅ ភាពតានតឹង ក៏កំពុងតែកើនដល់កម្រិតខ្ពស់ ជុំវិញការបង្កើនកម្លាំងទ័ពរបស់រុស្ស៉ី នៅក្បែរព្រំប្រទល់អ៊ុយក្រែន និងបញ្ហាជនអន្តោប្រវេសន៍ រវាងប្រទេសបេឡារុស និង ប្រទេសជាសមាជិកសហភាពអឺរ៉ុប។ ដោយឡែក មេដឹកនាំប៉ូឡូញ និង សហភាពអឺរ៉ុប បានចោទប្រកាន់លោក វ៉្លាឌីមៀរ ពូនទីន ប្រធានាធិបតីរុស្ស៊ី ជាមេគំនិតជំរុញឲ្យមានវិបត្ដិជនចំណាកស្រុក នៅតាមព្រំដែនបេឡារុស៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាមេរិកថ្កោលទោសរុស្ស៉ី ចំពោះការធ្វើតេស្តមីស៉ីល បាញ់កម្ទេចផ្កាយរណប នៅទីអវកាស

អាមេរិកថ្កោលទោសរុស្ស៉ី ចំពោះការធ្វើតេស្តមីស៉ីល បាញ់កម្ទេចផ្កាយរណប នៅទីអវកាស

រដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក បានប្ដឹងចោទប្រកាន់ក្រុមហ៊ុន Google ថាបានប្រើល្បិតផ្ដាច់មុខ

រដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក បានប្ដឹងចោទប្រកាន់ក្រុមហ៊ុន Google ថាបានប្រើល្បិតផ្ដាច់មុខ

អាជ្ញាធរជាតិអប្សរា គ្រោងបញ្ចប់ការជួសជុលស្ពានហាលអង្គរវត្តនៅចុងឆ្នាំ២០២១នេះ

អាជ្ញាធរជាតិអប្សរា គ្រោងបញ្ចប់ការជួសជុលស្ពានហាលអង្គរវត្តនៅចុងឆ្នាំ២០២១នេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.