Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាអនុគណៈកម្មការទី៤ សារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១

ដោយ Pothe Thun
23/11/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាអនុគណៈកម្មការទី៤ សារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានអញ្ជើញជាអធីបតីភាព ក្នុងកិច្ចប្រជុំពិភាក្សាអនុគណ:កម្ម ការទី៤សារព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីពិនិត្យវឌ្ឍនភាពការងារក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១ និងពិនិត្យមើលការងារបច្ចេកទេស ក្នុងការរៀបចំមណ្ឌលព័ត៌មានអនឡាញ ដើម្បីធានាការទទួលរូបភាព និងប្រព័ន្ធសំឡេងក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូល។

ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការទី៤ អំពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការ សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធ អាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២១ ដោយក្រុមការងារពាក់ពន្ធ័ទាំងអស់របស់អនុគណៈកម្មទី៤ បានត្រៀមខ្លូនរួចរាល់ សម្រាប់កិច្ចប្រជុំនាពេលខាងមុខនេះ។ កន្លងមកនេះ ក្រុមការងារក៏បាន ចូលរួមរៀបចំកិច្ចផ្សាយព្រឹត្តិការណ៍របស់ក្រសួងកិច្ចការនារី និងកិច្ចប្រជុំ សភា អាស៊ី-អឺរ៉ុប។
ដោយឡែកព្រឹត្តិការណ៍អមចំនួនពីរទៀតដែលនឹងរៀបចំនៅថ្ងៃទី២៣ រួមមានព្រឹត្តិការណ៍អមរបស់ ក្រសួងពាណិជ្ជកម្ម និងក្រសួងវប្បធម៌។ ទន្ទឹមនឹងនេះដែរ នៅសប្តាហ៍កន្លងមកអនុគណៈកម្មការ បានជូនដំណឹងអំពីការចុះឈ្មោះ របស់អ្នកសារព័ត៌មានសម្រាប់ចូលរួមផ្សាយនាពេលកិច្ចប្រជុំកំពូលខាងមុខនេះ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើសេចក្តីរាយការណ៍ផងដែរអំពីដំណើការ នៃការចុះឈ្មោះអ្នកសារព័ត៌មាន ការរៀបចំទីកន្លែងសម្រាប់ក្រុមការងារបច្ចេកទេស ការធ្វើតេស្តសាកល្បងប្រព័ន្ធវីដេអូអនឡាញ ជាមួយនឹងក្រសួងការបរទេស របៀបវារៈនៃការរៀបចំកិច្ចប្រជុំកំពូល និងបច្ចេកទេសនៃការផ្សព្វផ្សាយ ព្រមទាំងកិច្ចការមួយចំនួនផ្សេងទៀត ។

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍ បានជម្រាបជូនថា ក្រុមការងារបច្ចេកទេស របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានរៀបចំជាថ្នាលមជ្ឈមណ្ឌលព័ត៌មាន តាមអនឡាញ ដែលគម្រោងនេះដំបូងឡើងគឺត្រៀមសម្រាប់កិច្ចប្រជុំអាស៊ាន ឆ្នាំ២០២២ តែដោយសារតែកិច្ចប្រជុំ ASEAM លើកទី១៣ ត្រូវបានរៀបចំតាមអនឡាញ ដូចនេះក្រុមការងារក៏បានរៀបចំសម្រាប់កិច្ចប្រជុំនេះតែម្តង។ ឯកឧត្តម អគ្គនាយកបានបញ្ជាក់បន្ថែមអំពីការចុះឈ្មោះអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ គឺបានរៀបចំប្រព័ន្ធចុះឈ្មោះរួចរាល់ព្រមទាំងដាក់ឱ្យដំណើការ ហើយ បែបបទនៃការចុះឈ្មោះនោះ ក៏ដូចជាថ្នាលមជ្ឈមណ្ឌលព័ត៌មាន ក្រុមការងារបានធ្វើបទបង្ហាញជូនអង្គទូតរួចរាល់ហើយ។ បន្តែមអ្វីជាក្តីបារម្ភមួយទៀតគឺ ទាក់ទងនឹងអគ្គីសនី និងបញ្ហាប្រពន្ធ័ អ៊ិនធើណេត ដែលអាចបង្កជាបញ្ហាធំដល់ ដំណើរការសម្រាប់ការផ្សាយនៃកិច្ចប្រជុំ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ឈន វិបុល ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងព័ត៌មានបានធ្វើបទបង្ហាញអំពីប្រព័ន្ធចុះឈ្មោះរបស់អ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ ដោយបានលើកឡើងអំពីការរៀបចំក្រុមការងាររចនាសម្ព័ន្ធ បច្ចេកទេសបញ្ហាប្រឈម និងធនធាន។

