Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរជាតិអប្សរា បង្ហាញសៀវភៅអ្នកថែអង្គរ ដើម្បីឱ្យស្គាល់អ្នកធ្វើការងារថែរក្សាអង្គរ ក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជន បានសិក្សាស្វែងយល់

ដោយ Pothe Thun
23/05/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ
អាជ្ញាធរជាតិអប្សរា បង្ហាញសៀវភៅអ្នកថែអង្គរ ដើម្បីឱ្យស្គាល់អ្នកធ្វើការងារថែរក្សាអង្គរ ក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជន បានសិក្សាស្វែងយល់
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរជាតិអប្សរា រួមសហការជាមួយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ បានធ្វើពិធីបើកសម្ពោធសៀវភៅ ដែលមានចំណងជើងថា “អ្នកថែអង្គរ” នៅមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃច័ន្ទទី២៣ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីបានបោះពុម្ពរួចរាល់ចំនួន ៥,០០០ក្បាលបង្ហាញដល់សាធារណជន បានស្គាល់ពីអ្នកថែរក្សាអង្គរ។

ឯកឧត្ដម ឡុង កុសល អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានកោតសរសើរចំពោះស្នាដៃនិពន្ធសៀវភៅអ្នកថែអង្គរនេះ ដោយលោកមានប្រសាសន៍ថា ការចងក្រងជាសៀវភៅនេះឡើង គឺជាបេសសកកម្មមានគោលដៅច្បាស់លាស់ហើយក៏ជាវិថីដែលផ្សារភ្ជាប់ ការយល់ដឹង ការអបរំ លើទស្សនវិស័យរួមគ្នារវាងអាជ្ញាធរជាតិអប្សរា និងសារព័ត៌មានអេឡិចត្រូនិកថ្មីៗដែរ។ ឯកឧត្ដ បានបន្ដថា វត្តមានរបស់អ្នកថែអង្គរ គឺមានសារ:សំខាន់បំផុត ប្រសិនបើមិនមានពួកគាត់ទេ គឺការងារជាច្រើន ដូចជាការជួសជុល ការជួយសង្គ្រោះប្រាសាទបុរាណ និងការអភិរក្សរមណីយដ្ឋាននានាប្រាកដជាមិនមានលទ្ធផលល្អ រហូតមកដល់ពេលនេះឡើយ។ « យើងមានតួអង្គអ្នកថែអង្គរជាច្រើន មិនមែនមានតែត្រឹមបង្ហាញនៅក្នុងសៀវភៅនេះទេ ក៏ប៉ុន្តែយើងត្រូវការពេលវេលាថែមទៀត ក្នុងការបង្ហាញតួអង្គអ្នកថែអង្គរឱ្យបានច្រើននាក់នោះ។ សៀវភៅអ្នកថែអង្គរបានបោះពុម្ពផ្សាយជាលើកដំបូងចំនួន ៥,០០០ក្បាលជាភាសាខ្មែរ ហើយនៅពេលអនាគតក្រុមអ្នកនិពន្ធគ្រោងនឹងបកប្រែសៀវភៅនេះ ទៅជាច្រើនភាសាដូចជាភាសាអង់គ្លេស ភាសាចិន និងភាសានៅក្នុងតំបន់ប្រជាជាតិអាស៊ី អគ្នេយ៍ (ASEAN)ជាដើម។

លោក គី សុខលីម សហស្ថាបនិកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ ឱ្យដឹងទៀតថា ស្នាដៃនិពន្ធ ដែលសហការជាមួយ និងអាជ្ញាធរជាតិអប្សរា មិនមែនមានតែសៀវភៅអ្នកថែអង្គរ តែមួយនេះទេ គឺនៅពេលខាងមុខដ៏ខ្លី ក្រុមរបស់លោកគ្រោងនឹងបោះពុម្ពផ្សាយសៀវភៅថ្មីមួយទៀត ដែលមានចំណងជើងថា “លើសពីអង្គរ”។ លោក បានថ្លែងនៅក្នុងពិធីបើកសម្ពោធសៀវភៅអ្នកថែអង្គរនោះថា បន្ទាប់ពីរូបលោកបានជួបសន្ទនាជាច្រើនលើកជាមួយលោកឡុង កុសលអគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា ភាគីទាំងពីរក៏បានផុសចេញនូវគំនិតរួមគ្នាសរសេរជាសៀវភៅនេះឡើង ក្នុងបំណងដើម្បីលើកទឹកចិត្ត និងដឹងគុណដល់អ្នកថែអង្គរទាំងឡាយ ព្រមទាំងដឹងគុណដល់ដូនតាខ្មែរ ដែលជាអ្នកបានកសាងប្រាសាទជាច្រើនផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026
កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

13/01/2026

លោកមានប្រសាសន៍ទៀតថាមនៅក្នុងសៀវភៅអ្នកថែអង្គរ ដែលបានបោះពុម្ពផ្សាយរួចហើយនេះ អ្នកនិពន្ធចង់បង្ហាញអំពីជីវប្រវត្តិ និងជំនាញរបស់មនុស្សជាច្រើនរូប ដែលបានធ្វើការងារថែរក្សាអង្គរ ខ្លះបានធ្វើការរយ:ពេលជាង ២០ឆ្នាំ និងខ្លះទៀតបានធ្វើការងារពាក់ព័ន្ធ និងការថែរក្សាអង្គររយ:ពេល ៣០ឆ្នាំមកហើយ។សៀវភៅអ្នកថែអង្គរ ដែលមានកម្រាស់ជាង២០០ទំព័រនោះ បានបង្ហាញតួអង្គ អ្នកថែអង្គរ មកពីមជ្ឈដ្ឋានផ្សេងៗគ្នាចំនួន ១៥រូប ដោយអ្នកថែអង្គរទាំងនោះ មានប្រវត្តិ និងជំនាញផ្សេងៗពីគ្នា ដូចជាអ្នកនរវិទូ អ្នកបុរាណវិទ្យា ស្ថាបត្យករ អ្នកជំនាញខាងរៀបថ្មអង្គរ អ្នកជំនាញផលិតដាវបុរាណ អ្នកជំនាញខាងព្យាបាលថ្មប្រាសាទ អ្នកជំនាញខាងជួសជុលឥដ្ឋរបស់ប្រាសាទ អ្នកជំនាញខាងធ្វើឧបករណ៍ភ្លេងខ្មែរ អ្នកកសិកម្មនៅក្នុងតំបន់អង្គរមនិងអ្នកសិល្ប:ចម្លាក់ស្បែកបន្តពីវប្បធម៌អង្គរជាដើម៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី និងលោក យូ វង្ស
កែសម្រួល៖ លោក លីវ សុខុន

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានអញ្ជើញទៅទស្សនាសួនរុក្ខជាតិអង្គរ បន្ទាប់ពីសម្ពាធជាផ្លូវការ កាលពីសប្ដាហ៍មុន

ភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានអញ្ជើញទៅទស្សនាសួនរុក្ខជាតិអង្គរ បន្ទាប់ពីសម្ពាធជាផ្លូវការ កាលពីសប្ដាហ៍មុន

គម្រោងកែច្នៃកាកសំណល់ទឹកកខ្វក់ក្នុងក្រុងសៀមរាប ទៅជាជីសរីរាង្គ គ្រោងនឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០២២ខាងមុខនេះ

គម្រោងកែច្នៃកាកសំណល់ទឹកកខ្វក់ក្នុងក្រុងសៀមរាប ទៅជាជីសរីរាង្គ គ្រោងនឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០២២ខាងមុខនេះ

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីនៅភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីនៅភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.