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា មានប្រសាសន៏បញ្ជាក់ ថា ទទក បានរៀបចំរួចរាល់ទាំងធនធានមនុស្ស និងសម្ភារៈហើយក៏បានជម្រុញកិច្ចការនេះ ព្រមទាំងសហការជាមួយក្រុមការងារ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីត្រៀមខ្លួនសម្រាប់ការផ្សព្វផ្សាយនាកិច្ចប្រជុំខាងមុខនេះ ។ ឯកឧត្តម អគ្គនាយក ទទក ស្នើសុំការសម្របសម្រួលពី ឯកឧត្តម ប្រធានអនុគណៈកម្មការទី៤ អំពីកម្មវិធីនៃកិច្ចប្រជុំ ប្រសិនបើមានការផ្លាស់ប្តូរសូមជូនដំណឹងមក ទទក ឱ្យ បានឆាប់ដើម្បីយើងអាចត្រៀមរៀបចំក្រុមការងារបានទាន់ពេលវេលា ។

លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានបញ្ជាក់ដែរថា វិទ្យុជាតិ បានត្រៀមខ្លួនរួចរាល់សម្រាប់ចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងរៀបចំនាពេលខាងមុខនេះ។

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានផ្តល់អនុសាសន៍ ណែនាំបន្ថែមដល់ក្រុមការងារនៃអនុគណៈកម្មការទី៤ សារព័ត៌មាន និងផ្សព្វផ្សាយបន្តអនុវត្តតាម តួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធិភាព ដើម្បីសម្រេចបានលទ្ធផល នៃការៀបចំកិច្ចប្រជុំដ៏មានសារះសំខាន់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៥ និង ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ តាមប្រពន្ធ័វីដេអូ ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា

Tags: កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុនលក់កាំភ្លើងអាមេរិក ស្នើឱ្យច្រានចោលពាក្យបណ្ដឹងរបស់ម៉ិកស៉ិក ពាក់ព័ន្ធនឹងការរត់ពន្ធកាំភ្លើងខុសច្បាប់

ក្រុមហ៊ុនលក់កាំភ្លើងអាមេរិក ស្នើឱ្យច្រានចោលពាក្យបណ្ដឹងរបស់ម៉ិកស៉ិក ពាក់ព័ន្ធនឹងការរត់ពន្ធកាំភ្លើងខុសច្បាប់

ជំនន់ទឹកភ្លៀង វាយប្រហារយ៉ាងខ្លាំងនៅភាគខាងត្បូងឥណ្ឌា អាជ្ញាធរជម្លៀសមនុស្សរាប់ពាន់នាក់ និងតាមស្វែងរកអ្នកបាត់ខ្លួនរាប់សិបនាក់

ជំនន់ទឹកភ្លៀង វាយប្រហារយ៉ាងខ្លាំងនៅភាគខាងត្បូងឥណ្ឌា អាជ្ញាធរជម្លៀសមនុស្សរាប់ពាន់នាក់ និងតាមស្វែងរកអ្នកបាត់ខ្លួនរាប់សិបនាក់

កិច្ចប្រជុំកំពូលអាស៊ាន-ចិន ប្រារព្វធ្វើឡើងមិនមាន វត្តមានមីយ៉ាន់ម៉ា

កិច្ចប្រជុំកំពូលអាស៊ាន-ចិន ប្រារព្វធ្វើឡើងមិនមាន វត្តមានមីយ៉ាន់ម៉ា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.